ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ដឹង​ទេ​ មូល​ហេតុ​ណាខ្លះ​ដែល​ធ្វើ​ឱ្យ​ទារក​កើត​ជំងឺ​រលាក​ពោះវៀន

7 ឆ្នាំ មុន

លោក​អ្នក​បាន​ជ្រាប​ដែរ​ឬទេថា ​ទឹកដោះ​ម្តាយ ​គឺជា​ថ្នាំ​វ៉ាក់សាំង​ការពារ​ជំងឺ​ដ៏​ល្អ​បំផុត ព្រោះ​បើ​កូន​តូច​បាន​បៅ​ទឹកដោះ​ម្តាយ​ជាប់លាប់ នឹង​ជួយ​បង្កើន​ប្រព័ន្ធ​តតាំង​ជំងឺ​ដល់​សាច់​ភ្នាស​ពោះវៀន ថែម​ទាំង

 

លោក​អ្នក​បាន​ជ្រាប​ដែរ​ឬទេថា ​ទឹកដោះ​ម្តាយ ​គឺជា​ថ្នាំ​វ៉ាក់សាំង​ការពារ​ជំងឺ​ដ៏​ល្អ​បំផុត ព្រោះ​បើ​កូន​តូច​បាន​បៅ​ទឹកដោះ​ម្តាយ​ជាប់លាប់ នឹង​ជួយ​បង្កើន​ប្រព័ន្ធ​តតាំង​ជំងឺ​ដល់​សាច់​ភ្នាស​ពោះវៀន ថែម​ទាំង​ធ្វើ​ឲ្យ​ស្អាត និង​មាន​សុវត្ថិភាព​ទៀត​ផង ។ ជំងឺ​រលាក​ពោះវៀន​ទារក​ភាគច្រើន គឺ​បណ្តាល​មក​ពី​ការ​ឆ្លង​មេរោគ​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ ដោយសារ​បញ្ហា​កង្វះ​អនាម័យ ។

ជំងឺ​រលាក​ពោះវៀន​ទារក​ភាគច្រើន​បណ្តាល​មក​ពី​មូលហេតុ​ដូច​ជា​៖
-​ការ​ឆ្លង​ពពួក​មេរោគ​វីរុស និង​មេរោគ​បាក់តេរី​៖ ពពួក​មេរោគ​នេះ​អាច​ឆ្លង​បាន​តាម​រយៈ​ការ​គ្មាន​អនាម័យ តាម​រយៈ​ការ​ប៉ះពាល់​ជាមួយ​អ្នកជំងឺ ការ​ញ៉ាំ​ទឹក​ដែល​មិន​ស្អាត ឬ​ការ​បៀម​របស់របរ ផ្សេង​ៗ ជា​ពិសេស​ក្បាលដោះ​សិប្បនិមិត្ត​ដែល​មាន​ផ្ទុក​ពពួក​មេរោគ​ទាំងនេះ ។

-​អាច​បណ្តាល​មក​ពី​ម្សៅ​ទឹកដោះគោ​៖ ជា​ទូទៅ​អ្នក​ម្តាយ​មួយ​ចំនួន​ដែល​មាន​ជីវភាព​ធូរធារ​តែងតែ​ជ្រើស​យក​ម្សៅ​ទឹកដោះគោ​មក​ជំនួស​ទឹកដោះ ដោយ​គិត​ថា​វា​មាន​ភាព​ងាយស្រួល ប៉ុន្តែ​ម្សៅ​ទឹកដោះ​គឺ​បាន​ផ្តល់​នូវ​ផល់​ប៉ះពាល់​ជា​ច្រើន បើសិនជា​លោក​អ្នក​មិន​មាន​អនាម័យ​ល្អ ការ​ឱ្យ​ទារក​បៅ​មិន​ទៀងទាត់ ការ​លាយ​ម្សៅ​ទឹកដោះគោ​មិន​ត្រឹមត្រូវ គឺ​អាច​បណ្តាល​ឲ្យ កូន​ៗ​របស់​លោក​អ្នក​កើត​មាន​បញ្ហា​ចំពោះ​ក្រពះ​ពោះវៀន ពិសេស​គឺ​កើត​មាន​បញ្ហា​រលាក​ពោះវៀន​តែ​ម្តង ។

-​អាច​បណ្តាល​មក​ពី​ប្រព័ន្ធ​ប្រឆាំង​ជំងឺ​ខ្សោយ​៖ ទារក​ដែល​កើតមក​មិន​គ្រប់​ខែ ឬ​មិន​គ្រប់​គីឡូ ងាយ​នឹង​ឆ្លង​ជំងឺ ផ្សេង​ៗ​ជាង​កុមារ​ដែល​មាន​សុខ​ភាពរឹងមាំ ។ រោគ​សញ្ញា​នៃ​ជំងឺ​រលាក​ពោះវៀន​មាន​ដូច​ជា​៖

-​លាមក​ខុស​ប្រក្រតី
-​អាការ​របស់​កូន​អាច​ចាប់ផ្តើម​ពី​ការ​បៅ​ទឹកដោះ​តិច​ទៅ
-​អាច​មាន​ក្អួត ឬ​ក្អែរ​ទឹកដោះ​ចេញ​មក​វិញ​ញឹកញាប់
-​អាច​មាន​អាការ​គ្រុនក្តៅ​ខ្លួន​ជាដើម ។

ទាំងនេះ​គឺជា​សញ្ញា​នៃ​ជំងឺ​រលាក​ពោះវៀន ដូច្នេះ​ចូរ​អ្នក​ម្តាយ​ប្រញាប់​នាំ​កូន​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់​ទើប​ជា​ការ​ប្រសើរ ។ ការ​យកចិត្តទុកដាក់​មើលថែ​ទាំ​កូន​តូច​យ៉ាង​ជាប់លាប់ និង​មាន​អនាម័យ​ល្អ​អាច​ចៀស​ផុត​ពី​ការ​កើត​ជំងឺ ផ្សេង​ៗ​បាន​យ៉ាង​ងាយ ៕