ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតិថិជន​ត្រូវ​បាន​ជំរុញ​ឱ្យ​ទិញ​ផ្ទះ ខណៈ​មាន​អត្រា​ការ​ប្រាក់​នៅ​ទាប

7 ឆ្នាំ មុន

ប្រទេស​ថៃ ៖ អតិថិជន​កំពុង​ត្រូវ​បាន​ជំរុញ​ឲ្យ​សម្រេចចិត្ត​ទិញ​ផ្ទះ​នៅ​ឆ្នាំ​នេះ ខណៈ​យុទ្ធនាការ​ផ្សព្វផ្សាយ​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​មាន​ភាព​ទាក់ទាញ និង​ក្នុងអំឡុងពេល​អត្រា​ការ​ប្រាក់​នៅ​ទាប ។

ប្រទេស​ថៃ ៖ អតិថិជន​កំពុង​ត្រូវ​បាន​ជំរុញ​ឲ្យ​សម្រេចចិត្ត​ទិញ​ផ្ទះ​នៅ​ឆ្នាំ​នេះ ខណៈ​យុទ្ធនាការ​ផ្សព្វផ្សាយ​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​មាន​ភាព​ទាក់ទាញ និង​ក្នុងអំឡុងពេល​អត្រា​ការ​ប្រាក់​នៅ​ទាប ។

លោក Issara Boonyoung ប្រធាន​សមាគម​អាជីវកម្ម​ផ្ទះ​របស់​ប្រទេស​ថៃ និយាយ​ថា ឆ្នាំ​នេះ អាច​នឹង​ជា​ឆ្នាំ​ចុង​ក្រោយ​សម្រាប់​អត្រា​ការ​ប្រាក់​ដ៏​ទាប​នេះ ព្រោះតែ​អត្រា​ការ​ប្រាក់​តែង​កើនឡើង​ស្រប​នឹង​ការ​ប្រសើរ​ឡើង​នៃ​សេដ្ឋកិច្ច​ពិភពលោក ។

លោក​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​មុន​ថា ៖ « ឆ្នាំ​នេះ គឺជា​ពេល​ដ៏​ល្អ​សម្រាប់​អតិថិជន​ទិញ​ផ្ទះ​មាន​តម្លៃ​ល្អ ព្រោះ​ក្រុមហ៊ុន​អចលនទ្រព្យ​កំពុង​ព្យាយាម​ធ្វើ​យុទ្ធនាការ​ដើម្បី​ជំរុញ​ការ​លក់ បន្ទាប់​ពី​បាន​អន់​ថយ​មួយ​រយៈ​តាំងពី​ត្រីមាស​ចុង​ក្រោយ​ឆ្នាំ​មុន » ។

លោក Issara និយាយ​ថា ព្រោះតែ​តម្លៃ​ដី​កើនឡើង គ្មាន​ផ្ទះ​ផ្ទាល់​ដី​ថ្មី​ណាមួយ​ឡើយ ដែល​មាន​តម្លៃ​ទាប​ជាង​១​លាន​បាត​នឹង​ត្រូវ​បាន​ដាក់​លក់​ក្នុងឆ្នាំនេះ ខណៈ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត មើល​មិនឃើញ​ថា ផ្ទះ​ទាំងនោះ​មាន​តម្លៃ​ទាប​ជាង​១,៥​លាន​បាត​ឡើយ ។

ជាមួយ​គ្នា​នេះ ការ​សាងសង់​ផ្លូវ​ធ្វើ​ដំណើរ​ក្នុងឆ្នាំនេះ​ត្រូវ​បាន​គិត​ថា នឹង​បង្កើត​ទីតាំង​ស្នាក់​នៅ​ថ្មី​ៗ និង​ជំរុញ​ដល់​តម្រូវការ​ទិញ​ផ្ទះ​ផង​ដែរ ។

លោក Prajin Juntong ឧបនាយករដ្ឋមន្ត្រី​របស់​ប្រទេស​ថៃ ថ្លែង​ថា ៖ « សេដ្ឋកិច្ច​ថៃ​នឹង​លូតលាស់​៣,៥%​ក្នុងឆ្នាំនេះ ដែល​ត្រូវ​បាន​ជំរុញ​ដោយ​ការ​វិនិយោគ​របស់​រដ្ឋាភិបាល​ប្រមាណ​១០០​លាន​បាត​ទូ​ទាំង​ប្រទេស ។ ការ​ចំណាយ​ក្នុងស្រុក​ក៏​បាន​ប្រសើរ​ឡើង​ដែរ ដែល​ជួយ​ដល់​ដំណើរការ​របស់​ទីផ្សារ » ។

ជាមួយ​គ្នា​នេះ សមាគម​ខុន​ដូ សមាគម​អាជីវកម្ម​ផ្ទះ និង​សមាគម​អចលនទ្រព្យ​របស់​ប្រទេស​ថៃ បាន​តាំងពិព័រណ៍​ផ្ទះ និង​ខុន​ដូ​នៅ Queen Sirikit National Convention Centre រវាង​ថ្ងៃ​ទី​៨ ដល់ទី​១២ មីនា ទៀត​ផង ។ សមាគម​ទាំងនោះ​មាន​គោលដៅ​ប្រមូលប្រាក់​ចំណូល​ប្រមាណ​៧​ប៊ី​លាន​បាត​សម្រាប់​ការ​លក់​ក្នុង​ពិធី​ខាងលើ និង​៤​ប៊ី​លាន​បាត​ទៀត​បន្ទាប់​ពី​ពិធី ។

យុទ្ធនាការ​ផ្សព្វផ្សាយ​ក្នុង​ពិធី​ខាងលើ​រួម​មាន ការ​លក់​បញ្ចុះតម្លៃ​រហូត​ដល់​១​លាន​បាត​, អត្រា​ការ​ប្រាក់​ថេរ​ចាប់ពី​០,៧៥%​ឡើង​ទៅ​, គ្មាន​ការ​គិតថ្លៃ​លើ​ការ​ផ្ទេរ​, និង​មាន​អំណោយ​ផ្សេង​ៗ​ដូច​ជា ខ្សែ​ក​មាស​, ម៉ូតូ BMW ១​គ្រឿង និង​ម៉ូតូ Mercedes-Benz តម្លៃ​២,៥​លាន​បាត ១​គ្រឿង​ផង​ដែរ ៕