ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រេ​ស៊ី​ល​ផ្អាក​ដំណើរការ​រោងចក្រ​កែ​ច្នៃ​សាច់​ចំនួន​33 ក្នុង​ចំណោម​36

7 ឆ្នាំ មុន

ប្រទេស​ប្រេ​ស៊ី​ល ៖ JBS ជា​ក្រុមហ៊ុន​កែ​ច្នៃ​សាច់​ធំ​បំផុត​នៅ​លើ​ពិភពលោក និយាយ​ថា នឹង​ផ្អាក​ការ​ផលិត​សាច់​គោ​នៅ​រោងចក្រ​ចំនួន​៣៣ ក្នុង​ចំណោម​៣៦​រោងចក្រ​រយៈពេល​៣​ថ្ងៃ ។

ប្រទេស​ប្រេ​ស៊ី​ល ៖ JBS ជា​ក្រុមហ៊ុន​កែ​ច្នៃ​សាច់​ធំ​បំផុត​នៅ​លើ​ពិភពលោក និយាយ​ថា នឹង​ផ្អាក​ការ​ផលិត​សាច់​គោ​នៅ​រោងចក្រ​ចំនួន​៣៣ ក្នុង​ចំណោម​៣៦​រោងចក្រ​រយៈពេល​៣​ថ្ងៃ ។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ ក្រុមហ៊ុន JBS និយាយ​ថា ការ​សម្រេចចិត្ត​នេះ គឺ​ខណៈ​មានការ​បារម្ភ​ពី​ការ​បិទ​ព្រំដែន​មិន​ទទួលយក​សាច់​របស់​ប្រេ​ស៊ី​ល ។

រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ​បាន​លេចឮ​ថា សាច់​នាំ​ចេញពី​ប្រេ​ស៊ី​ល​មាន​ផ្ទុក​ជាតិ​គីមី និង​លក់​ហួស​កាលបរិច្ឆេទ​កំណត់ ។

រោងចក្រ​មួយ​ក្នុង​ចំណោម​រោងចក្រ​ជា​ច្រើន​របស់​ក្រុមហ៊ុន JBS ដែល​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ Seara កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​របស់​ប៉ូលិស ។

នៅ​ឆ្នាំ​២០១៦ ប្រាក់​ចំណូល​របស់​ក្រុមហ៊ុន JBS Mercosur ចំនួន​៤០% បាន​មក​ពី​ការ​នាំ​ចេញ ស្មើនឹង​៣,៧​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ។

ក្រុមហ៊ុន​នេះ​ឲ្យ​ដឹង​ថា ចាប់ពី​ស​ប្តា​ហ៍​ក្រោយ​ទៅ រោងចក្រ​ដែល​នៅ​សេសសល់​នឹង​ធ្វើ​ប្រតិបត្តិការ​ត្រឹមតែ​៣៥% នៃ​សមត្ថភាព​ផលិត​របស់​ពួក​គេ​ប៉ុណ្ណោះ ។

យោង​តាម​ប៉ូលិស​ប្រេ​ស៊ី​ល បន្ទាប់​ពី​ការ​ស៊ើបអង្កេត​រយៈពេល​២​ឆ្នាំ ដែល​បាន​បញ្ចប់​នៅ​ស​ប្តា​ហ៍​មុន​នេះ​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​កែ​ច្នៃ​សាច់​សំខាន់​ៗ​មួយ​ចំនួន រួម​ទាំង​ក្រុមហ៊ុន JBS បាន​បិទ​បាំងសាច់​រលួយ​ដោយ​ប្រើប្រាស់​សារធាតុ​គីមី និង​សូកប៉ាន់​ក្រុម​មន្ត្រី​កសិកម្ម ដើម្បី​ទទួល​ការ​អនុញ្ញាត​នាំ​ចេញ​សាច់​របស់​ពួក​គេ ។

ការ​លួច​បន្លំ​នេះ​មាន​ដូច​ជា ការ​ផ្លាស់​ប្តូរ​កាលបរិច្ឆេទ​ផុតកំណត់​លើ​ការ​វេច​ខ្ចប់​សាច់ និង​ចាក់ទឹក​ចូល​ទៅ​ក្នុង​សាច់​មាន់​ដើម្បី​ឲ្យ​វា​មាន​ទម្ងន់​ធ្ងន់ ឬ​បិទ​បាំងសាច់​រលួយ​ជាដើម ។

បច្ចុប្បន្ន រដ្ឋាភិបាល​ប្រេ​ស៊ី​ល​បាន​ហាមឃាត់​ការ​នាំ​ចេញពី​ក្រុមហ៊ុន​ចំនួន​២១ ដែល​គេ​សង្ស័យ​ថា មាន​ករណី​បែប​នេះ​កើតឡើង ។

ប្រេ​ស៊ី​ល​ជា​ប្រទេស​នាំ​ចេញ​សាច់​គោ និង​សាច់​មាន់​ធំ​បំផុត​លើ​ពិភពលោក និង​ជាប់​លេខ​៤ នៃ​ការ​នាំ​ចេញ​សាច់​ជ្រូក ។ នៅ​ឆ្នាំ​២០១៦ ការ​នាំ​ចេញ​សាច់​របស់​ប្រេ​ស៊ី​ល​ទៅ​កាន់​ពិភពលោក ស្មើនឹង​ទឹកប្រាក់​១១​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក និង​ស្មើ​៧,២% នៃ​ការ​នាំ​ចេញ​សរុប ៕