ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណើរ​ផ្លេកបន្ទោរ​ពី​ទីក្រុង​ឡុ​ង​ដ៍​ទៅ​ញូ​វ​យ៉​ក​បី​ម៉ោង

7 ឆ្នាំ មុន

ដំណើរ​តាម​ផ្លូវអាកាស​ដែល​លឿន​ដូច​ផ្លេកបន្ទោរ​បាន​ចាប់ផ្តើម​ដំណើរការ​ឡើង​វិញ បន្ទាប់​ពី​មានការ​វិនិយោគ​ប្រមាណ​៣៣​លាន​ដុល្លារ ។ យន្តហោះ​ដែល​លឿន​ជាងគេ​នេះ​មាន​ទំហំ​តូច​និង​ធំ ។ យន្តហោះ​ខ្នាត​ធំ​អាច​ដឹក

ដំណើរ​តាម​ផ្លូវអាកាស​ដែល​លឿន​ដូច​ផ្លេកបន្ទោរ​បាន​ចាប់ផ្តើម​ដំណើរការ​ឡើង​វិញ បន្ទាប់​ពី​មានការ​វិនិយោគ​ប្រមាណ​៣៣​លាន​ដុល្លារ ។ យន្តហោះ​ដែល​លឿន​ជាងគេ​នេះ​មាន​ទំហំ​តូច​និង​ធំ ។ យន្តហោះ​ខ្នាត​ធំ​អាច​ដឹក​អ្នកដំណើរ​បាន​៤៥​នាក់ ។

ដំណើរ​លឿន​ដូច​ផ្លេកបន្ទោរ​នេះ​បាន​បាត់​មុខមាត់​នៅ​ពេល​ដែល​យន្តហោះ Concorde បាន​ចូល​និវត្ត​កាលពី​ឆ្នាំ​២០០៣ ប៉ុន្តែ​ដោយសារ​បច្ចេកវិទ្យា​កាន់តែ​រីក​ចម្រើន មាន​ន័យ​ថា បច្ចេកវិទ្យា​យន្តហោះ​លឿន​ជាង​សំឡេង​នឹង​មាន​វត្តមាន​ឆ្លង​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​ឡើង​វិញ ។

ក្រុមហ៊ុន​បាន​បង្ហាញ​ថា​ខ្លួន​មាន​ប្រាក់​ប្រមាណ​៣៣​លាន​ដុល្លារ​ជាដើម​ទុន​ក្នុង​ការ​វិនិយោគ ការ​អភិវឌ្ឍ​បច្ចេកវិទ្យា រួម​ទាំង​ការ​សាកល្បង​ផង​ដែរ ។  យន្តហោះ​ថ្មី​នេះ​មានឈ្មោះ​ថា XB-1 Baby Boom​។ 

លោក Blake Scholl ជា​CEO និង​ជា​ស្ថាបនិក​ក្រុមហ៊ុន Boom បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា យើង​សាក​ស្រមៃ​មើល​ថា យើង​ធ្វើ​ដំណើរ​ឆ្លង​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​បំពេញការងារ​រួចរាល់ និង​អាច​ត្រឡប់​មក​ផ្ទះ​វិញ​ដើម្បី​លួង​កូន​យើង​ឲ្យ​ដេក ឬ​យើង​អាច​សន្សំ​ពេល​បាន​ពីរ​ថ្ងៃ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មក​ទៅ​កាន់​ទ្វីបអាស៊ី​នោះ​វា​ល្អ​យ៉ាងណា។ នៅ​ពេល​ដែល​ពេលវេលា​លែង​មាន​កំណត់ តើ​អ្នក​ចំណាយ​ពេលវេលា​លំហែកាយ​របស់​អ្នក​នៅ​ទីណា ? តើ​កន្លែង​ណា​ទៀត​ដែល​អ្នក​នឹង​ធ្វើ​ពាណិជ្ជកម្ម? តើ​អ្នក​នឹង​អាច​ធ្លាក់​ក្នុង​កន្លង​ស្នេហ៍​ជាមួយ​អ្នក​ណា​ម្នាក់​ដែល​នៅ​ក្នុង​ទ្វីប​ផ្សេង​ដែរ​ទេ? ហើយ​តើ​មាន​ពេលវេលា​ច្រើន​យ៉ាងណា​នៅផ្ទះ​ជាមួយ​អ្នក​ដែល​ត្រូវការ​អ្នក​នោះ ? ហេតុនេះ​ការ​បង្កើត​យន្តហោះ​ដែល​ហោះ​លឿន​ជាង​សំឡេង​មិនមែន​ជា​រឿង​ងាយស្រួល​ទេ ប៉ុន្តែ​វា​មាន​សារសំខាន់​ណាស់ ។

Boom ជឿជាក់​ថា ពួក​គេ​អាច​បង្កើត​យន្តហោះ​ដែល​មាន​សមត្ថភាព​ក្នុង​ការ​ហោះហើរ​ក្នុង​ល្បឿន​១៤៥១​ម៉ា​យ ក្នុង​មួយ​ម៉ោង ឬ​២.៣៣៥,១៥៨​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង ។ ឆ្លង​តាម​ល្បឿន​នេះ វា​អាច​ដឹក​អ្នក​ពី​ទីក្រុង​ឡុ​ង​ដ៍​ទៅ​ទីក្រុង​ញូ​វ​យ៉​ក​ប្រហែល​ប្រើ​ពេលវេលា​បី​ម៉ោង ហើយ​អ្នក​ត្រូវ​ចំណាយ​ប្រាក់​ប្រមាណ​២៥០០​ដុល្លារ ក្នុង​ពេល​ធ្វើ​ដំណើរ​ម្តង ៕