ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេសកកម្ម​ពាណិជ្ជកម្ម​អង់គ្លេស​ផ្តោត​លើ​ការ​ធ្វើ​សមាហរណកម្ម​អាស៊ាន

7 ឆ្នាំ មុន

ចក្រភព​អង់គ្លេស ៖ នាយកដ្ឋាន​ពាណិជ្ជកម្ម​អន្តរជាតិ​អង់គ្លេស (DIT) បាន​ដឹកនាំ​បេសកកម្ម​ពាណិជ្ជកម្ម​មួយ​ទៅ​កាន់​តំបន់​អាស៊ី​អាគ្នេយ៍ ហើយ​គណៈប្រតិភូ​នឹង​ធ្វើ​ទស្សន​កិច្ច​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា នៅ

ចក្រភព​អង់គ្លេស ៖ នាយកដ្ឋាន​ពាណិជ្ជកម្ម​អន្តរជាតិ​អង់គ្លេស (DIT) បាន​ដឹកនាំ​បេសកកម្ម​ពាណិជ្ជកម្ម​មួយ​ទៅ​កាន់​តំបន់​អាស៊ី​អាគ្នេយ៍ ហើយ​គណៈប្រតិភូ​នឹង​ធ្វើ​ទស្សន​កិច្ច​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា នៅ​ថ្ងៃ​ទី​៣០-៣១ មីនា ។ បេសកកម្ម​ពាណិជ្ជកម្ម​នេះ គឺ​ផ្តោត​លើ​ហេដ្ឋារចនាសម្ព័ន្ធ ថាមពល និង​ការ​អប់រំ ។

មុន​ពេល​មក​ដល់​ប្រទេស​មី​យ៉ា​ន់​ម៉ា បេសកកម្ម​ពាណិជ្ជកម្ម​នេះ​បាន​ទៅ​ដល់​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង​តំបន់​អាស៊ី​អាគ្នេយ៍ ដោយ​ជួប​ជាមួយ​មន្ត្រី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​នៅ​ទីស្នាក់ការ​កណ្តាល​ក្នុង​ទីក្រុង​ម៉ានីល ហើយ​បាន​រក​ឃើញ​ពី​របៀប​ដើម្បី​ដំណើរការ​គម្រោង​នេះ ។

គណៈប្រតិភូ​បាន​ស្ថិត​នៅ​ទីក្រុង​ហ្សា​ការ​តា និង​បច្ចុប្បន្ន​ស្ថិត​នៅ​ទីក្រុង​ហាណូយ ។ នៅ​ទីក្រុង​យ៉ាំ​ង​ហ្គោ​ន គណៈប្រតិភូ​រំពឹង​ថា នឹង​ផ្តល់​ជំនួយ​អាជីវកម្ម​ក្នុង​សិក្ខាសាលា ដែល​ផ្តោត​លើ​ការ​អប់រំ និង​ហេដ្ឋារចនាសម្ព័ន្ធ ។

យោង​តាម DIT អាស៊ាន​បាន​ទាក់ទាញ​អាជីវកម្ម​ពី​អង់គ្លេស​ជា​ច្រើន ដោយសារ​តែ​កំណើនសេដ្ឋកិច្ច​មាន​ស្ថិរភាព​ក្នុង​តំបន់​, បង្កើន​ការ​ធ្វើ​កំណែទម្រង់​ទីផ្សារ និង​ការ​ពង្រីក​សកម្មភាព​របស់​អតិថិជន ។

បញ្ហា​ប្រឈម​នៅ​ក្នុង​តំបន់​អាស៊ាន​រួម​មាន ភាព​ក្រីក្រ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា និង​ឧបសគ្គ​ផ្សេង​ទៀត​ដូច​ជា ប្រព័ន្ធ​ការិយាធិបតេយ្យ ជា​ពិសេស ទាក់ទង​នឹង​លទ្ធកម្ម​សាធារណៈ បញ្ហា​អភិបាលកិច្ចនិង​គ្រោះ​មហន្តរាយ​ធម្មជាតិ ។ ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ និង​ម្ចាស់​ជំនួយ​ក៏​បាន​ចូលរួម​ដោះស្រាយ​បញ្ហា​ទាំងនោះ​ផង​ដែរ ។

កាលពី​ខែកក្កដា សភា​អង់គ្លេស​នៅ​ក្រោម​រដ្ឋលេខាធិការ​នាយកដ្ឋាន​ពាណិជ្ជកម្ម​អន្តរជាតិ លោក Mark Garnier បាន​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា ដើម្បី​ចូលរួម​ជាមួយ​សហគមន៍​អាជីវកម្ម​ក្នុងស្រុក ដោយ​សង្កត់ធ្ងន់​ទៅ​លើ​តម្រូវការ​លើកកម្ពស់​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​មី​យ៉ា​ន់​ម៉ា ។

យោង​តាម​ស្ថិតិ​របស់​នាយកដ្ឋាន​រដ្ឋបាល​វិនិយោគ និង​ក្រុមហ៊ុន (DICA) បង្ហាញ​ថា ការ​វិនិយោគ​របស់​អង់គ្លេស​នៅ​មី​យ៉ា​ន់​ម៉ា ជាប់​ចំណាត់ថ្នាក់​ទី​៤ ស្មើ​ទឹកប្រាក់​ជាង​៣,៤​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​អត្រា​៦,៤% គិត​ត្រឹម​ខែមិថុនា ឆ្នាំ​២០១៦ នៃ​ការ​វិនិយោគ​ពី​បរទេស​សរុប​របស់​ប្រទេស​នេះ ៕