ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​ហើយ ! ឃាតករ​វាយ​សម្លា.ប់​ស្ត្រី​មេម៉ាយ​នៅ​ខេត្តក្រចេះ​ដ៏​សាហា.វព្រៃ.ផ្សៃ

6 ឆ្នាំ មុន

ខេត្តក្រចេះ ៖ ជន​ដៃដល់​ក្នុង​អំពើរ​ឃាតក.ម្ម​វាយ​សម្លា.ប់​ស្ត្រី​មេម៉ាយ​មាន​ទ្រព្យធន​ម្នាក់​នៅ​ស្រុក​សំបូរ ដោយ​បាន​វាយ​ចាក់​សម្លា.ប់​បំបាក់​.​ក

ខេត្តក្រចេះ ៖ ជន​ដៃដល់​ក្នុង​អំពើរ​ឃាតកម្ម​វាយ​សម្លាប់​ស្ត្រី​មេម៉ាយ​មាន​ទ្រព្យធន​ម្នាក់​នៅ​ស្រុក​សំបូរ ដោយ​បាន​វាយ​ចាក់​សម្លាប់​បំបាក់​.​ក រួច​អូស​សាកសព​ទៅ​លាក់​ក្នុង​បន្ទប់ទឹកក្រោយ​ការ​ធ្វើ​សកម្មភាព និង​គេចខ្លួន​បាន​រយៈពេល​ជា​១​ខែ​ជន​ដៃដល់​ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​ស្រាវជ្រាវ​ចាប់​បង្ក្រាប​នៅ​ខេត្តបាត់ដំបង ។

អនុ​កណ្តាល​ការិយាល័យ​ព្រហ្មទណ្ឌ​លោក​វរសេនីយ៍ឯក កង វ​ណ្ណី បាន​បញ្ជាក់​ថា ជនសង្ស័យ​ដៃដល់​ឈ្មោះ​កាន់ វណ្ណៈ ហៅ​ណា​ក់ អាយុ​៣៧​ឆ្នាំ មានស្រុក​កំណើត​នៅ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ និង​ក៏​ជា​មុខសញ្ញា​ធ្លាប់​ជាប់​ពន្ធនាគារ​ម្តង​រួច​មក​ហើយ ពាក់​ព័​ន្ឋ​នឹង​ករណី​អំពើរ​លួច​សម្ភារ​របស់​ក្រុមហ៊ុន​ចិន​ប្រព្រឹត្ត​នៅ​ស្រុក​សំបូរ ។

នគរបាល​នៅ​មិន​ទាន់​បាន​កំណត់​ឲ្យ​ច្បាស់​នៅឡើយ​ទេ​ថា មូលហេតុ​ដែល​ឈាន​ឲ្យ​មាន​អំពើរ​ចាក់​វាយបំបាក់​.​ក​សម្លាប់​ពី​ជន​ដៃដល់​ទៅ​លើ​ស្ត្រី​រង​គ្រោះ​យ៉ាង​សាហាវ​បែប​នេះ​ថា ផ្តើម​ចេញពី​អ្វី​ឲ្យ​ប្រាកដ​នៅឡើយ​ទេ ខណៈ​ដែល​ជន​ដៃដល់​នៅ​មិន​ទាន់​ឆ្លើយ​សារភាព​គ្រប់គ្រាន់ ។ តែបើ​តាម​ការ​សន្និដ្ឋាន​គឺ​អាច​ផ្តើម​ចេញពី​រឿង​ទំនាស់​រវាង​ជន​ដៃដល់ និង​ស្ត្រី​រង​គ្រោះ​ក្នុង​ទំនាស់​រឿង​ស្ត្រី​រង​គ្រោះ​បាន​ជួល​ជន​ដៃដល់​ឲ្យ​ធ្វើ​ទ្រុង​ជ្រូក​នៅ​ក្នុងផ្ទះ ។ ជាមួយ​គ្នា​នោះ​ក៏​នៅ​មាន​សម្ភារ​របស់របរ​ក្នុងផ្ទះ​គឺ​ត្រូវ​ជន​ដៃដល់​គាស់​ទម្លុះទម្លាយ​ទំនងជា​ជន​នេះ​បាន​ធ្វើ​សកម្មភាព​វាយ​សម្លាប់ និង​បាន​យក​សម្ភារ​លុយកាក់ និង​របស់របរ​របស់​ស្ត្រី​រង​គ្រោះ​ហើយ​គេចខ្លួន ។

បើ​តាម​លោក​វរសេនីយ៍ឯក កង វ​ណ្ណី បាន​ឲ្យ​ដឹង​ថា សាកសព​ស្ត្រី​រង​គ្រោះ​ឈ្មោះ អេ​ង មេ​ង​ជា អាយុ​៤៣​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ​កូន​៣​នាក់ ស្រី​២​នាក់ និង​មានមុខ​របរ​ចិញ្ចឹម​ជ្រូក ហើយ​ក៏​មាន​ទ្រព្យធន​សមរម្យ រស់នៅ​ភូមិ​អូរ​គ្រៀង​ឃុំ​អូរ​គ្រៀង ស្រុក​សំបូ ។ ស្ត្រី​រង​គ្រោះ​ត្រូវ​ជន​ដៃដល់​វាយ​និង​ចាក់​សម្លាប់​បំបាក់​.​ក និង​បាន​អូស​យក​សព​ទៅ​លាក់​ក្នុង​បន្ទប់ទឹក នៅ​ខាងលើ​ផ្ទះ​ខណៈ​ដែល​ស្ត្រី​រង​គ្រោះ​នៅផ្ទះ​តែ​ម្នាក់ឯង ។

ជនសង្ស័យ​ដៃដល់​ត្រូវ​បាន​ចាប់​ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០១៧ នៅ​ខេត្តបាត់ដំបង​ក្រោយ​ពី​ជន​នេះ បាន​ធ្វើ​សកម្មភាព​រួច​និង​បាន​គេចខ្លួន​ទៅ​សម្ងំ​គេចខ្លួន​មាន​រយៈពេល​ជាង​១​ខែ​រួច​មក ៕