ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Hazard​រៀន​ភាសា​អេ​ស្ប៉ា​ញ​គ្រោង​ចាកចេញ​ទៅ​Real Madrid

7 ឆ្នាំ មុន

ខ្សែបម្រើ​ប្រយុទ្ធ​ក្លិប​តោ​ខៀវ​Chelsea កីឡាករ​Eden Hazard ត្រូវ​បាន​គេ​រាយការណ៍​ថា បច្ចុប្បន្ន​នេះ រូប​លោក​កំពុង​រៀន​ភាសា​អេ​ស្ប៉ា​ញ​ស្រប​ពេល​មាន​ពាក្យ​ចចាមអារ៉ាម​ថា ក្លិប​Real Madrid​តាម​ប្រមាញ់

ខ្សែបម្រើ​ប្រយុទ្ធ​ក្លិប​តោ​ខៀវ​Chelsea កីឡាករ​Eden Hazard ត្រូវ​បាន​គេ​រាយការណ៍​ថា បច្ចុប្បន្ន​នេះ រូប​លោក​កំពុង​រៀន​ភាសា​អេ​ស្ប៉ា​ញ​ស្រប​ពេល​មាន​ពាក្យ​ចចាមអារ៉ាម​ថា ក្លិប​Real Madrid​តាម​ប្រមាញ់ Hazard​សម្រាប់​រដូវក្តៅ​ខាង​មុខ ។

ជាមួយនឹង​ការ​ផ្ទេរ​នេះ ត្រូវ​បាន​គេ​ដឹង​ថា Real Madrid​អាច​នឹង​ត្រូវ​ចំណាយ​ទឹកប្រាក់​ប្រមាណ​១២៤​លាន​ដុល្លារ​សម្រាប់​នាំ​យក Hazard ពី​ក្លិប​Chelsea ។

ចំពោះ​ក្លិប​តោ​ខៀវ​Chelsea​ហាក់​មិន​ទាន់​ដាច់​អាល័យ​ពី​Hazard​ឡើយ​ដោយ​កំពុង​ព្យាយាម​ចរចា​បន្ត​កុងត្រា​បន្ថែម ប៉ុន្តែ​Hazard​មិន​ទាន់​យល់ព្រម​ទេ ។ ទោះជា​យ៉ាងណា​Hazard បាន​និយាយ​ថា រូប​លោក​រំពឹង​ថា​នឹង​អាច​ទៅ​លេង​ក្រោម​ការ​ដឹកនាំ​របស់​លោក​Zinedine Zidane នៅ​ថ្ងៃ​ណាមួយ ៕