ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​ប្រតិកម្ម​បន្ទាប់​ពី​មានការ​ផ្សាយ​ពី​គំនរ​សំរាម​នៅ​សួនច្បារ​វិមាន​ឯករាជ្យ

7 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ លោក​អភិបាលខេត្ត ឈួ​រ ច​ន្ទ័​ឌឿ​ន បាន​ប្រតិកម្ម​លើ​បញ្ហា​សំរាម បន្ទាប់​ពី​កាសែត និង​ទូរទស្សន៍ បាន​ផ្សាយ​ពី​សំរាម​.​គ

ខេត្តកំពង់ឆ្នាំង ៖ លោក​អភិបាលខេត្ត ឈួ​រ ច​ន្ទ័​ឌឿ​ន បាន​ប្រតិកម្ម​លើ​បញ្ហា​សំរាម បន្ទាប់​ពី​កាសែត និង​ទូរទស្សន៍ បាន​ផ្សាយ​ពី​សំរាម​.​គ នៅ​សួនច្បារ​វិមាន​ឯករាជ្យ​គ្មាន​ដឹក​ចេញ និង​ថែម​ទាំង​មាន​អ្នក​ចុះ​ងូតទឹក​បោក និង​ហាល​ខោអាវ​ក្នុង​អាង​នាគ​បាញ់​ទឹក​ទៀត​ផង ។ លោក​អភិបាលខេត្ត​មាន​ប្រសាសន៍​បែប​នេះ​ក្នុង​ពិធី​ប្រជុំ​ផ្សព្វផ្សាយ​បដិសណ្ឋារកិច្ច​ល្អ​ក្នុង​សេវា​សាធារណៈ​សាលាក្រុង​កំពង់ឆ្នាំង​កាលពី​កន្លង​ទៅ​ថ្មី​ៗ​នេះ ។

លោក​អភិបាលខេត្ត​បាន​បន្ត​ថា ព័ត៌មាន​បាន​ផ្សាយ​ថា មាន​សំរាម​.​គ​ស្អុយ​គ្មាន​អ្នក​ប្រមូល​ចេញពី​ក្នុង​សួនច្បារ​វិមាន​ឯករាជ្យ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ មាន​ទាំង​អ្នក​ទៅ​ចុះ​ងូតទឹក​ហាល​ខោអាវ​ក្នុង​អាង​នាគ​បាញ់​ទឹក​ទៀត​ផង ពេល​ឃើញ​ព័ត៌មាន​នេះ​ហួសចិត្ត អស់សំណើច​….​។ មិន​ត្រឹម​ប៉ុណ្ណឹង អ្នក​ថែរ​សួន​បាន​ប្រាប់​ថា អ្នក​មក​កម្សាន្ត​ពេល​យប់​បាន​បន្ទោបង់​តាម​គុម្ព​ផ្កា​ក្នុង​សួន​ដែល​ធ្វើ​ឱ្យ​មាន​ក្លិន​មិនល្អ ។ លោក​អភិបាលខេត្ត​បាន​ស្នើ​ដល់​គ្រប់​បណ្តា​មន្ទីរ​ទាំងអស់ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយ៍ដ្ឋាន  វត្ត​អារាម មន្ទីរពេទ្យ សាលារៀន សូម​ចូលរួម​បោស​សំរាម ឱ្យ​បាន​ស្អាត​ដើម្បី​ចូលរួម​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​ទាំងអស់​គ្នា ។

បញ្ហា​សំរាម​នេះ​ដែរ​លោក​អភិបាលខេត្ត​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ទាំងអស់​គ្នា​ដោយ​ត្រូវ​មាន​ធុង​ដាក់​សំរាម​តាម​មុខ​ផ្ទះ ដើម្បី​ឱ្យ​ក្រុមហ៊ុន​ប្រមូល​សំរាម​ដឹក​ចេញ​ហើយ​តម្លៃ​សេវា​គឺ​ថោក​ទេ​ផ្ទះប្រជាពលរដ្ឋ​ធម្មតា​មួយ​ខ្នង​តែ​3​ពាន់​រៀល​ប៉ុណ្ណោះ ។ តាម​តួរ​លេខ​ក្រុង​កំពង់ឆ្នាំង​មាន​ជាង​៦​ពាន់​ខ្នង​តែ​សព្វថ្ងៃ​អ្នក​បង់ប្រាក់​ឱ្យ​ក្រុមហ៊ុន​ប្រមូល​សំរាម​មាន​តែ​ជាង​៩០០​ខ្នង​ប៉ុណ្ណោះ ៕