ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​ត្រូវ​បាន​ជ្រើសរើស​ជា​ដៃគូ​គម្រោង​រថភ្លើង​ពី Jakarta ទៅ Surabaya

6 ឆ្នាំ មុន

ទីក្រុង​ហ្សា​ការ​តា ៖ រដ្ឋាភិបាល​ឥណ្ឌូ​ណេ​ស៊ី​បាន​សម្រេចចិត្ត​ថា ជ្រើស​យក​ប្រទេស​ជប៉ុន​ធ្វើ​ជា​ដៃគូ​របស់​ខ្លួន ក្នុង​ការ​អភិវឌ្ឍ​ជា​ថ្មី​នូវ​ផ្លូវ​រថភ្លើង​ដែល​ត​ភ្ជាប់​ទីក្រុង Jakarta និង Surabaya ក្នុង Java ខាងកើត ។

ទីក្រុង​ហ្សា​ការ​តា ៖ រដ្ឋាភិបាល​ឥណ្ឌូ​ណេ​ស៊ី​បាន​សម្រេចចិត្ត​ថា ជ្រើស​យក​ប្រទេស​ជប៉ុន​ធ្វើ​ជា​ដៃគូ​របស់​ខ្លួន ក្នុង​ការ​អភិវឌ្ឍ​ជា​ថ្មី​នូវ​ផ្លូវ​រថភ្លើង​ដែល​ត​ភ្ជាប់​ទីក្រុង Jakarta និង Surabaya ក្នុង Java ខាងកើត ។

លោក Luhut Binsar Pandjaitan រដ្ឋមន្ត្រី​កិច្ចការ​សម្របសម្រួល​ផ្លូវទឹក​ឥណ្ឌូ​ណេ​ស៊ី បាន​ថ្លែង​កាលពី​ថ្ងៃអាទិត្យ​ថា ៖ « ពួក​យើង​បាន​សម្រេចចិត្ត​ថា នឹង​សហការ​ជាមួយ​ប្រទេស​ជប៉ុន​» ។ លោក​បន្ថែម​ថា ការ​សិក្សា​ពី​ភាព​អាច​ទៅ​រួច​ដំណាក់កាល​ដំបូង​សម្រាប់​គម្រោង​នេះ​នឹង​ចាប់ផ្តើម​ក្នុង​ខែឧសភា ខាង​មុខ ។

លោក Luhut បន្ត​ថា ៖ « នឹង​មានការ​សិក្សា​រួម​ជាមួយ​ប្រទេស​ជប៉ុន ហើយ​ពួក​យើង​សង្ឃឹមថា ការ​សាងសង់​នឹង​បញ្ចប់​ក្នុង​ត្រីមាស​ទី​៤ ឆ្នាំ​២០១៩ » ។

អនុរដ្ឋមន្ត្រី​សម្របសម្រួល​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ការិយាល័យ​កិច្ចការ​សម្របសម្រួល​ផ្លូវទឹក​ឥណ្ឌូ​ណេ​ស៊ី លោក Ridwan Djamaludin ថ្លែង​ថា រដ្ឋាភិបាល​នឹង​ពិចារណា​លើ​គម្រោង​ចំនួន​ពីរ​ក្នុង​ការ​សាងសង់​នេះ គឺ​លុប​បំបាត់​ការ​ខ្វាត់​ខ្វែងគ្នា និង​សាងសង់​ផ្លូវ​រថភ្លើង​ខ្ពស់​ថ្មី ។

លោក​បន្ថែម​ថា ៖ « វា​ក៏​អាច​យក​ជម្រើស​ទាំង​ពីរ​បូក​បញ្ចូល​គ្នា​ផង​ដែរ យោង​តាម​ស្ថានការណ៍​នៅ​ជាន់​ផ្ទាល់​ដី » ។

គម្រោង​នេះ​មាន​គោលដៅ​បង្កើន​ល្បឿន​រថភ្លើង ដែល​ត​ភ្ជាប់​ទីក្រុង​ទាំង​ពីរ ចាប់ពី​៩០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ទៅ​១៦០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ។

រដ្ឋាភិបាល​ក៏​កំពុង​ពិចារណា​លើ​បច្ចេកវិទ្យា​ផ្តល់​ថាមពល​ដល់​រថភ្លើង​នេះ​ដែរ គឺ​ប្រេងម៉ាស៊ូត ដែល​នឹង​ចំណាយ​ប្រាក់​ប្រមាណ​២,២​ប៊ី​លាន​ដុល្លារ ឬ​ប្រើប្រាស់​អគ្គិសនី​៦,០១​ប៊ី​លាន​ដុល្លារ ។

គួរ​បញ្ជាក់​ថា ប្រទេស​ជប៉ុន​ធ្លាប់​បរាជ័យ​ក្នុង​ការ​ទទួល​បាន​កិច្ច​សហប្រតិបត្តិការ​សាងសង់​រថភ្លើង​ល្បឿន​លឿន ដែល​ត​ភ្ជាប់ Jakarta និង Bandung នៅ Java ខាងលិច ខណៈ​ប្រទេស​ចិន​ទទួល​បាន​ជោគជ័យ ៕