ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​ជួញដូរ​គ្រឿងញៀ.ន​ច្រើន​ដល់​ថ្នាក់​ណឹ​ង !

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀ.ន​ប្រុស​-​ស្រី​ចំនួន​៤​នាក់

ខេត្តបន្ទាយមានជ័យ ៖ មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ប្រុស​-​ស្រី​ចំនួន​៤​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​នៅ​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០១៧ ។

បើ​តាម​លោក​វរសេនីយ៍ទោ ធិ​ន ស៊ិ​ន​ដេ​ត អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ឲ្យ​ដឹង​ថា អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត​ដែល​តែង​ក្រើនរំលឹក​នៅ​ក្នុង​អង្គប្រជុំ ឲ្យ​គ្រប់​អធិការដ្ឋាន​នគរបាល​ស្រុក​-​ក្រុង និង​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​ទាំង​៤ យកចិត្តទុកដាក់​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត​តាម​វិធានការ​ជំនាញ គឺ​ធ្វើ​ឲ្យ​ដូច​ជា​ភ្លៀងរលឹម ។ ជា​លទ្ធផល​នៅ​ថ្ងៃ​ទី​២៩​និង​៣០ ខែមីនា ឆ្នាំ​២០១៧ កន្លង​ទៅ​នេះ​លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​-​ស្រី​ចំនួន​៤​នាក់ នៅ​ចំណុច​ភូមិ​ក្បាលស្ពាន ចំណុច​ភូមិ​ចាន់​គី​រី និង​ភូមិ​អូរ​ជ្រៅ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

ជន​ដែល​បាន​ឃាត់ខ្លួន​ទី​១-​ឈ្មោះ ឡុ​ង  អៀ​ប ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​, ទី​២-​ឈ្មោះ អ៊ូច ណា​រ៉េ​ត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​, ទី​៣-​ឈ្មោះ វឿ​ន ស៊ី​និ​ត ភេទ​ស្រី អាយុ​២០​ឆ្នាំ​, ទី​៤-​ឈ្មោះ ស្រេង ចាន់​រិ​ទ្ធ ភេទ​ប្រុស​អាយុ​២២​ឆ្នាំ ជនសង្ស័យ​ទាំង​៤​នាក់​មាន​ទីលំនៅ​មិន​ពិតប្រាកដ ។

លោក​អធិការ​បាន​បញ្ជាក់​ថា ជាមួយ និង​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​នេះ​សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​ថ្នាំ​ញៀន​ម្សៅ​ពណ៌​ស​ថ្លា ចំនួន​២០​ថង់​តូច​, ដប​កែ​ច្នៃ​សម្រាប់​ជក់​ចំនួន​៣, ទុ​យ​យោ និង​សំបក​ថង់​ប្លា​ស្ទិ​ក​សម្រាប់​ច្រក​គ្រឿងញៀន​មួយ​ចំនួន ។ បច្ចុប្បន្ន​ជនសង្ស័យ​ប្រុស​-​ស្រី​ទាំង​៤​នាក់ រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្តា​យ​មាន​ជ័យ​ជាមួយ​គ្នា​នោះ​ដែរ​ការិយាល័យ​ជំនាញ​ប្រឆាំង​គ្រឿងញៀន​ក៏​បាន​រៀបចំ​សំណុំរឿង​ទៅ​សាលាដំបូង​ខេត្ត​ហើយ​ផង​ដែរ ៕