ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លំ​ហាត់ប្រាណ​4​យ៉ាង​ជួយ​បង្កើន​កម្លាំង​ផ្លូវ​ភេទបុរស

7 ឆ្នាំ មុន

ជា​ទូទៅ​ការ​ធ្វើ​លំ​ហាត់ប្រាណ​រមែង​ផ្តល់​នូវ​សុខភាព​ល្អ​ចំពោះ​អ្នក​ដែល​បាន​ហាត់​ទៀងទាត់ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​ថែម​ទាំង​អាច​ជួយ​បង្កើន​សុខភាព​ផ្លូវភេទ​ចំពោះ​បុរស​ឱ្យ​រឹតតែ​ខ្លាំង​ផង​ដែរ ។ ខាងក្រោម​នេះ

ជា​ទូទៅ​ការ​ធ្វើ​លំ​ហាត់ប្រាណ​រមែង​ផ្តល់​នូវ​សុខភាព​ល្អ​ចំពោះ​អ្នក​ដែល​បាន​ហាត់​ទៀងទាត់ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​ថែម​ទាំង​អាច​ជួយ​បង្កើន​សុខភាព​ផ្លូវភេទ​ចំពោះ​បុរស​ឱ្យ​រឹតតែ​ខ្លាំង​ផង​ដែរ ។ ខាងក្រោម​នេះ ជា​វិធី​ធ្វើ​លំ​ហាត់ប្រាណ​ទាំង ៤​បែប ដែល​អាច​ជួយ​បង្កើន​ថាមពល​ផ្លូវភេទ​៖

១-​ដើរ
ដើរ គឺជា​របៀប​ហាត់ប្រាណ​ដ៏​ល្អ​មួយ សម្រាប់​បុរស​វ័យ​ជ្រេ ដែល​វា​អាច​ជួយ​ដល់​ដំណើរការ​អាច្រមក់​បាន​មួយ​កម្រិត ។ ម្យ៉ាងទៀត ប្រសិនបើ​អ្នក​ដើរ​បាន​ចម្ងាយ ១​ម៉ា​យល៍ វា​នឹង​ជួយ​ដុត​បំផ្លាញ​កាឡូរី​ក្នុង​ខ្លួន​របស់​អ្នក​ប្រមាណ ១០០​កាឡូរី​ផង​ដែរ ។ លំ​ហាត់ប្រាណ​បែប​នេះ បាន​ជួយ​យ៉ាងច្រើន​ចំពោះ​លំហូរ​ឈាម ធ្វើ​ឱ្យ​សមត្ថភាព​ផ្លូវភេទ​មាន​សន្ទុះ​ជាង​មុន ។

២-​ហែល​ទឹក
យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ បាន​បង្ហាញ​ថា បុរស​ដែល​បាន​ហែល​ទឹក​យ៉ាង​ហោច​ណាស់​ចំនួន ៣​ដង​ក្នុង​មួ​យស​ប្តា​ហ៍ មាន​សមត្ថភាព​ផ្លូវភេទ​ខ្លាំង​ជាង​បុរស​ទូទៅ ។ លើស​ពី​នេះ ការ​ហែល​ទឹក​ក៏​អាច​ជួយ​សម្រក​ទម្ងន់​បាន​ផង​ដែរ ។

៣-​លើក​ដុំ​ដែក
ការ​ធ្វើ​លំ​ហាត់ប្រាណ ដោយ​លើក​ដុំ​ដែក ឬ​របស់​ផ្សេង​ៗ​ធ្ងន់​ៗ វា​ជួយ​ឱ្យ​សារពាង្គកាយ​របស់​អ្នក​ផលិត​អ័រម៉ូន​ភេទ Testosterone បាន​កាន់តែ​ច្រើន ។

៤-​ហាត់ Yoga
Yoga គឺជា​វិធីសាស្ត្រ​ធ្វើ​លំ​ហាត់ប្រាណ​បែប​ថ្មី ដែល​វា​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ចំពោះ​សុខភាព និង​អាច​ជួយ​បង្កើន​សមត្ថភាព​ផ្លូវភេទ​ឱ្យ​រឹតតែ​ប្រសើរ​ជាង​មុន ៕