ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Pique ត្រូវ​ពិន័យ​3240​ដុល្លារ​ដោយសារ​រិះគន់​អាជ្ញាកណ្តាល​ម្តង​ហើយ​ម្តងទៀត

7 ឆ្នាំ មុន

ខ្សែការពារ​ក្លិប​អ្នកមាន​បុណ្យ Barcelona កីឡាករ Gerard Pique ត្រូវ​ពិន័យ​ជា​ប្រាក់​ប្រមាណ ៣២៤០ ដុល្លារ បន្ទាប់​ពី​ធ្វើការ​រិះគន់​ទៅ​លើ​ក្រុម​អាជ្ញាកណ្តាល​អេ​ស្ប៉ា​ញ​ជា​ច្រើន​ដង ទាំង​ការ​កាត់ក្តី​នៅ​ក្នុង​ក្របខ័ណ្

ខ្សែការពារ​ក្លិប​អ្នកមាន​បុណ្យ Barcelona កីឡាករ Gerard Pique ត្រូវ​ពិន័យ​ជា​ប្រាក់​ប្រមាណ ៣២៤០ ដុល្លារ បន្ទាប់​ពី​ធ្វើការ​រិះគន់​ទៅ​លើ​ក្រុម​អាជ្ញាកណ្តាល​អេ​ស្ប៉ា​ញ​ជា​ច្រើន​ដង ទាំង​ការ​កាត់ក្តី​នៅ​ក្នុង​ក្របខ័ណ្ឌ La Liga និង​ការ​ប្រកួត​ពានរង្វាន់​អេ​ស្ប៉ា​ញ​ខាប់ Copa Del Rey ។

ការ​រិះគន់​លើក​ដំបូង​របស់​ខ្សែការពារ​វ័យ ៣០​ឆ្នាំ​រូប​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​Barcelona ចាញ់​ក្រុម​ម្ចាស់ផ្ទះ Bilbao ១-២ កាលពី​ខែមករា​កន្លង​ទៅ ដោយ​កីឡាករ Pique រូប​នេះ​លើក​ឡើង​ថា គួរតែ​ផ្តល់​បាល់​ពិន័យ​ប៉េណា​ល់​ទី​ឱ្យ​ក្រុម Barcelona ចំនួន ២​គ្រាប់ ។ ម្យ៉ាងទៀត កាលពី​ខែ​មុន Pique ក៏​បាន​រិះគន់​ទៅ​លើ​អាជ្ញាកណ្តាល​អំពី​ការ​កាត់សេចក្តី​នៅ​ក្របខ័ណ្ឌ La Liga ជា​ច្រើន​ដង​ផង​ដែរ ទើប​គណៈកម្មាធិការ​ប្រកួតប្រជែង​នៃ​ពានរង្វាន់​អេ​ស្ប៉ា​ញ​ខាប់ សម្រេច​ពិន័យ​ជា​ប្រាក់​ចំនួន ១៥០០​យូ​រ៉ូ​(១៦២០​ដុល្លារ​)​និង​១៥០០​យូ​រ៉ូ​ផ្សេង​ទៀត ពិន័យ​ដោយ​គណៈកម្មាធិការ​ក្នុង​ក្របខ័ណ្ឌ La Liga ៕