ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បកស្រាយ​ពី​ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល P-500

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល បាន​ប្រកាស​ថា គ្មាន​មេរោគ Machupo ក្នុង​ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល ដូច​ពាក្យ​ចចាមអារ៉ាម​ដែល​បាន​និយាយ​ត​ៗ​គ្នា​ជា​ច្រើន​ថ្ងៃ​នោះ​ទេ ដែល​ប្រជាពលរដ្ឋ​ជា​ច្រើន​មាន​ច​ម្ង​ល់ ក៏​ដូច​ជា​ការ​ភ័យ​ខ្លាច​ទៅ​នឹង​ព័ត៌មាន​ដែល​ថា ថ្នាំ PARACETAMOL P-500 មាន​ផ្ទុកមេរោគ​ដ៏​កាច​សាហា.វ គឺ​មេរោគ Machupo ដែល​អាច​បង្ក​ឲ្យ​មាន​ជំងឺគ្រុនឈាម ។

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល បាន​ប្រកាស​ថា គ្មាន​មេរោគ Machupo ក្នុង​ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល ដូច​ពាក្យ​ចចាមអារ៉ាម​ដែល​បាន​និយាយ​ត​ៗ​គ្នា​ជា​ច្រើន​ថ្ងៃ​នោះ​ទេ ដែល​ប្រជាពលរដ្ឋ​ជា​ច្រើន​មាន​ច​ម្ង​ល់ ក៏​ដូច​ជា​ការ​ភ័យ​ខ្លាច​ទៅ​នឹង​ព័ត៌មាន​ដែល​ថា ថ្នាំ PARACETAMOL P-500 មាន​ផ្ទុកមេរោគ​ដ៏​កាច​សាហាវ គឺ​មេរោគ Machupo ដែល​អាច​បង្ក​ឲ្យ​មាន​ជំងឺគ្រុនឈាម ។

កាលពី​ថ្ងៃ​ទី​២៣ មីនា នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង CDC នៃ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា មេរោគ Machupo ជា​ប្រភេទ​មេរោគ​វិ​រុស ដែល​អាច​បង្ក​ឲ្យ​មាន​ជំងឺគ្រុនឈាម គេ​រក​ឃើញ​ជំងឺ​នេះ កើត​មាន​ក្នុង​ប្រទេស Bolivia ដែល​ជា​ប្រទេស​ស្ថិត​ក្នុង​ទ្វីបអាមេរិក​ខាងត្បូង​មួយ​គត់ ពុំ​មាន​មេរោគ​នេះ​នៅ​ក្នុង​តំបន់​យើង​ទេ ។

មេរោគ Machupo គេ​រក​ឃើញ​មាន​ផ្ទុក​នៅ​ក្នុង​ទឹកនោម លាមក ជំពូក​សត្វ​កកេរ ដូច​ជា​កណ្តុរ ទន្សាយ កំប្រុក ។​ល​។ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង បាន​បញ្ជាក់​ទៀត​ថា មេរោគ​នេះ វា​អាច​ចម្លង​មក​មនុស្ស​តាម​រយៈ ការ​ប៉ះពាល់​ទៅ​លើ​ទឹកនោម លាមក ទឹក សរីរាង្គ​ផ្សេង​ទៀត​របស់​សត្វ​កកេរ ដែល​មាន​ផ្ទុកមេរោគ Machupo ជួនកាល​ក៏​អាច​ឆ្លង​តាម​ខ្យល់ និង​ចំណីអាហារ​ដែល​មាន​ផ្ទុកមេរោគ​បាន​ដែរ ។

មេរោគ Machupo មិន​អាច​រស់នៅ​ក្នុង​កន្លែង​ស្ងួត​បាន​ទេ ដូច​ជា​ម្សៅ​ស្ងួត ឬ​ក៏​គ្រាប់​ថ្នាំ​ជាដើម ។ ដូច្នេះ​ព័ត៌មាន​ដែល​បាន​ផ្សព្វ ផ្សាយ​កន្លង​មកនេះ ជា​ព័ត៌មាន​មិន​ពិត​ទេ ។

ម្យ៉ាងវិញទៀត ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ត្រឹមត្រូវ​ចំពោះ​ឱសថ Paracetamol ប្រភេទ P-500 មានការ​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​បណ្តាញ​សង្គម​ដែល​មិន​ត្រឹមត្រូវ​ចំពោះ​ឱសថ paracetamol ប្រភេទ P-500 ដែល​មាន​រូបភាព​នឹង​អត្ថបទ​ដូច​មាន​ក្នុង​រូប​ភ្ជាប់​មក​ជាមួយ​នេះ ។

ឱសថ​នេះ​មិន​មាន​ចុះបញ្ជី​កា​ជាមួយ​ក្រសួងសុខាភិបាល​ទេ ហើយ​ក្រោយ​ពី​ស្រាវជ្រាវ​ឃើញ​ថា មិន​មាន​ឱសថ​ប្រភេទ​នេះ ចរាចរ​លើ​ទីផ្សារ​យើង​ឡើយ​។ វា​ជា​ព័ត៌មាន​មិន​ពិត ដែល​មិន​គួរ​ឱ្យ​ជឿ និង​មិន​គួរ​ឱ្យ​មានការ​ភ័យ​ខ្លាច​នោះ​ទេ ព្រោះ​វា​ជា​រឿង​ឃោសនា​អកុសល់ ៕