ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភេសជ្ជៈ​អាច​បង្កើន​ហានិភ័យ​កើត​ជំងឺមហារីក​សុដន់

7 ឆ្នាំ មុន

ក្មេង​ស្រី​ជំទង់​ដែល​បរិភោគ​អាហារ​មាន​បន្លែ​តិច និង​មាន​ជាតិ​ស្ករ​ខ្ពស់ និង​ចូល​ចិត្ត​ទទួលទាន​ភេសជ្ជៈ​អាច​នាំ​ឲ្យ​មានការ​កើនឡើង​ហានិភ័យ​នៃ​ជំងឺមហារីក​សុដន់​មុន​វ័យ​អស់​រដូវ​។ នេះ​បើ​យោង​តាម

ក្មេង​ស្រី​ជំទង់​ដែល​បរិភោគ​អាហារ​មាន​បន្លែ​តិច និង​មាន​ជាតិ​ស្ករ​ខ្ពស់ និង​ចូល​ចិត្ត​ទទួលទាន​ភេសជ្ជៈ​អាច​នាំ​ឲ្យ​មានការ​កើនឡើង​ហានិភ័យ​នៃ​ជំងឺមហារីក​សុដន់​មុន​វ័យ​អស់​រដូវ​។ នេះ​បើ​យោង​តាម​ការ​សិក្សា​មួយ​បាន​ព្រមាន ។

លោកស្រី Karin Michels សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​កាលី​ហ្វ៊័​រ​នី​ញ៉ា ទីក្រុង ឡូ​ស​អេ​ន​ចឺ​ឡេ​ស ផ្នែក​សាលា​សុខភាព​សាធារណៈ​បាន​និយាយ​ថា ៖ «​ការ​រក​ឃើញ​របស់​យើង​បាន​បង្ហាញ​ថា​របប​អាហារ​ធម្មតា​ដែល​ជំរុញ​ឲ្យ​មានការ​រលាក​រ៉ាំរ៉ៃ​នៅ​ពេល​បរិភោគ​ក្នុងអំឡុងពេល​វ័យ​ជំទង់ ឬ​ពេល​ពេញវ័យ គឺ​ពិតជា​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក​សុដន់​ចំពោះ​ស្ត្រី​វ័យក្មេង​មុន​ពេល​អស់​រដូវ » ។

លោកស្រី Michels ឲ្យ​ដឹង​ទៀត​ថា របប​អាហារ​ដែល​មាន​បន្លែ​តិច និង​មាន​ភេសជ្ជៈ​កំប៉ុង និង​ជាតិ​ស្ករ​ច្រើន ស្ករ​ចម្រាញ់​រួច និង​ជាតិ​កាបូ​អ៊ី​ដ្រា​ត សាច់​ក្រហម និង​សាច់​កែ​ច្នៃ មានការ​ទាក់ទង​ខ្ពស់​ជាមួយនឹង​ការ​រលាក​នៅ​ក្នុង​ឈាម ។

លោកស្រី Michels បាន​និយាយ​ថា​៖ «​ដោយសារ​តែ​ជំងឺមហារីក​សុដន់​ត្រូវ​ចំណាយពេល​ច្រើន​ឆ្នាំ​ក្នុង​ការ​កើត យើង​កំពុង​សិក្សា​បន្ថែម​ទៀត​ថា​តើ​របប​អាហារ​បែប​នេះ​ក្នុងអំឡុងពេល​ដំណាក់កាល​ដំបូង​នៃ​ជីវិត​របស់​ស្ត្រី គឺ​ពិតជា​កត្តា​ហានិភ័យ​មួយ​ចំពោះ​ជំងឺមហារីក​សុដន់​ឬ​យ៉ាងណា​» ៕