ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​សៀមរាប​ជាប់​ជា​ក្រុងពេញ​និយម​កម្សាន្ត​ប្រចាំឆ្នាំ​2017

7 ឆ្នាំ មុន

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​គេហទំព័រ​«TripAdvisor» បាន​រៀប​ចំណាត់ថ្នាក់​ទីក្រុង​គួរ​ឱ្យ​ចង់ទៅ​ធ្វើ​ទេសចរណ៍​បំផុត​នៅ​លើ​ពិភពលោក ប្រចាំឆ្នាំ​២០១៧ ដោយ​ជ្រើសរើស​ចម្បង​ចំនួន​២៥ ប៉ុន្តែ​ក្នុង​ចំណោម​ចំណាត់

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​គេហទំព័រ​«TripAdvisor» បាន​រៀប​ចំណាត់ថ្នាក់​ទីក្រុង​គួរ​ឱ្យ​ចង់ទៅ​ធ្វើ​ទេសចរណ៍​បំផុត​នៅ​លើ​ពិភពលោក ប្រចាំឆ្នាំ​២០១៧ ដោយ​ជ្រើសរើស​ចម្បង​ចំនួន​២៥ ប៉ុន្តែ​ក្នុង​ចំណោម​ចំណាត់ថ្នាក់​ចំនួន​១០​សំខាន់​បំផុត គឺ​មាន​ខេត្តសៀមរាប​ប្រទេស​កម្ពុជា ដែរ ។

«TripAdvisor» បាន​រៀបចំ​ចំណាត់ថ្នាក់​ទីក្រុង​គួរ​ឱ្យ​ចង់ទៅ​កម្សាន្ត​ក្នុង​មួយ​ឆ្នាំ​ម្តង ដោយ​កា​អង្កេត​ពី​ចំនួន​អ្នកទេសចរ​ដែល​ពេញ​និយម​បំផុត​ក្នុង​ការ​ដើរ​កម្សាន្ត ។ ក្នុង​ចំណោម​១០​លំដាប់​ថ្នាក់ដំបូង​នោះ គឺ​កោះ​បាលី ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ស្ថិត​នៅ​លំដាប់​លំដាប់​ទី​១ ខណៈ​ពេល​ក្រុង​សៀមរាប​អង្គរ​ប្រ​ទស​កម្ពុជា ស្ថិត​នៅ​ចំណាត់ថ្នាក់​ទី​៨ ។
ខាងក្រោម​ជា​ចំណាត់ថ្នាក់​ទាំង​១០ ដែល​អ្នកទេសចរ​ចូល​ចិត្ត​ទៅ​កម្សាន្ត​បំផុត ប្រចាំឆ្នាំ​២០១៧ រួម​មាន​៖

១-​កោះ​បាលី ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ។
២-​ក្រុង​ឡុ​ង​ដ៍ ចក្រភព​អង់គ្លេស ។
៣-​ក្រុងប៉ារីស ប្រទេស​បារាំង ។
៤-​ក្រុង​រ៉ូ​ម ប្រទេស​អីុ​តា​លី ។
៥-​ក្រុង​ញូ​វ​យ៉​ក សហរដ្ឋអាមេរិក ។
៦-​តំបន់ឆ្នេរ Crete ប្រទេស​ក្រិ​ក ។
៧-​ក្រុង​បា​សេ​ឡូ​ណា ប្រទេស​អេ​ស្បា​ញ៉ ។
៨-​ក្រុង​សៀមរាប ប្រទេស​កម្ពុជា ។
៩-​ក្រុង​ប្រាក ប្រទេស​ឆែក ។
១០-​ខេត្ត​ភូ​កេ​ត ប្រទេស​ថៃ ៕