ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដានជើង​ដាយ​ណូ​ស៊័​រ​ធំ​បំផុត​ត្រូវ​បាន​រក​ឃើញ​

7 ឆ្នាំ មុន

អ្នកឯកទេស​ពី​មហាវិទ្យាល័យ​គ្វី​ន​លែ​ន បញ្ជាក់​ប្រាប់​CNN ថា បាន​ប្រទះ​ឃើញ​ដានជើង​ដាយ​ណូ​ស៊័​រ​ធំ​បំផុត​នៅ​លើ​ពិភពលោក​នៅ​ភាគ​ខាងលិច​ឆៀង​ខាងជើង​ប្រទេស​អូស្ដ្រាលី ប្រវែង​ប្រហែល​១,៧៥​ម៉ែត្រ ។

អ្នកឯកទេស​ពី​មហាវិទ្យាល័យ​គ្វី​ន​លែ​ន បញ្ជាក់​ប្រាប់​CNN ថា បាន​ប្រទះ​ឃើញ​ដានជើង​ដាយ​ណូ​ស៊័​រ​ធំ​បំផុត​នៅ​លើ​ពិភពលោក​នៅ​ភាគ​ខាងលិច​ឆៀង​ខាងជើង​ប្រទេស​អូស្ដ្រាលី ប្រវែង​ប្រហែល​១,៧៥​ម៉ែត្រ ។

ដានជើង​នោះ​ជា​របស់​ដាយ​ណូ​ស៊័​រក​វែង​«Sauropod» ខណៈ​ពេល​ដានជើង​ធំ​បំផុត​លើក​ដំបូង​របស់​ដាយ​ណូ​ស៊័​រ មាន​ប្រវែង​១,១៥​ម៉ែត្រ ប្រទះ​ឃើញ​នៅ​បូ​លី​វី កាលពី​ខែកក្កដា ឆ្នាំ​២០១៦ ដោយ​សន្និដ្ឋាន​ថា អាច​ជា​ដាយ​ណូ​ស៊័​រ​សុ​ី​សាច់​ដើរ​ជើង​២ ពូជ​«Allosaurus» ។ ដានជើង​នោះ គឺជា​ផ្នែក​មួ​​យ​នៃ​ការ​រក​ឃើញ​ដ៏​ចម្លែក​នៃ​ដានជើង​របស់​សត្វ​ជា​ច្រើន​ប្រភេទ​នៅ​បរិវេណ​មាន​រហស្សនាម​ថា «​ឧទ្យាន​ជូ​រ៉ា​សុ​ិ​ក អូស្ដ្រាលី​»(Jurassic Park Australia) នៅ​លើ​តំបន់ឆ្នេរ​រដ្ឋ​វ៉ែ​ស​ស្ទើ​ន ។

ក្រោម​ការ​ដឹកនាំ​របស់​លោក​សាលី​ស​ប៊ើ​រី ប្រធាន​ក្រុម​អ្នក​ស្រាវជ្រាវ បាន​រក​ឃើញ​ដានជើង​សត្វ​ចំនួន​២១​ប្រភេទ តាម​បណ្ដោយដៃ​សមុទ្រ​«Dampier» និង​ការ​ត្រួតពិនិត្យ​ពី​ការ​ដិតដាម​នៅ​លើ​ថ្ម​ឃើញ​ថា ផ្នែក​ខ្លះ​មាន​វ័យ​ចំណាស់​ជាង​១៤០​លាន​ឆ្នាំ ។ លោក​បញ្ជាក់​ថា ស្ថានភាព​ភូមិសាស្ដ្រ​នៃ​ដៃសមុទ្រ​Dampier អំណោយផល​ដល់​ការ​ជាប់​ដានជើង និង​រក្សា​រូបរាង​បាន​ល្អ ខណៈ​ពេល​ក្រុម​អ្នក​ស្រាវជ្រាវ បាន​រក​ឃើញ​តឹកតាង​ជា​លើក​ដំបូង​ថា មាន​ដាយ​ណូ​ស៊័​រ​ប្រភេទ​Stegosaurs នៅ​ប្រទេស​អូស្ដ្រាលី ។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ត្រួតពិនិត្យ​បរិវេណ​នោះ​អស់​រយៈពេល​ជាង​៥​ឆ្នាំ​មក ហើយ​ៗ​ដានជើង​ដែល​ប្រទះ​ឃើញ​នេះ គឺជា​ដាន​បង្ហាញ​ពី​ជីវិត​ដាយ​ណូ​ស៊័​រ​ច្រើន​ប្រភេទ​ដូច​ធ្លាប់​មាន​កន្លង​មក ។

លោក​សាលី​ស​ប៊ើ​រី និយាយ​ថា «​ប្រសិនបើ​យើង​វិល​ត្រឡប់​ទៅ​រក​១៣០​លាន​ឆ្នាំ​មុន យើង​អាច​បានឃើញ​ដាយ​ណូ​ស៊័​រ​ពូជ​នានា ដើរ​តាម​បណ្ដោយ​ឆ្នេរ​នោះ​» ៕