ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ជា ចំរើន​៖ សម្តេចតេជោ ហ៊ុន សែន​ ជាមេដឹកនាំច្បាស់លាស់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖​​អតីតតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា ​លោក បណ្ឌិតជា ចំរើន ​បានថ្លែងដោយក្តីសង្ឃឹមថា ​លោក​នឹង​មានឱកាស​ចុះ​ជួប​ប្រជាពលរដ្ឋ​​​​តាម​មូលដ្ឋាន​​ដូច​

រាជធានី​ភ្នំពេញ​៖​​អតីតតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា ​លោក បណ្ឌិតជា ចំរើន ​បានថ្លែងដោយក្តីសង្ឃឹមថា ​លោក​នឹង​មានឱកាស​ចុះ​ជួប​ប្រជាពលរដ្ឋ​​​​តាម​មូលដ្ឋាន​​ដូច​ពេលកន្លងមក ​ក្នុង​នាម​គណបក្ស​ប្រជាជន​កម្ពុជា​(cpp)​ ​ទោះបីជា​ពេល​នេះ​រូប​លោក​មិនមែន​ជា​តំណាងរាស្ត្រ​ក៍ដោយ​​ ព្រោះ​រូប​លោក​រស់​រៀនមាន​កិត្ត​យស​ដោយសារ​គណបក្ស​មួយ​នេះ​​ដែល​មាន​មេដឹកនាំ​ច្បាស់លាស់​ប្រកបដោយ​ភាព​ទទួលខុសត្រូវ​ខ្ពស់​ពិសេស​គឺ​ សម្តេច​តេ​ជោ​ហ៊ុន សែន​ ផ្ទាល់​តែ​ម្តង​ ។

ការលើកឡើងរបស់​អតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនិង​ជាសាកល​វិទ្យា​ធិ​ការ​នៃសាកល​វិទ្យាល័យ​ចំរើន​ព​ហុបច្ចេក​វិទ្យា​បានធ្វើឡើង ​បន្ទាប់ពីពលរដ្ឋ​មួយចំនួនរស់នៅឃុំ​ព្រែក​អំបិល ​​ស្រុក​ស្អាង​ ខេត្តកណ្តាល​និង​អតីត​ឃុំ​កោះ​​ បាន​នឹងរឮកនិងសួរ​រក​លោក​បណ្ឌិត​ ជា ចំរើន​​ ដោយសារ​លោក ជា ចំរើន​ ធ្លាប់មាន​ប្រជាប្រិយ​ភាព​ ​តាម​រយៈ​ចំណេះដឹងនិងពាក្យពេចន៍សំនួនសម្តីវោហា​រស័ព្ទរបស់លោក​នៅ​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​ស្វែងរក​សំឡេង​ឆ្នោត​​ជូន​គណបក្ស​ប្រជាជន​កាលពី​អាណត្តិ​មុនៗនាពេល​កន្លង​​មក​៕