ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វ! ​​​បុក​គ្នា​បញ្ច្រាស​ទិស មនុស្ស​​ដាច់ដៃ​និងធ្លាយពោះ​វៀន​

7 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ គោ​យន្ត​កន្ត្រៃ​បុក​ជាមួយ​ម៉ូតូ​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​មនុស្ស​ម្នាក់​រង​របួស​ដាច់​ដៃ​ម្ខាង និង​ធ្លាយ​ពោះវៀន​គួរ​ឱ្យ​រន្ធត់ កើតឡើង​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​៣១ មីនា ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦៨ ក្នុងភូមិ​អន្លង់​វែង​ថ្មី សង្កាត់​កូន​គ្រៀល ក្រុង​សំរោង ខេត្តឧត្តរមានជ័យ ។

ប្រភព​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​រឿ​ម រ៉ា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ក្នុងភូមិ​កើតហេតុ ជិះ​ទ្រី​ម​សេ​១២៥ ពាក់​ស្លាក​លេខ​ឧត្តរមានជ័យ​១A-៤៥៩០ ។ រីឯ​អ្នកបើកបរ​គោ​យន្ត​កន្ត្រៃ​ឈ្មោះ​លឿម ម៉ា​ប់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​បាក់​នឹម សង្កាត់​សំរោង ក្រុង​សំរោង ។

​មុនពេលកើតហេតុ គេ​ឃើញ​ម៉ូតូ​ជិះ​ពី​ទិស​ខាងជើង ឆ្ពោះទៅ​ខាងត្បូង​ក្នុង​ល្បឿន​យ៉ាង​លឿន ។ ចំណែក​​គោ​យន្ត​ធ្វើ​ដំណើរ​បញ្ច្រាស​​ជាមួយ​ម៉ូតូ លុះមក​ដល់​ចំណុច​កើតហេតុ​ ស្រាប់តែទៅ​​​បុក​គ្នា​យ៉ាង​ពេញទំហឹង​ ធ្វើ​ឱ្យ​អ្នកជិះម៉ូតូ​រងរបួស​ដាច់ដៃ និងធ្លាយពោះវៀនតែម្តង ។