ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេដឹកនាំ​អំពាវនាវ​ឱ្យ​ក្រុម​អាវ​ក្រហម​មក​ពី​បណ្ដា​ខេត្ដ​ឱ្យ​កាន់តែ​ច្រើន​ដើម្បី​បង្កើត​រដ្ឋធម្មនុញ្ញ​ថ្មី

14 ឆ្នាំ មុន

លោក​ណាត់​វុ​ធ សាយ​កឿ មេដឹកនាំ​ដ៏ សំខាន់​របស់​ក្រុម​បាតុករ​អាវ​ក្រហមកាលពី វេលា​ថ្ងៃត្រង់​ទី​៦ មេ​សា បាន​អំពាវនាវ​ដល់អ្នកគាំទ្រ​ក្រុម​អាវ​ក្រហម​នៅ​តាម​ខេត្ដ​ទាំងអស់​ទូ​ទាំង​ ប្រទេស​ថៃឱ្យធ្វើ​ដំណើរ​មក​កាន់ទីក្រុង​បាងកក​ជា​បន្ទាន់ដើម្បី​បើក​ យុទ្ធនាការ​លើក​ចុង​ក្រោយ​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​លោក​អាប់​ភី​ ស៊ី​ត គឺ​ធ្វើ​យ៉ាងណា​ទាមទារ​ឱ្យ​លោក​អាប់​ភី​ស៊ី​ត​ចុះ​ចេញពី​តំណែង និង​រំលាយ​សភា​ឱ្យ​ទល់​តែ​បាន ។ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​មាន

លោក​ណាត់​វុ​ធ សាយ​កឿ មេដឹកនាំ​ដ៏សំខាន់​របស់​ក្រុម​បាតុករ​អាវ​ក្រហមកាលពី វេលា​ថ្ងៃត្រង់​ទី​៦ មេ​សា បាន​អំពាវនាវ​ដល់អ្នកគាំទ្រ​ក្រុម​អាវ​ក្រហម​នៅ​តាម​ខេត្ដ​ទាំងអស់​ទូ​ទាំង​ប្រទេស​ថៃឱ្យធ្វើ​ដំណើរ​មក​កាន់ទីក្រុង​បាងកក​ជា​បន្ទាន់ដើម្បី​បើក​យុទ្ធនាការ​លើក​ចុង​ក្រោយ​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​លោក​អាប់​ភី​ស៊ី​ត គឺ​ធ្វើ​យ៉ាងណា​ទាមទារ​ឱ្យ​លោក​អាប់​ភី​ស៊ី​ត​ចុះ​ចេញពី​តំណែង និង​រំលាយ​សភា​ឱ្យ​ទល់​តែ​បាន ។ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​មាន ការ​លេចឮ​ព័ត៌មាន​ថា រដ្ឋាភិបាល​នឹង​ប្រើកំលាំង​បំបែក​ក្រុម​បាតុករ​អាវ​ក្រហម​ឱ្យរំសាយ និង​បញ្ចប់​ការ​ទាមទារ​របស់​ពួក​គេនៅ​មុន​ពេល​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ថៃ​មក​ដល់ ។

លោក​ណាត់​វុ​ធ បាន​ថ្លែង​ថា ប្រសិនបើរ​ដ្ឋា​ភិបាល​លោក​អាប់​ភី​ស៊ី​ត បញ្ជា​ឱ្យ​ប្រើ​កំលាំងប្រឆាំង​ក្រុម​បាតុករ​អាវ​ក្រុម ក្រុម​បាតុករអាវ​ក្រហម​ទាំងអស់​នឹង​ប្រើ​ដៃទទេ​ប្រឆាំងកំលាំង​សន្ដិសុខ និង​រដ្ឋាភិបាល​លោក​អាប់​ភីស៊ី​ត តប​វិញ រហូត​ដល់​នាទី​ចុង​ក្រោយ​… ចាំមើល​តើ​រដ្ឋាភិបាល​ផ្ដាច់​ការ ឬ​យ៉ាងណា ។លោក​ណាត់​វុ​ធ បាន​ថ្លែង​បន្ដ​ទៀត​ថា ឥឡូវនេះ​វា​ដល់​ពេល​សំរាប់​ក្រុម​អាវ​ក្រហម បង្កើត​រដ្ឋធម្មនុញ្ញថ្មី​សំរាប់​ប្រវត្ដិសាស្ដ្រ​ន​យោបាយ​របស់​ថៃ​ហើយ រដ្ឋធម្មនុញ្ញចាស់​របស់រដ្ឋាភិបាល​បច្ចុប្បន្ន មិន​មាន​ភាព​ប្រជា​ធិ​បតេ​យ្យ សេរី​ពហុបក្ស និង​ផលប្រយោជន៍​ដល់ប្រទេស​ជាតិ​ទេ ។