ស៊ីនហួ របស់ចិន ផ្សាយថា ក្រុមអ្នកបុរាណវិទ្យាក្នុងខេត្តស៊ីឈួន កាលពីពេល ថ្មីៗកន្លងមក រកឃើញវត្ថុបុរាណជាមាសពេជ្រ កែវកង និងអាវុធជាង ១០.០០០ បំណែក ជាទ្រព្យសម្បត្តិរបស់ពួកក្បត់ជាតិ ដែលកងទ័ពរាជវង្សឆឹងវាយបំបែកខ្ចាត់ខ្ចាយ និងសម្លាប់នៅកណ្តាលទន្លេមីនជាំង កាលពីជិត៤០០ឆ្នាំមុន ។
ក្រុមអ្នកស្រាវជ្រាវផ្នែកបុរាណវិទ្យា និងវប្បធម៌នៅខេត្តស៊ីឈួនបញ្ជាក់ថា អ្នកបុរាណវិទ្យាប្រទះឃើញវត្ថុបុរាណជាង១០.០០០បំណែក នៅបរិវេណទន្លេមីនជាំងរួមមាន មាស,ប្រាក់,កាក់សំរឹទ្ធិ, ពេជ្រ, ដាវ, ស្ន, ក្រវិល និងស្នៀតសក់ជាដើម ។ ការរកឃើញនោះ គឺជាភស្តុតាមួយបញ្ជាក់ថា នៅបរិវេណទន្លេមីនជាំង ក្នុងស្រុកភើងសាន ខេត្តស៊ីឈួន គឺជាទីលានប្រយុទ្ធរវាងមេទ័ពក្បត់ជាតិ លោកចុង សៀនជុង និងកងទ័ពក្នុងរាជវង្សមីង កាលពីឆ្នាំ១៦៤៦ ឬប្រហែល៣៧១ឆ្នាំ កន្លងទៅ ។
លោកចុង សៀនជុង កើតនៅខេត្តសានស៊ីបានប្រមូលផ្តុំកសិករឱ្យក្រោកឈរផ្តួលរំលំអ្នកមានអំណាច នៅចុងរាជវង្សមីង ក្នុងអំឡុងពីឆ្នាំ១៣៦៨ ដល់១៦៤៤ ។ លោកបាននាំកសិករចូលកាន់កាប់ក្រុងឈើងទូនៅខេត្តស៊ីឈួន និងលើកតម្កើងខ្លួនជាចក្រពត្តិនៅក្នុងឆ្នាំ១៦៤៤ ។ ទោះបីជាយ៉ាងណាក្តី២ឆ្នាំក្រោយមក ចុង សៀងជុង បានគេចចេញពីក្រុង និងត្រូវកងទ័ពរាជវង្សឆឹង សម្លាប់ក្នុងអំឡុងពីឆ្នាំ១៥៤៤ ដល់១៩១១ ៕
ចែករំលែកព័តមាននេះ