ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងត្បូង​បង្កើន​កំណើន GDP ក្នុង​ឆ្នាំ​2016 ដល់​ជាង​2%

7 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងត្បូង ៖ សេដ្ឋកិច្ច​កូរ៉េ​ខាងត្បូង​បាន​កើនឡើង​ច្រើន​ជាង​ការ​រំពឹង​ទុក​បន្តិច​កាលពី​ឆ្នាំ​មុន ខណៈ​ប្រទេស​នេះ​មាន​សេដ្ឋកិច្ច​ធំ​ជាងគេ​ទី​៤​នៅ​តំបន់​អាស៊ី ។ នេះ​បើ​តាម​អាជ្ញាធរ​កូរ៉េ​ខាងត្បូង​បាន​

ប្រទេស​កូរ៉េ​ខាងត្បូង ៖ សេដ្ឋកិច្ច​កូរ៉េ​ខាងត្បូង​បាន​កើនឡើង​ច្រើន​ជាង​ការ​រំពឹង​ទុក​បន្តិច​កាលពី​ឆ្នាំ​មុន ខណៈ​ប្រទេស​នេះ​មាន​សេដ្ឋកិច្ច​ធំ​ជាងគេ​ទី​៤​នៅ​តំបន់​អាស៊ី ។ នេះ​បើ​តាម​អាជ្ញាធរ​កូរ៉េ​ខាងត្បូង​បាន​និយាយ​កាលពី​ថ្ងៃ​ទី​២៨ មីនា ។

ធនាគារកណ្តាល​កូរ៉េ​បាន​ដំឡើង​អត្រាកំណើន​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ​២០១៦ ពី​០,១% មក​នៅ​២,៨% ដោយ​និយាយ​ថា វិស័យ​ផលិតកម្ម​មានដំណើរ​ការ​ល្អ​ប្រសើរ​ជាង​ការ​ព្យាករ​កាលពី​ពេល​មុន ។

ការ​ប្រែប្រួល​នេះ​មាន​ន័យ​ថា ការ​កើនឡើង​នៃ​ផលិតផល​ក្នុងស្រុក​សរុប​(GDP)​មិន​បាន​ផ្លាស់​ប្តូរ​ពី​ឆ្នាំ​មុន​ទេ ប៉ុន្តែ​វា​ប្រសើរ​ជាង​ការ​ធ្លាក់​ចុះ ។

កំណើន​យ៉ាង​ឆាប់រហ័ស​អស់​រយៈពេល​ជា​ច្រើន​ទសវត្សរ៍​របស់​ប្រទេស​នេះ បន្ទាប់​ពី​សង្គ្រាម​រហូត​ក្លាយជា​សមាជិក​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​ឈានមុខ​គេ​របស់​អង្គការ​កិច្ច​សហប្រតិបត្តិការ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច (OECD) ប៉ុន្តែ​ការ​កើនឡើង​នា​ពេល​ថ្មី​ៗ​នេះ​យឺត​បន្តិច ។

បញ្ហា​ប្រែប្រួល​សេដ្ឋកិច្ច​កើតឡើង​ដោយសារ​ការ​តវ៉ា​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ទ្រង់ទ្រាយ​ធំ ដែល​ចោទប្រកាន់​លោកស្រី​ប្រធានាធិបតី Park Geun-Hye ។

ធនាគារ​កូរ៉េ​និយាយ​ថា ផលទុនជាតិ​សរុប (GNI) ស្មើ​២៧.៥៦១​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ឆ្នាំ​២០១៦ កើនឡើង​១,៤% ពី​ឆ្នាំ​មុន ។

ធនាគារ​នេះ​បន្ថែម​ថា វិស័យ​ផលិតកម្ម​បាន​កើនឡើង​២,៣%​កាលពី​ឆ្នាំ​មុន ខណៈ​ខែមករា ស្មើ​១,៧% និង​ឆ្នាំ​២០១៥ ស្មើ​១,៨% ។

ការ​នាំ​ចេញ​បាន​កើនឡើង​២,១%​នៅ​ឆ្នាំ​២០១៦ ដែល​ផ្ទុយ​គ្នា​នឹង​ការ​ធ្លាក់​ចុះ​០,១% កាលពី​ឆ្នាំ​មុន​មួយទៀត ខណៈ​ការ​នាំ​ចូល​កើនឡើង​៤,៥% ពី​២,១% ៕