ព្យាករណ៍​អាកាសធាតុ​ពី​ថ្ងៃ​23 មីនា ដល់ 3 មេ​សា ខេត្ត​ជាប់​ព្រំដែន​ថៃ និង​ខ្ពង់រាប​អាច​នឹង​មាន​ភ្លៀង​ច្រើន


រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក​និង​ឧតុនិយម កាលពី​ថ្ងៃ​ទី​២៣ ខែមីនា បាន​ចេញ​សេចក្តីជូនដំណឹង​ថា តាម​ការ​ព្យាករ​អាកាសធាតុ​រយៈពេល​១​ស​ប្ដា​ហ៍ ចាប់ពី​ថ្ងៃ​ទី​២៣ ខែមីនា ដល់ថ្ងៃ​ទី​៣ ខែមេសា គឺ​សម្ពាធ​ទាប​និង​សម្ពាធ​ខ្ពស់​ប្រទាញប្រទង់​គ្នា ។

ទោះបីជា​បែប​ណា ចាប់​ទី​ថ្ងៃ​ទី​២៥ ខែមីនា ដល់​ថ្ងៃ​ទី​៣ ខែមេសា អាច​នឹង​មាន​ភ្លៀង​កក់ខែ​ធ្លាក់​រាយ​ប៉ាយ​ស្ទើរ​ទូ​ទាំង​ប្រទេស ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន ហើយ​បណ្ដា​ខេត្ដ​នៅ​ជាប់​ព្រំប្រទល់​កម្ពុជា​-​ថៃ និង​បណ្ដា​ខេត្ដ​នៅ​តំបន់​ខ្ពង់រាប និង​ខេត្ដសៀមរាប អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ច្រើន ។

ការ​ព្យាករ​ក៏​នៅ​តែ​ប្រកាស​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ​រន្ទះ និង​ខ្ស​ល់​កន្ដ្រាក់​ដែល​អាច​កើតឡើង​នៅ​ពេល​មេឃ​រកកល់​ធ្លាក់​ភ្លៀង ។ ខាងក្រោម​នេះ ជាសេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ៖

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