ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាស់​ហើយ​ទើប​បាន​ថត​រូប​រៀបការ

6 ឆ្នាំ មុន

កាលពី​៦៣​ឆ្នាំ​មុន លោក​ឆាង ប៉ើន​ហ្វូ បាន​សម្រេចចិត្ត​រស់នៅ​ជាមួយ​នាង​ចាវ សៀ​ហ្វា​ង ។

ដោយសារ​លុយកាក់​មិន​គ្រប់គ្រាន់​ធ្វើ​ឱ្យ​ពិធី​រៀប​មង្គលការ​ត្រូវ​រៀបចំ​ឡើង​បែប​តូចតាច និង​

កាលពី​៦៣​ឆ្នាំ​មុន លោក​ឆាង ប៉ើន​ហ្វូ បាន​សម្រេចចិត្ត​រស់នៅ​ជាមួយ​នាង​ចាវ សៀ​ហ្វា​ង ។

ដោយសារ​លុយកាក់​មិន​គ្រប់គ្រាន់​ធ្វើ​ឱ្យ​ពិធី​រៀប​មង្គលការ​ត្រូវ​រៀបចំ​ឡើង​បែប​តូចតាច និង​មិន​បាន​ថតរូប​ទុកជា​អនុស្សាវរីយ៍​ទេ ។

រំលង​បាន​ជាង​៦៣​ឆ្នាំ​ក្រោយមក ប្តី​ប្រពន្ធ​នោះ​ស្ថិត​ក្នុង​វ័យចាស់​ជរា​ ទើបបាន​ថតរូប​អាពាហ៍ពិពាហ៍ ។ អ្នក​រៀបចំ​ថត ​គឺ​និស្សិត​ដែល​ជា​ចៅ​របស់​ពួក​គាត់ ។

«Metro»​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោកតា និង​លោកយាយ​បាន​ចូលរួម​មង្គលការ​មិត្តភក្តិ​របស់​ចៅ​ពួក​គាត់ ។ ឆ្លៀតឱកាស​នោះ​លោកតា​បាន​រៀបរាប់​ប្រវត្តិ​ស្នេហា​របស់​គាត់​ជាមួយ​លោកយាយ​ចាវ សៀ​ហ្វា​ង បច្ចុប្បន្ន​មាន​អាយុ​៨០​ឆ្នាំ ។ លោកតា​ឆាង ប៉ើន​ហ្វូ អាយុ​៨៤​ឆ្នាំ មាន​ប្រសាសន៍​ថា ​«​យើង​គ្មាន​អ្វី​សោះ ប៉ុន្តែ​ជា​ចុង​ក្រោយ​យើង​ក៏​បាន​រៀប​ការ និង​បាន​ថតរូប​ទុកជា​អនុ​ស្សាវរី​យ៍​» ។ គាត់​និយាយ​ដល់​ការ​ជួយ​រៀបចំ​តុបតែង​លក្ខណៈ​ដូច​ជា​កូនកំលោះ​-​ក្រមុំ ក្នុង​ពិធី​មង្គលការ ហើយ​ថតរូប​ឱ្យ​គាត់​ទុកជា​អនុស្សាវរីយ៍ ។

ដោយសារ​តែ​ពេញចិត្ត​ពី​ការ​រៀបរាប់​ពី​ប្រវត្តិ​ស្នេហ៍​នោះ ទើប​ធ្វើ​ឱ្យ​និស្សិត​ជា​ចៅ​បាន​សហការ​ជាមួយ​មិត្តភក្តិ​ថតរូប​បែប​អាពាហ៍ពិពាហ៍​របស់​លោកតា និង​លោកយាយ ។ ការ​ថត​នោះ​រៀបចំ​ឈុត​ឆាក​នៅ​ខាងក្រៅ​ផ្ទះ​របស់​ពួក​គាត់​ដែល​បាន​រស់នៅ​រួម​គ្នា​តាំងពី​ក្មេង​មក ។

ទោះបីជា​ពួក​គាត់​រៀប​ការ​ជាមួយ​គ្នា​អស់​រយៈពេល​ជាង​៦៣​ឆ្នាំ​មក​ហើយ​ក៏​ដោយ ប៉ុន្តែ​នៅ​មាន​ភាព​ល្អូកល្អិន​នឹង​គ្នា និង​មាន​រូបថត​អាពាហ៍ពិពាហ៍​ដ៏​ស្រស់​ស្អាត​ទុកជា​អនុស្សាវរីយ ៕