ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុផល​អ្វីខ្លះ​បានជាលិង្គ​មិន​ឡើង​រឹង​ដូច​សព្វដង (18+)

7 ឆ្នាំ មុន

បុរស​មួយ​ចំនួន​ប្រឈម​នឹង​បញ្ហា​លិង្គ​មិន​ឡើង​រឹង ឬ​មិន​ងាយ​ងើប​ដូច​បុរស​ធម្មតា ដែល​ធ្វើ​ឱ្យ​ពួក​គេ​មាន​អារម្មណ៍មិនល្អ​ចំពោះ​ខ្លួនឯង ។ ជាក់ស្តែង​ទម្លាប់​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​ខាងក្រោម​នេះ​គឺ

បុរស​មួយ​ចំនួន​ប្រឈម​នឹង​បញ្ហា​លិង្គ​មិន​ឡើង​រឹង ឬ​មិន​ងាយ​ងើប​ដូច​បុរស​ធម្មតា ដែល​ធ្វើ​ឱ្យ​ពួក​គេ​មាន​អារម្មណ៍មិនល្អ​ចំពោះ​ខ្លួនឯង ។ ជាក់ស្តែង​ទម្លាប់​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​ខាងក្រោម​នេះ​គឺជា​កត្តា​ចំបង ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ចំពោះ​សុខភាព​ផ្លូវភេទ​របស់​ខ្លួន ។

១-​ការ​រួម​ភេទ​មិន​ត្រឹមត្រូវ
សាស្ត្រា​ចា្យ​ផ្នែក​សុខភាព​ផ្លូវ​ភាព​លោក  Jane Greer បាន​និយាយ​ថា សម្ពាធ​នៃ​ការ​ទាមទារ​ហួស​កម្រិត​ជា​ញឹកញាប់​ចំពោះ​ការ​រួម​ភេទ ដើម្បី​បំពេញ​ចំណង់តណ្ហា​ឱ្យ​ដៃគូ នឹង​ធ្វើ​ឱ្យ​ថាមពល​ប្រដាល់​ភេទបុរស​ថយ​ចុះ ។

២-​សេព​គ្រឿង​ស្រវឹង
ជាតិ​អាល់កុល​ក្នុង​គ្រឿង​ស្រវឹង អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​សរសៃប្រសាទ ធ្វើ​ឱ្យ​លិង្គ​មិន​ងាយ​ឡើង​រឹង ព្រមទាំង​ប៉ះពាល់​ដល់​ការ​រួម​ភេទ​ផង​ដែរ ដែល​ធ្វើ​ឱ្យ​បុរស​ភាគច្រើន​យល់​ខុស​ថា ការ​សេព​គ្រឿង​ស្រវឹង ជួយ​ពន្យារ​ការ​ចេញ​ទឹកកាម​ទៅ​វិញ ។

៣-​ជក់បារី
ការ​ជក់បារី​បាន​ជះ​ឥទ្ធិពល​អាក្រក់​ដល់​របត់​ឈាម​រត់ និង​សរសៃឈាម ។ លោក​វេជ្ជបណ្ឌិត Jane Greer និយាយ​ថា ជា​ទូទៅ​បុរស​ត្រូវការ​លំហូរ​ឈាម​រត់​ឱ្យ​បាន​ល្អ ទើប​វា​អាច​ជួយ​ដល់​ដំណើរការ​របស់​ប្រដាល់​ភេទ​បាន ។

៤-​លើស​ទម្ងន់
ការ​ឡើង​ទម្ងន់​ខ្លាំង​ពេក អាច​បង្ក​បញ្ហា​ជា​ច្រើន​ទៅ​លើ​របត់​ឈាម និង​ប៉ះពាល់​សរសៃឈាម​ទៀត​ផង ដែល​វា​ធ្វើ​ឱ្យ​ឈាម​មានការ​លំបាក​ពេលរ​ត់ទៅ​ប្រព័ន្ធ​សរសៃប្រសាទ​លិង្គ ។

៥-​មាន​ជំងឺ​ប្រចាំ​កាយ
បុរស​ដែល​មាន​ជំងឺ​បេះដូង ជំងឺ​ទឹកនោមផ្អែម ឬ​ជំងឺ​ក្រិន ផ្សេង​ៗ ក៏​បណ្តាល​ឱ្យ​លិង្គ​មិន​ឡើង​រឹង​ដែរ ។

៦-​កម្សោយ​នៃ​អ៊័​រ​ម៉ូ​ន Testosterone
កម្រិត​ទាប​នៃ​អ៊័​រ​ម៉ូ​ន Testosterone ធ្វើ​ឱ្យ​លិង្គ​មិន​ឡើង​រឹង​ដូច​ធម្មតា ប៉ុន្តែ​បញ្ហា​នេះ​ងាយស្រួល​ក្នុង​ការ​ព្យាបាល ។

៧-​ស្ត្រេ​ស
សភាព​ហត់នឿយ​នឹង​ការងារ ឬ​ធុញថប់​នឹង​អ្វីមួយ​បាន​ជះ​ឥទ្ធិពល​ច្រើន​ចំពោះ​ចំណង់​ផ្លូវភេទ​របស់​បុរស ជា​ហេតុ​ធ្វើ​ឱ្យ​គ្មាន​អារម្មណ៍​រួម​ភេទ ៕