ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ាំមី​អាយុ​500​ឆ្នាំ​ប្រទះ​ឃើញ​នៅ​ការដ្ឋាន​សំណង់​

6 ឆ្នាំ មុន

សារព័ត៌មាន «South China Morning Post» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា កម្មករ​សំណង់​អគារ​ថ្មី​នៅ​ក្រុង​ចូ​ង​ខូ​វ ខេត្ត​ហុ​ឺ​ណា​ន បាន​ជីក​ឃើញ​ម៉ាំមី​ អាយុ​ប្រហែល​៥០​ឆ្នាំ ដោយ​ចៃដន្យ ។

សារព័ត៌មាន «South China Morning Post» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា កម្មករ​សំណង់​អគារ​ថ្មី​នៅ​ក្រុង​ចូ​ង​ខូ​វ ខេត្ត​ហ៊ឺ​ណា​ន បាន​ជីក​ឃើញម៉ាំមី​ អាយុ​ប្រហែល​៥០០​ឆ្នាំ ដោយ​ចៃដន្យ ។

ផ្នូរ​ដែល​ជីក​ឃើញ​នៅ​បរិវេណ​នោះ​មាន​ម៉ាំ​មី​បុរស​-​ស្ត្រី​២​នាក់ ខណៈ​ពេល​អ្នកជំនាញ​សន្និដ្ឋាន​ថា បុរស​ឈ្មោះ​គូ​ហ៊្វូ ជា​ក្មួយ​របស់​គូ​សូ មេទ័ព​ក្នុង​ព្រះ​បរមរាជវាំង​មីង ក្នុង​អំឡុង​ពី​ឆ្នាំ​១៣៦៨​ដល់​១៦៤៤ និង​ប្រពន្ធ​របស់​គេ ។ សម្លៀក​បំពាក់​របស់ម៉ាំមី​ទាំង​២​កាត់ដេរ​យ៉ាង​ប្រណីត ។ នៅ​ក្នុង​បរិវេណ​ផ្នូរ​មាន​អក្សរឆ្លាក់​ពី​ថ្ម និង​មឈូស​សព​ចំនួន​២។

ប្រភព​មួយ​ចំនួន​ទៀត​ផ្សាយ​ថា នៅ​មានទ្រព្យ​ដ៏​មាន​តម្លៃ ផ្សេង​ៗ​រក​ឃើញ​ក្នុង​ផ្នូរ​នោះ ប៉ុន្តែ​ត្រូវ​ចោរលួច​បាត់ ។ ផ្ទុយ​ទៅ​វិញ​មន្ត្រី​ជំនាញ​និយាយ​ថា ក្នុង​ទីតាំង​នោះ​គ្មាន​វត្ថុ​ដាន​តម្លៃ​ណាមួយ​កប់​រួម​ជាមួយ​សព​ទេ ព្រោះ​របប​គ្រប់គ្រង​ក្នុង​សម័យ​រាជវង្ស​មីង​មាន​គោលការណ៍​មួយ​គឺ​ហាម​មន្ត្រី​ប្រព្រឹត្ត​អំពើ​ពុក​រលួយ រួម​ទាំង​យក​ទ្រព្យ​ដ៏​មាន​តម្លៃ​កប់​នៅ​ក្នុង​ផ្នូរ ។

តាម​ច្បាប់​របស់​ចិន​គឺ​មាន​បទ​ប្បញ្ញត្តិ​ការពារ​វត្ថុ​មាន​តម្លៃ​ក្នុង​ប្រវត្តិសាស្ត្រ និង​វប្បធម៌ ខណៈ​ពេល​អ្នក​ស្រាវជ្រាវ​ពី​ស្ថាប័ន​រាជបណ្ឌិត្យសភា​របស់​ចិន​ថ្លែង​ថា ការ​ជីក​ឃើញ​គ្រោងម៉ាំមី​ដែល​មាន​អាយុ​ជា​ច្រើន​រយ​ឆ្នាំ​មាន​ស្ថានភាព​បែប​នេះ​គឺជា​ឱកាស​ដ៏​កម្រ និង​មាន​តម្លៃ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ ៕