ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផល​ប៉ះពាល់​របស់​ថ្នាំ​ផ្សះ​ដែល​លោក​អ្នក​គួរតែ​ដឹង

7 ឆ្នាំ មុន

ថ្នាំ​ផ្សះ​តែងតែ​ជួយ​សង្គ្រោះ​ជីវិត​របស់​យើង​ពេល​ដែល​ថ្នាំ​ផ្សេង​ទៀត​គ្មាន​ប្រសិទ្ធភាព ។ ជា​អកុសល​ការ​ប្រើប្រាស់​វា​មិនមែន​គ្មាន​ផល​ប៉ះពាល់​នោះ​ទេ គឺ​មាន​ផល​ប៉ះពាល់​ខ្លះ​ធ្ងន់​រហូត​ដល់​យើង​

ថ្នាំ​ផ្សះ​តែងតែ​ជួយ​សង្គ្រោះ​ជីវិត​របស់​យើង​ពេល​ដែល​ថ្នាំ​ផ្សេង​ទៀត​គ្មាន​ប្រសិទ្ធភាព ។ ជា​អកុសល​ការ​ប្រើប្រាស់​វា​មិនមែន​គ្មាន​ផល​ប៉ះពាល់​នោះ​ទេ គឺ​មាន​ផល​ប៉ះពាល់​ខ្លះ​ធ្ងន់​រហូត​ដល់​យើង​ត្រូវ​យកចិត្តទុកដាក់ ។ ខណៈ​ពេល​ដែល​ផល​ប៉ះពាល់​ដូច​ជា​ចង់​ក្អួត ឬ​ធ្មេញ​ឡើង​លឿង មិនមែន​ជា​ការ​ព្រួយបារម្ភ​ខ្លាំង​ដល់​យើង​ទេ ប៉ុន្តែ​ផល​ប៉ះពាល់​រយៈពេល​វែង​ទៅ​លើ​ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នក ឬ​ឱកាស​នៃ​កា​រវិ​វ​ឌ្ឍ​ទៅ​ជា​ការ​ស៊ាំ​នឹង​ថ្នាំ​ផ្សះ​គឺជា​ផល​ប៉ះពាល់​ដែល​យើង​ត្រូវ​ពិចារណា​ឲ្យ​បាន​ល្អិតល្អន់ ។

ខាងក្រោម​នេះ​គឺជា​ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​ថ្នាំ​ផ្សះ​ដែល​អ្នក​គួរតែ​ដឹង និង​ត្រូវ​រក​វិធី​ចៀសវាង ៖

១-​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ
យោង​តាម​ស្ថាប័ន​សុខភាព​ជាតិ​របស់​ប្រទេស​អង់គ្លេស មនុស្ស​ម្នាក់​ក្នុង​ចំណោម​១០​នាក់​ដែល​លេបថ្នាំ​ផ្សះ​អាច​បង្ក​បញ្ហា​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ។ ផល​ប៉ះពាល់​ទាំងនេះ​រួម​មាន​ចង្អោរ ក្អួត រាក អាហារ​មិន​រលាយ និង​ហើមពោះ ។ ការ​មិន​ឃ្លាន​អាហារ​អាច​ជា​ផល​ប៉ះពាល់​មួយ​ផ្សេង​ទៀត ។

