ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ស្រស់​ស្អាត​ម្នាក់​ចូល​ផ្សារ​មួយ​ភ្លេច​ចេញ​មក​វិញ​ស្រាប់តែបាត់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់ ខណៈ​ពេល​ដែល​ត្រឡប់​មក​ពី​ធ្វើការ​ឈៀង​ចូល​ផ្សារ ដើម្បី​ទិញ​អីវ៉ាន់ ក៏​ចត​ម៉ូតូ​ក្បែរ​អ្នកលក់​មាស តែ​ពេល​ចេញ​មក​វិញ ស្រាប់តែ​

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់ ខណៈ​ពេល​ដែល​ត្រឡប់​មក​ពី​ធ្វើការ​ឈៀង​ចូល​ផ្សារ ដើម្បី​ទិញ​អីវ៉ាន់ ក៏​ចត​ម៉ូតូ​ក្បែរ​អ្នកលក់​មាស តែ​ពេល​ចេញ​មក​វិញ ស្រាប់តែ​ចោរលួច​ម៉ូតូ​បាត់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០១៧ នៅ​ខាងលិច​ផ្សា​រកា​ណា​ស៊ី​ធី ផ្លូវ​វ៉េ​ង​ស្រេង ភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

នារី​ម្ចាស់​ម៉ូតូ​ឈ្មោះ សុខ ផា​ណ្ណា​រី អាយុ​២១​ឆ្នាំ  មុខរបរ​និស្សិត និង​ឆ្លៀត​ធ្វើ​ការងារ​ក្រុមហ៊ុន ស្នាក់​នៅផ្ទះ​លេខ​០៨​អឺ​សេ​រ៉ូ ផ្លូវ​បេតុង ភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែនជ័យ បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​នាង​ចេញពី​ធ្វើការ​ត្រឡប់​មក​ផ្ទះ​វិញ ក៏​ឆ្លៀត​ចូល​ផ្សារ​ទិញអីវ៉ាន់ ដោយ​ចត​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្កូ​ប​ពី ពណ៌​ស ស៊េរី​២០១៥ ពាក់​ស្លាក​លេខ​ភ្នំពេញ 1CR-2749 ដាក់​នៅ​ក្បែរ​អ្នកលក់​មាស ហើយ​ចូល​ទៅ​ក្នុង​ផ្សារ​ទៅ ខណៈ​ពេល​ដើរ​ចេញ​មក​វិញ​ស្រាប់តែ​បាត់​ម៉ូតូ​តែ​ម្តង​។

ក្រោយ​កើតហេតុ​នាងរង​គ្រោះ​ត្រូវ​បាន​មិត្តភក្តិ​ជូន​មក​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ដើម្បី​ដាក់​ពាក្យបណ្តឹង និង​សូម​សំណូមពរ​ឱ្យ​សមត្ថកិច្ច​ជួយ​ធ្វើការ​ស្រាវជ្រាវ​ឱ្យ​ផង ៕