ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិល្បៈ​ទស្សនីយភាព​មួយ​នៅ​សម័យ​អង្គរ​បង្ហាញ​នៅ​ប្រាសាទបាយ័ន

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ យើង​ធ្លាប់តែ​ដឹង​ថា ភ្លេង​តន្ត្រី និង​ឧបករណ៍​តន្ត្រី​ជា​ច្រើន​សុទ្ធតែ​បន្សល់​ទុក​តាំងពី​បុរាណកាល​មក ប៉ុន្តែ​មាន​មនុស្ស​មិន​ច្រើន​ទេ​ដែល​ដឹង​ថា​ឧបករណ៍​ត​ន្រី្ត​ទាំងនោះ​ឆ្លាក់​ជាប់​លើ​ផ្ទាំង​ថ្ម​ប្រាសាទ

ខេត្តសៀមរាប ៖ យើង​ធ្លាប់តែ​ដឹង​ថា ភ្លេង​តន្ត្រី និង​ឧបករណ៍​តន្ត្រី​ជា​ច្រើន​សុទ្ធតែ​បន្សល់​ទុក​តាំងពី​បុរាណកាល​មក ប៉ុន្តែ​មាន​មនុស្ស​មិន​ច្រើន​ទេ​ដែល​ដឹង​ថា​ឧបករណ៍​ត​ន្រី្ត​ទាំងនោះ​ឆ្លាក់​ជាប់​លើ​ផ្ទាំង​ថ្ម​ប្រាសាទ  ហើយ​មាន​ឧបករណ៍​អ្វីខ្លះ​ដែល​នៅ​សល់​រហូត​ដល់​សព្វថ្ងៃ ។

រហូត​មក​ដល់​ពេល​នេះ​គ្មាន​អ្នក​ស្រាវជ្រាវ​ណា​ម្នាក់​ហ៊ាន​អះអាង​ដាច់​ណាត់​ថា តន្ត្រីបុរាណ​នា​សម័យ​អង្គរ​គេ​បាន​ប្រើប្រាស់​ឧបករណ៍​អ្វីខ្លះ​ទេ តែ​តាម​រយៈ​ចម្លាក់​ដែល​បាន​បន្សល់​ទុក អ្នក​ស្រាវជ្រាវ​អាច​ប្រាប់​យើង​ខ្លះ​អំពី​ឧបករណ៍​ដែល​ប្រើប្រាស់​ក្នុង​ពេល​នោះ ហើយ​បន្សល់​ទុក​ដល់​សព្វថ្ងៃ ។ នៅ​ប្រាសាទបាយ័ន ក្នុង​ប្រាង្គ​ខាងកើត​ឆៀង​ខាងត្បូង​មាន​ចម្លាក់​ដែល​បង្ហាញ​អំពី​ការ​ប្រគំ​តន្ត្រី​មួយ ។ 

លោក​អឹុម សុខ​រិ​ទ្ធី អ្នក​ស្រាវជ្រាវ និង​ជា​អនុប្រធាន​មជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ឱ្យ​ដឹង​ថា វង់​តន្ត្រី​នោះ ប្រើប្រាស់​ឧបករណ៍​បី គឺ​ឆាប (​ខ្លះ​ហៅ​ថា​ឆឹង​) ពិណ និង​សាដៀវ ។ ដោយ​មើល​ពីឆ្វេង​ទៅ​ស្តាំ​ឃើញ​អ្នក​គោះ​ឆាប អ្នក​ដេញ​ពិណ អ្នក​ដេញ​សាដៀវ អ្នកចម្រៀង អ្នករបាំ និង​ទស្សនិកជន​។ បើ​មើលទៅ​រូបភាព​ទាំងមូល គឺ​សាល​មហោស្រព​ប្រកបដោយ​ក្បាច់រចនា​យ៉ាង​ស្រស់​ស្អាត​គួរ​ឱ្យ​ទាក់ទាញ​អារម្មណ៍​របស់​ភ្ញៀវ​ជាតិ អន្តរជាតិ​ដែល​ចូល​ទៅ​ទស្សនា​នៅ​ទីនោះ​ផង​ដែរ ៕