ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​សំបក​ក្រូចឆ្មារ​អាច​បំបាត់​ការ​ឈឺចាប់​របៀប​ណា ?

7 ឆ្នាំ មុន

ក្រូចឆ្មារ​មាន​វីតាមីន B6, B1, A និង C អាស៊ីត​ហ្វូ​លិ​ក ម៉ា​ញ៉េ​ស្យូ​ម pectin កាល់ស្យូម ប៉ូ​តា​ស្យូ​ម និង​ផូ​ស្វ៊័​រ ។ ដូច្នេះ​វា​មាន​ជីវជាតិ​ច្រើន​ចំពោះ​រាង​កាយ ។ ទឹកក្រូច​ឆ្មារ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំចុះ​

ក្រូចឆ្មារ​មាន​វីតាមីន B6,  B1, A និង C អាស៊ីត​ហ្វូ​លិ​ក ម៉ា​ញ៉េ​ស្យូ​ម pectin កាល់ស្យូម ប៉ូ​តា​ស្យូ​ម និង​ផូ​ស្វ៊័​រ ។ ដូច្នេះ​វា​មាន​ជីវជាតិ​ច្រើន​ចំពោះ​រាង​កាយ ។ ទឹកក្រូច​ឆ្មារ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំចុះ​តើ​សំបក​វា​មាន​ប្រយោជន៍​អ្វីខ្លះ0x017d7 សំបក​ក្រូចឆ្មារ​មាន​ផ្ទុក​ជាតិ​កាល់ស្យូម ប៉ូ​តា​ស្យូ​ម វីតាមីន C និង​ជាតិ​កាក​សរសៃ ។

ខាងក្រោម​នេះ​ជា​ការណ៍​ពិត​មួយ​ចំនួន​អំពី​សំបក​ក្រូចឆ្មារ និង​របៀប​ដែល​ពួក​វា​អាច​ព្យាបាល​ការ​ឈឺសន្លាក់ ៖

ការណ៍​ពិត​ទី​១ សំបក​ក្រូចឆ្មារ​គឺជា​ថ្នាំ​សម្លាប់​មេរោគ និង​មាន​លក្ខណៈសម្បត្តិ​ជា​ឱសថ ផ្សេង​ៗ​ទៀត ។ វា​មាន​ផ្ទុក​សារជាតិ​ប្រេង​សំខាន់​ដែល​មាន​ប្រសិទ្ធភាព​ព្យាបាល​បាន​ទាំង​ខាងក្នុងនិង​ខាងក្រៅ​រាង​កាយ ។

ការណ៍​ពិត​ទី​២ សំបក​ក្រូចឆ្មារ​មាន​សមាសធាតុ​ដែល​អាច​ព្យាបាល​សរសៃឈាម និង​កាត់​បន្ថយ​ការ​រលាក​ផង​ដែរ ។

ការណ៍​ពិត​ទី​៣ តើ​អ្នកដឹង​ឬទេ​ថា​សំបក​ក្រូចឆ្មារ​មាន​វីតាមីន C និង​ជាតិ​កាល់ស្យូម​ក្នុង​បរិមាណ​មួយ​ដ៏​ច្រើន ។ ដូច្នេះ​សំបក​ក្រូចឆ្មារ​ពិតជា​ល្អ​សម្រាប់​ឆ្អឹង​របស់​អ្នក​។ ក្រូចឆ្មារ​ត្រូវ​គេ​ជឿ​ថា​អាច​ទ​ប​ស្កាត់​ជំងឺ​រលាក​សន្លាក់ និង​ជំងឺ​ពុក​ឆ្អឹង ។

ការណ៍​ពិត​ទី​៤ សារជាតិ flavonoids ដែល​មាននៅ​ក្នុង​សំបក​ក្រូចឆ្មារ​អាច​កាត់​បន្ថយ​ភាព​តានតឹង​ដោយសារ​អុកស៊ីតកម្ម​។ វា​ក៏​មាន​ផ្ទុក​សារជាតិ flavonoids polyphenol ដែល​អាច​កាត់​បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់​ក្នុង​រាង​កាយ ។ ទន្ទឹម​នឹង​នេះ នៅ​ពេល​ដែល​អ្នក​បរិភោគ​សំបក​ក្រូចឆ្មារ វា​អាច​ជួយ​កម្ចាត់​សារជាតិ​ពុល​ចេញពី​រាង​កាយ ៕