ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​-​មី​យ៉ា​ន់​ម៉ា​នឹង​សម្រេច​ពាណិជ្ជកម្ម​ឆ្លង​ដែន​ឆ្នាំ​2021 ដល់​ជាង​20​ប៊ី​លាន​ដុល្លារ

7 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ថៃ និង​មី​យ៉ា​ន់​ម៉ា​មាន​បំណង​សម្រេច​នូវ​ពាណិជ្ជកម្ម​ឆ្លង​ដែន​ឆ្នាំ​២០២១ ស្មើ​ទឹកប្រាក់​ជាង​២០​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក (៦៩០​ប៊ី​លាន​បាត​) និង​ច្រើន​ជាង​គោលដៅ​ឆ្នាំ​នេះ​៣​ដង ដែល​ស្មើ​តែ​៦

ប្រទេស​ថៃ ៖ ថៃ និង​មី​យ៉ា​ន់​ម៉ា​មាន​បំណង​សម្រេច​នូវ​ពាណិជ្ជកម្ម​ឆ្លង​ដែន​ឆ្នាំ​២០២១ ស្មើ​ទឹកប្រាក់​ជាង​២០​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក (៦៩០​ប៊ី​លាន​បាត​) និង​ច្រើន​ជាង​គោលដៅ​ឆ្នាំ​នេះ​៣​ដង ដែល​ស្មើ​តែ​៦​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​។

គោលដៅ​នេះ​ត្រូវ​បាន​ដាក់​បង្ហាញ​ក្នុង​កិច្ចប្រជុំ​មួយ​របស់​រដ្ឋាភិបាល និង​ក្រុមហ៊ុន​មក​ពី​ប្រទេស​ទាំង​ពីរ​នៅ​ស្រុក Mae Sot ខេត្ត Tak កាលពី​ពេល​ថ្មី​ៗ​នេះ ។

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោកស្រី Apiradi Tantraporn ឲ្យ​ដឹង​ថា គោលដៅ​ទ្វេភាគី​នេះ​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​កើនឡើង​នៃ​តម្លៃ​ពាណិជ្ជកម្ម​តាម​ព្រំដែន​រវាង​ថៃ និង​ប្រទេស​ជិតខាង​របស់​ខ្លួន​ដែល​គេ​រំពឹង​ថា នឹង​កើនឡើង​២២% ឬ​ស្មើនឹង​១,៨​ទ្រី​លាន​បាត ពី​ចំនួន​១,៤៧​ទ្រី​លាន​បាត​ឆ្នាំ​មុន ។

នៅ​ឆ្នាំ​២០១៦ ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​មី​យ៉ា​ន់​ម៉ា ស្មើ​ទឹកប្រាក់​ចំនួន​១៨៧,៩៦​ប៊ី​លាន​បាត ក្នុង​នោះ​១០៩,៣៣​ប៊ី​លាន​បាត​បាន​ពី​ការ​នាំ​ចេញ​ភេសជ្ជៈ​ជាតិ​អាល់កុល និង​គ្មាន​ជាតិ​អាល់កុល និង​ស្ករ​របស់​ថៃ ។ ថៃ​បាន​នាំ​ចូល​ទំនិញ​ពី​ប្រទេស​ជិតខាង​ភាគ​ខាងលិច​របស់​ខ្លួន គិត​ជា​ទឹកប្រាក់​ស្មើ​៧៨,៦២​ប៊ី​លាន​បាត រួម​មាន ឧស្ម័ន​ធម្មជាតិ ផលិតផល​នេសាទ និង​សាច់​ជ្រូក​ជាដើម ។

ក្នុង​ចំណោម​ប្រាក់​ចំនួន​១៨៧,៩៦​ប៊ី​លាន​បាត​នេះ ក្នុង​នោះ​៨០,៦៩​ប៊ី​លាន​បាត គឺ​ទទួល​បាន​ពី​ច្រកព្រំដែន Mae Sot ។

ដោយ​មានការ​លើកទឹកចិត្ត​ផ្នែក​ពាណិជ្ជកម្ម​យ៉ាង​ខ្លាំង​នៅ​ច្រកព្រំដែន Mae Sot-Myawaddy មន្ត្រី​ក្រសួងពាណិជ្ជកម្ម​ថៃ និង​ក្រសួងផែនការ និង​ហិរញ្ញវត្ថុ​មី​យ៉ា​ន់​ម៉ា បាន​ចូលរួម​ជាមួយ​ក្រុមហ៊ុន​អាជីវកម្ម​ក្នុង​កិច្ចប្រជុំ​ដើម្បី​បង្កើត​គំរូ Mae Sot-Myawaddy ។ វា​នឹង​ក្លាយជា​គម្រោង​សាកល្បង​មួយ​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម​ពង្រីក​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង​ផ្សេង​ទៀត ។

លោកស្រី Apiradi បន្ត​ថា Mae Sot-Myawaddy គឺជា​ច្រកព្រំដែន​សំខាន់​បំផុត​រវាង​ថៃ និង​មី​យ៉ា​ន់​ម៉ា ។ វា​ក៏​ជា​គំរូ​សម្រាប់​លើកកម្ពស់​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​តាម​ច្រក​ផ្សេង​ទៀត​។ ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ទ្វេភាគី​មាន​ចំណងជើង​ថា Stronger Together បាន​ចាប់ផ្តើម​នៅ Mae Sot កាលពី​ថ្ងៃ​អង្គារ នឹង​បន្ត​រហូត​ដល់​ថ្ងៃ​អង្គារ​ក្រោយ។

ព្រឹត្តិការណ៍​នេះ​បញ្ជាក់​ថា ច្រកព្រំដែន Mae Sot-Myawaddy ជា​មជ្ឈមណ្ឌល​សម្រាប់​ធ្វើ​ពាណិជ្ជកម្ម​គ្រឿងអលង្ការ ទេសចរណ៍ និង​ពាណិជ្ជកម្ម​ទំនិញ​ដូច​ជា​ថ្នាំ ។ ប្រទេស​ទាំង​ពីរ​នឹង​លើកកម្ពស់​ការ​ឆ្លងកាត់​តាម​ច្រករបៀង​នេះ ដោយ​ត្រួតពិនិត្យ​តែ​១​លើក ។

Tak ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស នឹង​ជំរុញ​ការ​វិនិយោគ​រវាង​ប្រទេស​ថៃ និង​មី​យ៉ា​ន់​ម៉ា នៅ​ក្រោម​ច្រករបៀង​សេដ្ឋកិច្ច​ខាងកើត និង​លិច ។ គម្រោង​នេះ​ក៏​នឹង​ពង្រីក​ទៅ​កាន់​ប្រទេស​វៀតណាម​ផង​ដែរ ៕