ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករសម្រុកទៅថៃ​តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត​ខុសសព្វមួយដង

7 ឆ្នាំ មុន

ខេត្តបន្ទាយ​មាន​ជ័យ​ ​៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងថា ​ពលករ​ស្របច្បាប់​បាន​សម្រុក​ទៅ​ថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ​​ដើម្បី​ទៅធ្វើតាម​រយៈ​ក្រុមហ៊ុន​ផ្សេង​ៗ​​ច្រើន​កុះករ​ ​មុន​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​យ៍​ជាតិ​ខុស​​​​ពី​បណ្តា​ឆ្នាំ​មុន​ៗ​។

ខេត្តបន្ទាយ​មាន​ជ័យ​ ​៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងថា ​ពលករ​ស្របច្បាប់​បាន​សម្រុក​ទៅ​ថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ​​ដើម្បី​ទៅធ្វើតាម​រយៈ​ក្រុមហ៊ុន​ផ្សេង​ៗ​​ច្រើន​កុះករ​ ​មុន​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​យ៍​ជាតិ​ខុស​​​​ពី​បណ្តា​ឆ្នាំ​មុន​ៗ​។

​ពលករ​ជាង​៤០០​នាក់ ​​មក​ពី​គ្រប់​ខេត្ត​ក្រុង​តាម​រយៈ​ក្រុមហ៊ុន​2  ​​គឺ​ក្រុមហ៊ុន​SMS(Success manpower)​​និង​ក្រុមហ៊ុន​BSO(Best manpower Coltd)​ ​គេ​ឃើញ​មក​ដល់​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​​ទាំង​ព្រឹក​ថ្ងៃទី២៨ មីនា ២០១៧​ ដោយជិះ​តាម​រថយន្ត​តូច​ធំ​មើល​​ទៅ​ហាក់​ដូ​ចគគ្រឹកគគ្រេង​ណាស់​។​

តំ​ណា​ក្រុមហ៊ុន​SMS​ប្រាប់​កោះសន្តិភាព​ថា​ ​ពលករ​តាម​រយៈ​ក្រុមហ៊ុន​ខ្លួន​មាន​ចំនួន១០៨​នាក់​ ​ត្រូវ​ទៅ​ធ្វើ​ការ​រោងចក្រ​ផលិត​សាច់ក្រក ​នៅ​ខេត្ត​ឡុ​បបូ​រី​ ប្រ​ទេ​ថៃ

។​​​ដោយឡែក​តំណាង​ក្រុមហ៊ុន ​BSO ​​លោក​សួន​ សា​ម៉េ​ន ​ប្រាប់​ថា ​​ពលករ​របស់​គាត់​មក​ពី​គ្រប់២៥​ខេត្ត-​ក្រុង​ មាន​ចំនួន​៣៣៥​នាក់ ​​​ត្រូវ​ទៅ​ធ្វើការ​ផ្នែក​សំណង់​ ​នៅ​ខេត្ត​សាមុទ្រ​ប្រា​កាន​ ​និង​ខ្ល​ង​តឺ​យ ​ក្រុង​បាងកក​ ​។ ​លោក​ សួន​ សា​ម៉េ​ន​ បន្ត​ថា​ពលករ​របស់​គាត់​ភាគ​ច្រើ​ន​កន្លង​មក​​ ធ្លាប់​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​​ដោយ​ខុសច្បាប់​ លុះ​ពួក​គេ​ជួប​ផល​លំបាក​ក៍​នាំ​គ្នា​ត្រឡប់​ម​ស្រុក​វិញ​ហើ​យ​ ​សុំ​ធ្វើ​បែបបទ​ស្របច្បាប់​តាម​រយៈ​ក្រុមហ៊ុន​​របស់​គាត់​ចូល​ទៅ​ធ្វើកា​រលើ​ទឹកដី​ថៃ​វិញ​។​

តំណាង​ក្រុមហ៊ុន SMS ​​និយាយ​ទៀតថា ​​ពលករ​ដែល​ត្រូវ​ទៅ​ធ្វើ​កា​រក្នុងដី​ថៃ​ក្នុង​ថ្ងៃ​ដដែល​នេះ​ ​យ៉ាងតិច​៨00​នាក់​ ​ព្រោះ​ពលករ​មួយ​ចំនួន​ទៀត​ ​អាច​ចេញ​តាម​រយៈ​ក្រុមហ៊ុន​ផ្សេង​ៗ​ ។​

គួរ​បញ្ជាក់​ថា ​​បណ្តា​ឆ្នាំ​មុន​ៗ​ឲ្យ​តែ​ជិត​ដល់​ពិធីបុណ្យ​ជាតិ​ធំ​ ​ដូច​ជា​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​​ ពលករ​ប្រុស​ស្រី​តែងតែ​នាំ​គ្នា​សម្រុក​ចេញពី​ថៃ​​មក​កម្ពុជា​វិញ​ដើម្បី​ជួបជុំ​សាច់ញាតិ​ផ្ទុយ​ទៅ​វិញ​ឆ្នាំ​នេះ​ ​ជិត​ដល់​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ទៅ​ហើយយ​បែ​រជា​ពលករ​ខ្មែរ​​នាំ​គ្នា​ចំណាកស្រុក​ទៅ​ប្រ​ទេ​ថៃ​ទៅ​វិញ ៕