២-​ប៉ះពាល់​លើ​ប្រព័ន្ធ​ភាពស៊ាំ
បញ្ហា​មួយ​នៃ​ការ​ប្រើប្រាស់​ថ្នាំ​ផ្សះ​ដែល​មានការ​ផ្តោតអារម្មណ៍​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ គឺ​ផល​ប៉ះពាល់​នៃ​ថ្នាំ​នេះ​ទៅ​លើ​តុល្យភាព​នៃ​បាក់តេរី តូច​ៗ​នៅ​ក្នុង​ពោះវៀន ។ ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នក​ពឹងផ្អែក​យ៉ាង​ខ្លាំង​លើ​តុល្យភាព​រវាង​បាក់តេរី​ល្អ និង​អតិសុខុមប្រាណ​ដែល​បង្ក​ឱ្យ​មាន​ជំងឺ ។ នៅ​ក្នុង​ពោះវៀន​ដែល​មាន​សុខភាព​ល្អ បាក់តេរី​ល្អ​មាន​ចំនួន​ច្រើន​ជាង​បាក់តេរី​អាក្រក់​ដែល​ធ្វើ​ឱ្យ​រាង​កាយ​អាច​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ ។ ទោះជា​យ៉ាងណា ការ​ប្រើប្រាស់​ថ្នាំ​ផ្សះ​មិន​ត្រឹមត្រូវ ឬ​យូរ​អាច​ធ្វើ​ឲ្យ​បាត់បង់​តុល្យភាព​នេះ ដោយ​ថ្នាំ​នេះ​ទៅ​សម្លាប់​បាក់តេរី​ល្អ​រួម​ជាមួយ​បាក់តេរី​អាក្រក់ និង​ធ្វើ​ឱ្យ​អ្នក​ងាយ​នឹង​ឆ្លង​មេរោគ ។

៣-​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​១
ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ​ជឿ​ថា វា​អាច​នឹង​មានការ​ទាក់ទង​រវាង​ការ​ប្រើ​ថ្នាំ​ផ្សះ និង​ជំងឺ​ទឹកនោមផ្អែម​នេះ ។

៣-​ការ​ឆ្លង​មេរោគ​ផ្សិត​លើ​ទ្វារមាស
ថ្នាំ​ផ្សះ​មិន​ត្រឹម​ប៉ះពាល់​ដល់​តុល្យភាព​នៃ​បាក់តេរី​ក្នុង​ពោះវៀន​ប៉ុណ្ណោះ​ទេ វា​ក៏​រំខាន​ដល់​តុល្យភាព​នៃ​បាក់តេរី​ក្នុង​ទ្វារមាស​ផង​ដែរ ។ វា​អាច​អនុញ្ញាត​ឱ្យ​ប្រភេទ​ផ្សិត​មួយ​ចំនួន​ដូច​ជា​ពពួក​ផ្សិត Candida albicans (​ជា​ធម្មតា​មាន​បរិមាណ​តិច​តូច​ខ្លាំង​ណាស់​នៅ​ក្នុង​តំបន់​នេះ​)  អាច​លូតលាស់​នៅ​កន្លែង​ដែល​មាន​បាក់តេរី​ល្អ​តិច ដើម្បី​ប្រកួតប្រជែង​ជាមួយនឹង​លទ្ធផល​នៃ​ការ​ទទួលទាន​ថ្នាំ​ផ្សះ ។

៤-​ការ​ស៊ាំ​នឹង​ថ្នាំ​ផ្សះ
ការ​ប្រើប្រាស់​ថ្នាំ​ផ្សះ​ហួសហេតុ ឬ​ការ​ប្រើប្រាស់​មិន​ត្រឹមត្រូវ​អាច​បណ្តាល​ឲ្យ​មាន​ភាពស៊ាំ​នឹង​ថ្នាំ​ផ្សះ ដែល​វា​ជា​បញ្ហា​ធ្វើ​ឲ្យ​សហគមន៍​វេជ្ជសាស្ត្រ​សាកល​កំពុង​ព្រួយបារម្ភ ។ លទ្ធផល​នៃ​ការ​ស៊ាំ​នឹង​ថ្នាំ​ផ្សះ​របស់​បាក់តេរី​បាន​ក្លាយទៅជា​បញ្ហា​កាន់តែ​លំបាក និង​មាន​តម្លៃ​ថ្លៃ​ក្នុង​ការ​សម្លាប់​ពួក​វា ឬ​យកឈ្នះ​ពួក​វា ដោយសារ​បាក់តេរី​ទាំងនេះ​អាច​ទប់ទល់​នឹង​សកម្មភាព​របស់​ថ្នាំ ឬ​កាត់​បន្ថយ​ប្រសិទ្ធភាព​របស់​ថ្នាំ ។ វា​អាច​ធ្វើ​ឲ្យ​អ្នក​ពិការ​រយៈពេល​វែង ឬ​ស្លាប់ ៕