ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហភាព​អឺរ៉ុប​បារម្ភ​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​សេរី បន្ទាប់​ពី​កិច្ចប្រជុំ G20

7 ឆ្នាំ មុន

ចក្រភព​អង់គ្លេស ៖ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​របស់​សហភាព​អឺរ៉ុប (EU) បាន​បង្ហាញ​ភាព​ព្រួយបារម្ភ​កាលពី​ថ្ងៃ​អង្គារ លើ​អនាគត​ការ​ធ្វើ​ពាណិជ្ជកម្ម​សេរី បន្ទាប់​ពី​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​របស់​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ជាងគេ​

ចក្រភព​អង់គ្លេស ៖ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​របស់​សហភាព​អឺរ៉ុប (EU) បាន​បង្ហាញ​ភាព​ព្រួយបារម្ភ​កាលពី​ថ្ងៃ​អង្គារ លើ​អនាគត​ការ​ធ្វើ​ពាណិជ្ជកម្ម​សេរី បន្ទាប់​ពី​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​របស់​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ជាងគេ​ទាំង​២០​លើ​ពិភពលោក ។

ដោយ​បាន​ធ្វើ​ខុស​ប្រពៃណី​ក្នុង​ការ​គាំទ្រ​ការ​ធ្វើ​ពាណិជ្ជកម្ម​សេរី រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ និង​ធនាគារិក​របស់ G20 បាន​លើក​ឡើង​ពី​ផ្នែក​នេះ​តែ​បន្តិច​ប៉ុណ្ណោះ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ពួក​គេ និង​យល់​ស្រប​តាម​ការ​កើនឡើង​នៃ​គំនិត​ការពារ​និយម​របស់​សហរដ្ឋអាមេរិក បន្ទាប់​ពី​កិច្ចប្រជុំ​រយៈពេល​២​ថ្ងៃ​ក្នុង​ប្រទេស​អា​ល្លឺ​ម៉​ង់ មិន​ទទួល​បានការ​ស្រុះស្រួល​គ្នា ។

លោក Edward Scicluna រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​របស់ Malta និង​បច្ចុប្បន្ន​ជា​នាយក​របស់​សហភាព​អឺរ៉ុប ថ្លែង​ថា ៖ « បរិយាកាស​គ្មាន​ភាព​អវិជ្ជមាន ឬ​ឆេះឆួល​ទេ ប៉ុន្តែ​វា​ចម្លែក​ព្រោះ G20 បង្កើត​ឡើង​ដោយ​ចង់​ស្វែងរក​កិច្ច​សហប្រតិបត្តិការ​ទាំងស្រុង » ។

លោក​បន្ថែម​ថា ៖ « ខ្ញុំ​នៅ​មាន​សុទិដ្ឋិនិយម​ជា​មធ្យម​ថា វា​បម្រើ​ដល់​ប្រទេស​ក្នុង​ការ​ត្រៀមខ្លួន​សម្រាប់​កិច្ចប្រជុំ​នា​ខែកក្កដា រវាង​ប្រទេស​ទាំង​២០ ហើយ​ពេល​នោះ​ពួក​យើង​នឹង​មើលឃើញ​លទ្ធផល » ។

យ៉ាងណា​ក្តី រដ្ឋមន្ត្រី​មួយ​ចំនួន​គ្មាន​សុទិដ្ឋិនិយម​ដូច​លោក​ឡើយ ។ លោក Johan Van Overtveldt រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ប្រទេស Belgium ថ្លែង​ថា G20 បាន​បញ្ជាក់​ពី​និន្នាការ​ព្រួយបារម្ភ​លើ​គំនិត​ការពារ​និយម ។

លោក​ប្រាប់​អ្នកកាសែត​ថា ៖ « ពួក​យើង​គួរតែ​ធ្វើ​គ្រប់យ៉ាង​ដែល​អាច​ធ្វើ​បាន​ដើម្បី​បញ្ឈប់​វា និង​បង្វែរ​វា​មក​កាន់​ទិស​ដៅ​ដ៏​ល្អ​វិញ » ។

លោក Pierre Gramegna រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​របស់​លុ​ច​សំបួ ក៏​បាន​បង្ហាញ​ពី​ភាព​ព្រួយបារម្ភ​ស្រ​ដៀង​គ្នា​ដែរ ។ លោក​ថ្លែងថា ៖ « ពួក​យើង​ទាំងអស់​គ្នា​នៅ​អឺរ៉ុប​សុទ្ធតែ​ព្រួយបារម្ភ​ពី​ការ​មិន​ជឿ​ទុកចិត្ត​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម​បើក​ទូលាយ និង​ការ​ធ្វើ​សកលភាវូបនីយកម្ម » ។

លោក​បន្ថែម​ថា នេះ​មិន​មាន​ន័យ​ថា គំនិត​ការពារ​និយម​មិន​អាច​ចៀស​ផុត​បាន​ឡើយ ៕