ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀម ! ទឹកភ្លៀង​នឹង​ធ្លាក់​ច្រើន​ចាប់ពី​ថ្ងៃ​ទី​០៤ មេ​សា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖​បណ្តា​ខេត្ត​មួយ​ចំនួន​នៅ​តំបន់​ទំនាប​កណ្តាល​ភាគ​ខាងត្បូង តំបន់​ខ្ពស់​រាប ភាគ​ឦសាន​និង​តំបន់​មាត់សមុទ្រ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន​ចាប់ពី​ថ្ងៃ​ទី​០៤​ដល់ទី​០៩ មេ​សា ២០១៧ ។

នេះ​បើ​យោង​តាម​សេចក្តីជូនដំណឹង​បន្ថែម​ស្តី​ពី​ស្ថានភាព​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ចុះ​ថ្ងៃ​ទី​០២ មេ​សា​នេះ ។

បើ​តាម​ក្រសួង​ជំនាញ​ដដែល​បាន​ពន្យល់​ថា មូលហេតុ​ដែល​បណ្តាល​ឲ្យ​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ទូ​ទាំង​ប្រទេស​និង​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន​នៅ​តំបន់​មួយ​ចំនួន​ខាងលើ​នេះ ដោយសារ​ជ្រលង​សម្ពាធ​ទាប ដែល​រុញ​មក​ពី​ភាគ​ខាងត្បូង​នៃ​សមុទ្រ​ចិន​ខាងត្បូង បាន​ប្រសព្វ​គ្នា​ជាមួយនឹង​ជ្រលង​សម្ពាធ​ខ្ពស់ ដែល​រុញ​មក​ពី​ភាគ​ខាងត្បូង​ប្រទេស​ចិន​ត្រង់​តំបន់​ដីសណ្តរ​ទន្លេមេគង្គ ហើយ​ចំណុចប្រសព្វ​ខាងលើ​នេះ​បាន​រំកិល​មក​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ថ្ងៃ​ទី​០៤ មេ​សា ៕