ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាមជាង៣ខែ! ​ទីតាំង​ផលិត​​​ក្លែងក្លាយ​​៣​​កន្លែង​​

6 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ ទីតាំង​ស្តុក និង​ផលិត​គ្រឿងសំអាង​ក្លែងក្លាយ​២​កន្លែង មួយ​នៅ​ក្រុង​តា​ខ្មៅ និង​មួយ​កន្លែង​ទៀត​នៅ​រាជធានី​ភ្នំពេញ ត្រូវ​បាន​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ក្រសួងមហាផ្ទៃ​ប សហការ​ជាមួយ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​

ខេត្តកណ្ដាល ៖ ទីតាំង​ស្តុក និង​ផលិត​គ្រឿងសំអាង​ក្លែងក្លាយ​២​កន្លែង មួយ​នៅ​ក្រុង​តា​ខ្មៅ និង​មួយ​កន្លែង​ទៀត​នៅ​រាជធានី​ភ្នំពេញ ត្រូវ​បាន​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ក្រសួងមហាផ្ទៃ​​ សហការ​ជាមួយ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ធ្វើការ​ចុះ​បង្ក្រាបនិង​រឹបអូស ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៣១ មីនា ដែល​ថៅកែ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ឡើង​តុលា​ការ​ហើយ បន្ទាប់ពី​​កម្លាំង​បានចុះ​​ស៊ើបអង្កេត និង​ស្រាវជ្រាវ​អស់​រយៈពេល​ជាង​៣​ខែ​មក​ហើយ ។

ការ​បង្ក្រាប​ទី​១ គឺជា​កន្លែង​ផលិត​តែ​ម្តង ស្ថិត​នៅ​ក្នុងភូមិ​កំពង់​សំណាញ់​ទី​១ សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ​ខេត្ត​កណ្តាល ដោយ​​​​រក​ឃើញ​វត្ថុធាតុដើម សម្រាប់​ផលិត​ថ្នាំលាបសក់​ចំនួន​១០​ធុង ស្មើ​១០៣០​គីឡូក្រាម សារធាតុ​សម្រាប់​លាយ​ជាមួយ​ថ្នាំ​លាប​សក់​ចំនួន​៦​ធុង ស្មើ​៩៦០​គីឡូក្រាម និង​ផលិតផល​សម្រេច រួម​មាន​ឡេ​លាប​ស្បែក​៤៣​កេស ស្មើ​២៣៣៦​គីឡូក្រាម ថ្នាំលាប​សក់​ចំនួន​១០០​កេស ស្មើ​២៣៣៥​គីឡូក្រាម ម៉ាស៊ីន​សម្រាប់​ផលិត​ថ្នាំលាបសក់​១០​គ្រឿង សំបក​វេច​ខ្ចប់​៤៣៥​កេស ទម្ងន់​៤៨៥០​គីឡូក្រាម សំបក​កេស​៧៩៩​គីឡូក្រាម ប្រអប់​ម្សៅ​៤១​កេស សំបក​ម៉ាក​២៤​កេស កំទេច​ជ័រ​៨​បាវ ដប​ជ័រ​មិន​ទាន់​ច្រ ក​៨​បាវ សំបក​ធូបមូស​៧​កេស និង​ប៉ាន់​សក់​ចំនួន​១០​កេស ស្មើ​២៣០​គីឡូក្រាម មាន​ម្ចាស់​ទីតាំង​ឈ្មោះ​ម៉ៅ យូរ​លីង ភេទ​ស្រី អាយុ​២៤​ឆ្នាំ ជនជាតិ​ចិន​។

ប្រភព​ឱ្យ​ដឹង​ទៀត​ថា រួច​កម្លាំង​ក៏​បាន​បន្ត​ទៅ​ឆែកឆេរ​ទីតាំង​ទី​២ ស្ថិត​នៅ​ភូមិ​កំពង់​សំណាញ់ សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ មាន​ម្ចាស់​ទីតាំង​ឈ្មោះ​ម៉ៅ លី​ជុង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ចិន ដោយ​រក​ឃើញ សាប៊ូ​កក់សក់​ចំនួន​១៤៦​កេស​ធំ ស្មើ​៣៧៩៦​គីឡូក្រាម និង​១៨៧​កេស​តូច ស្មើ​២៤៣១​គីឡូក្រាម ម៉ាស៊ីន​ផលិត​សាប៊ូ​៦​គ្រឿង​ធុង ថ្នាំ​សម្រាប់​ផលិត​សាប៊ូ​មិន​ទាន់​ប្រើ​១៥​ធុង និង​ធុង​ប្រើ​រួច​ចំនួន​៧៨​ធុង​។

ដោយឡែក ទីតាំង​ស្តុកទី៣ ​ស្ថិត​នៅផ្ទះ​លេខ​៨២ ផ្លូវ​៣៨៦ សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន រាជធានី​ភ្នំពេញ រក​ឃើញ​ថ្នាំ​លាប​​សក់​ចំនួន​១០០០​កេស​ទៀត ។

លោក​ប្រធាន​លេខាធិការដ្ឋាន​ឱ្យ​ថា ទីតាំង​នេះ គឺ​មិន​មានច្បាប់​ទេ ហើយ​ផលិតផល ដែល​គេ​នាំ​ចូល​មក​ផលិត​នេះ ក៏​ពុំ​បាន​ឆ្លង​កាត់​ការ​ត្រួតពិនិត្យ​ពី​មន្ត្រី​ជំនាញ​ដែរ គឺ​លួច​នាំ​ចូល​តែ​ម្តង ។ គួរ​បញ្ជាក់​ដែរ​ថា ថ្នាំលាបសក់​ក្លែងក្លាយ​ទាំងអស់ មាន​ម៉ាក LOMEQI និង​សាប៊ូ​ម៉ាក MayKey និង​ម៉ាក​Max និង​ម្សៅលាបមុខ​ឱ្យ​.​ស​ម៉ាក​LS និង​BL ។