ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លា​-​តោ ក្រដាស​…

7 ឆ្នាំ មុន

ម្រឹគីម្រឹគា​ទាំងឡាយ​នៅ​លើ​លោក​យើង​នេះ​…​ខ្លាច​ជាងគេ​ខ្លា​និង​តោ​…​។ ខ្លា​-​តោ​ជា​ស្តេចសត្វ ជា​ម្ចាស់នៃ​ព្រៃ​ព្រឹក្សា​…​ការពារ​បាន​នូវ​ចោរ ទមិឡ ព្រាន​ទាំងឡាយ

ម្រឹគីម្រឹគា​ទាំងឡាយ​នៅ​លើ​លោក​យើង​នេះ​…​ខ្លាច​ជាងគេ​ខ្លា​និង​តោ​…​។ ខ្លា​-​តោ​ជា​ស្តេចសត្វ ជា​ម្ចាស់នៃ​ព្រៃ​ព្រឹក្សា​…​ការពារ​បាន​នូវ​ចោរ ទមិឡ ព្រាន​ទាំងឡាយ មិន​អាច​ចេះ​តែ​យាយី​បាន​ទេ ។

សង្គម​កម្ពុជា​យើង​…​ការ​បោះ​ឆ្នោត​ថ្នាក់ទាប ថ្នាក់​មូលដ្ឋាន​…​ឬថ្នាក់​ឃុំ​-​សង្កាត់​ជិត​ឈាន​មក​ដល់​ហើយ​…​។ បក្ស​ណា​ឈ្នះ​…​បក្ស​ណា​ចាញ់​…​គ្មាន​អ្វី​ខ្លាច​ទេ​…​មួយ​អាណត្តិ​ម្តង​សម្រាប់​បម្រើ​ប្រជារាស្ត្រ ផ្ទាល់​ថ្នាក់​ភូមិ​-​ឃុំ ។

សង្គម​យើង​…​ស៊ី​សង​បោះ​ឆ្នោត​ថ្នាក់​ជាតិ​…​ថ្នាក់ដឹកនាំ​ប្រទេស​នៅ​ឆ្នាំ​២០១៨​ឯណោះ​…​មិនមែន​ពេល​នេះ​ទេ ។

ទស្សនៈ​មហាជន​បាន​កត់សម្គាល់​តែ​២​គណបក្ស​ប៉ុណ្ណោះ​…​នោះ​គឺ​បក្ស​ប្រជាជន​កម្ពុជា ដែល​ដឹកនាំ​យូរ​រឹង​មាំ​ដូច​ថ្ម​…​និង​បក្ស​សង្គ្រោះ​ជាតិ ដែល​ជា​បក្ស​ប្រឆាំង​យូរ​…​រឹង​មាំ​ដូច​ថ្ម​ដែរ​…ដែល​មហាជន​ឱ្យឈ្មោះ​ថា បក្ស​ធំ​ពីរ ។

មួយ​អាណត្តិ​ម្តង​សម្រាប់​ដឹកនាំ​ប្រទេស​…​នោះ​ទើប​មានការ​ភ័យ​ខ្លាច​…​មានការ​បារម្ភ​…​។

ទស្សនៈ​នានា​របស់​មហាជន​…​គិត​ថា បើ​បក្ស​កាន់​អំណាច​យូរ​បាន​ឈ្នះ​…​បាន​ដឹកនាំ​សង្គម​បន្ត​…​បរិយាកាស​សង្គម​ដូច​សព្វថ្ងៃ​…​នឹង​លើក​បន្ត​ទៅ​មុខ​ទៀត​…​ទៅ​ដោយ​រលូន​…​គ្មាន​អ្វី​ភ័យ​ព្រួយ​…​គ្មាន​អ្វី​ខ្លាច​ទេ​…​។

ប៉ុន្តែ​«​ប្រសិនបើ​»…​ឬ​«​ឧបមា​»​បក្ស​កាន់​អំណាច​យូរ​ក្លាយទៅជា​«​បក្ស​ប្រឆាំង​»​វិញ​…​មិនដឹង​មាន​វាចា​អ្វី​ត្រូវ​ថ្លែង​ឡើយ​…​។

ដឹង​ច្បាស់​…​ដឹង​គ្រប់​គ្នា​ហើយ​…​បក្ស​កាន់​អំណាច ជា​បក្ស​ខ្លាំង​បំផុត​…​ពិភពលោក​ក៏​បាន​ទទួលស្គាល់​ដែរ​…​។ បក្ស​នេះ​មិន​ចេះ​តែ​ថា​ទេ គឺ​ធ្វើ​…​បើ​ប្រៀបធៀប​ទៅ​ព្រៃ​ព្រឹក្សា​វិញ ជា​ខ្លា​-​តោ​…​ជា​ស្តេចសត្វ​ការពារ​ព្រៃ​ទាំងមូល​បាន ។

ដឹង​ច្បាស់​…​ដឹង​ឮ​គ្រប់​គ្នា​ហើយ​…ចំពោះ​បក្ស​ប្រឆាំង​យូរ​…​ជា​បក្សប្រឆាំង​ខ្លាំង​បំផុត​…​ជា​ខ្លា​-​តោ​រឹង​ដូចថ្ម​…​ប្រសិនបើ​បាន​ដឹកនាំ​ប្រទេសវិញ​…​សង្ស័យ​ការពារ​ព្រៃ​ព្រឹក្សា​មិន
បាន​…​សង្ស័យ​គួរ​ឱ្យ​ភ័យ​ខ្លាច​…​សង្ស័យ​ណាស់​…​ព្រោះ​បាន​ត្រឹមតែ​និយាយ​…​ថា​ចោល​…​សង្ស័យ​ជា​ខ្លា​-​តោ​ក្រដាស​បាន​ត្រឹមតែ​ស្រែក​…ដូច្នោះ​សង្ស័យ​នៅ​បន្ត​ប្រឆាំង​ទៀត​…ប្រឆាំង​លុះត្រា​អវសាន​ទៅ​ហោង​…
ហេ ! ហេ !
             អា​ឡេវ