ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រសើប​ណាស់​…​កុំ​មាត់ !

6 ឆ្នាំ មុន

អ្នកមាន​ខ្លះ​ត្រូវ​តុលាការ​កាត់ទោស​ឱ្យ​ជាប់គុក​…​ប៉ុន្តែ​គុក​អត់ឱ្យ​ដេក​ទេ​…​គុក​ខ្ពើម​…​។ រឿង​នេះ​កើត​មាន​មែន​…​ទៅ​ទីណា​ក៏​ឮ​គេ​និយាយ​ត​ៗ​គ្នា​ដែរ​…​

អ្នកមាន​ខ្លះ​ត្រូវ​តុលាការ​កាត់ទោស​ឱ្យ​ជាប់គុក​…​ប៉ុន្តែ​គុក​អត់ឱ្យ​ដេក​ទេ​…​គុក​ខ្ពើម​…​។ រឿង​នេះ​កើត​មាន​មែន​…​ទៅ​ទីណា​ក៏​ឮ​គេ​និយាយ​ត​ៗ​គ្នា​ដែរ​…​ស្រួល​មិន​ស្រួល​មាន​តែ
គុក​ទេ​…​ដែល​មិន​ឮ​គេ​និយាយ​…​។

សួរ​អ្នក​ដែល​គុក​ស្អប់​…​គាត់​និយាយ​ថា មក​ពី​ខ្ញុំ​ឈឺ​…​គុក​គេ​ខ្លាច​ឆ្លង​…​គុក​គេ​ខ្លាច​ខ្ញុំ​ស្លាប់​…​គុក​អាណិត​ខ្ញុំ​…​ទើប​គុក​បណ្តេញ​ខ្ញុំ​មិន​ឱ្យ​ដេក​…​ដេក​ឯណា​ដេក​ទៅ​…​ហេ ! ហេ !

ឈ្មួញ​គ្រឿងញៀន​ធំ​ៗ​ខ្លះ​ដេកគុក​មែន​…​ប៉ុន្តែ​មុខរបរ​នៅ​ដដែល​…បញ្ជា​ចេញពី​ក្នុង​គុក ឱ្យ​យក​គ្រឿងញៀន​ទៅ​ឱ្យ​អ្នក​នេះ​…​ទៅ​ឱ្យ​អ្នកនោះ​…​ចាត់ការ​ជួញដូរ​ចេញពី​ក្នុង
គុក​បាន​យ៉ាង​រំភើយ​…​។

នៅ​ក្នុង​គុក​គ្មាន​អ្នក​ណា​ដឹង​ទេ​…​ដល់​ពេល​គេ​ចាប់​បាន​មេ​ជួញដូរ​នៅ​ខាងក្រៅ​…​ទើប​ធ្លាយ​រឿង​មេខ្លោង​អ្នកបញ្ជា​នៅ​ក្នុង​គុក​…​បញ្ជា​ចេញពី​ក្នុងគុក​…​ហេ ! ហេ !

រឿង​ហួសចិត្ត​ខាងលើ​នេះ​…​ជា​រឿង​ពិត​…​វា​បែក​ពាង​ប្រហុក​ដោយសារ​តែ​យុទ្ធនាការ​ចាប់​គ្រឿងញៀន​កំពុង​ក្តៅ​នៅ​ទូ​ទាំង​ប្រទេស​…​។
គេ​មិន​និយាយ​ខ្លាំង​ទេ​…​ព្រោះ​ជា​រឿង​រសើប​ណាស់​…​គួរ​ឱ្យ​ខ្មាស​គេ​ពេក​…​ចាត់ការ​ផ្លាស់​ប្តូរ​ស្ងាត់​ៗ​ទៅ​បាន​ហើយ​…​សុំ​កុំ​មាត់​…​ហេ ! ហេ !
              អា​ឡេវ