ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ការពារ​ជំងឺ​ពងបែក​ដៃជើង​និង​មាត់

7 ឆ្នាំ មុន

ជំងឺ​EV-71 មិនមែន​ជា​ជំងឺ​ថ្មី​នៅ​កម្ពុជា​យើង​ទេ គឺជា​ជំងឺ​ដែល​កើត​មាននៅ​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក ហើយ​អ្នក​ដែល​ប្រឈម​ទៅ​នឹង​ជំងឺ​នោះ គឺ​កុមារ​អាយុ​ក្រោម​១០​ឆ្នាំ ។ ភាគច្រើន​កុមារ តូច​ៗ​ងាយ​នឹង​

ជំងឺ​EV-71 មិនមែន​ជា​ជំងឺ​ថ្មី​នៅ​កម្ពុជា​យើង​ទេ គឺជា​ជំងឺ​ដែល​កើត​មាននៅ​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក ហើយ​អ្នក​ដែល​ប្រឈម​ទៅ​នឹង​ជំងឺ​នោះ គឺ​កុមារ​អាយុ​ក្រោម​១០​ឆ្នាំ ។ ភាគច្រើន​កុមារ តូច​ៗ​ងាយ​នឹង​មាន​រោគ​សញ្ញា​ធ្ងន់ ចំពោះ​មនុស្ស​ពេញវ័យ​ក៏​អាច​កើ​តម​ជំងឺ​នេះ​ផង​ដែរ ប៉ុន្តែ​កម្រ​ណាស់ ។

ជំងឺ​EV-71 គឺជា​ជំងឺ​ពងបែក​នៅ​ដៃជើង និង​ក្នុង​មាត់ គឺជា​ជំងឺឆ្លង​ដែល​កើត​ចំពោះ​ទារក និង​កុមារ ។ ជំងឺ​នេះ​ច្រើន​កើតឡើង​នៅ​លើ​កុមារ ពិសេស​អ្នក​នៅ​តាម​បណ្តា​ខេត្ត​បាន​យក​កូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ។ ហេតុ​ដូច្នេះ​ឪពុក​ម្តាយ និង​អាណាព្យាបាល​កុមារ​ទាំងអស់​ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្ពស់​លើ​ការ​បង្ការ និង​រក​ការ​ព្យាបាល​ជា​បន្ទាន់ នៅ​មន្ទីរពេទ្យ និង​មណ្ឌល​សុខភាព​នៅ​ជិត​បំផុត ដើម្បី​ទទួល​ការ​ព្យាបាល​សម​ស្រប ជា​ពិសេស​កុមារ​ដែល​មាន​រោគ​សញ្ញា​គ្រោះថ្នាក់​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ឯកទេស​កុមារ​ជា​បន្ទាន់ ។

រោគ​សញ្ញា​ដំបូង​នៃ​ជំងឺ​ពងបែក​ដៃជើង និង​ក្នុង​មាត់​មាន​ដូច​ជា​៖
-​ទារក ឬ​កុមារ​អាច​មាន​អាការ​ក្តៅខ្លួន
-​ការ​ហូប​ចុក​ថយ​ចុះ
-​អស់កម្លាំង
-​ឈឺបំពង់ក

-​ស្បែក​មាន​រមាស់​ចាប់ផ្តើម​ចេញ​ក្នុងអំឡុងពេល​មួយ​ទៅ​ពីរ​ថ្ងៃ ដោយ​មាន​ស្នាម​ក្រហម អុជ​ៗ និង​ខ្លះ​មាន​ពងបែក​នៅ​លើ​បាតដៃ បាតជើង និង​ពេល​ខ្លះ​លើ​គូទ ឬ​អវយវៈ​ភេទ ។

កុមារ​ដែល​កើត​ជំងឺ​នេះ ករណី​ស្រាល​អាច​នឹង​ជា​សះស្បើយ​ក្នុង​រយៈពេល​ពី​៧​ទៅ​១០​ថ្ងៃ ប៉ុន្តែ​មាន​កុមារ​មួយ​ចំនួន​អាច​វិ​វ​ឌ្ឍ​ទៅ​ជា​ធ្ងន់​ដោយ​មាន​រោគ​សញ្ញា​គ្រុនក្តៅ និង​សញ្ញា​ប្រព័ន្ធ​ប្រសាទ​ដូច​ជា​ក្អួត សន្លឹម ប្រកាច់ ឬ​រឹង​ដៃជើង ឬ​មាន​សញ្ញា​ផ្លូវដង្ហើម ពិបាក​ដកដង្ហើម ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជា​បន្ទាន់ ។

ដើម្បី​ចៀស​ផុត​ពី​ជំងឺ​នេះ​លោក​អ្នក​ត្រូវ​លាងដៃ​ឲ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹក ជា​ពិសេស​បន្ទាប់​ពី​ប៉ះ​ពងបែក ឬ​ដំបៅ មុន​រៀប ចំ​អាហារ និង​បរិភោគ មុន​បញ្ចុក​អាហារ​ដល់​កុមារ បន្ទាប់​ពី​បន្ទោបង់​រួច និង​បន្ទាប់​ពី​លាង​សំអាត ឬ​ងូតទឹក​ឲ្យ​កុមារ​ដែល​មាន​ជំងឺ ។ អ្វី​ដែល​សំខាន់​បំផុត​នៅ​ពេល​ដែល​មានការ​សង្ស័យ​ថា កូនលោក​អ្នក​កើត​ជំងឺ​នេះ ត្រូវ​តែ​នាំ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ដើម្បី​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ ។

បច្ចុប្បន្ន​នេះ​មិន​មានការ​ព្យាបាល​ជាក់លាក់​ណាមួយ​សម្រាប់​ជំងឺ​EW71 នៅឡើយ​ទេ ដូច្នេះ​នៅ​ពេល​កើត​ជំងឺ​នេះ​គួរតែ​បរិភោគ​ទឹក​ឱ្យ​បាន​ច្រើន ។ អ្នកជំងឺ​អាច​ត្រូវការ​ថ្នាំ​បញ្ចុះ​កម្ដៅ និង​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ដែល​បណ្តាល​ពី​ពងបែក និង​មិន​ត្រូវ​ប្រើប្រាស់​ថ្នាំ​អាស្ពីរីន​ដើម្បី​បញ្ចុះ​កម្ដៅ​ទេ ៕