ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ហាមឃាត់​នាំ​ចេញ​សាច់​ប៉ះពាល់​ប្រេ​ស៊ី​លយ៉ាង​ខ្លាំង​បន្ទាប់​ពី​លេច​ចេញ​រឿងអាស្រូវ

7 ឆ្នាំ មុន

ប្រទេស​ប្រេ​ស៊ី​ល ៖ លទ្ធផល​ដែល​បង្ក​ពី​រឿងអាស្រូវ​សាច់​ខូចគុណភាព​របស់​ប្រេ​ស៊ី​ល មាន​សភាព​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​កាលពី​ថ្ងៃ​ចន្ទ បន្ទាប់​ពី​ប្រទេស​ចិន ជា​អតិថិជន​ដ៏​ធំ​ផ្អាក​ការ​នាំ​ចូល ហើយ​សហភាព​អឺរ៉ុប​

ប្រទេស​ប្រេ​ស៊ី​ល ៖ លទ្ធផល​ដែល​បង្ក​ពី​រឿងអាស្រូវ​សាច់​ខូចគុណភាព​របស់​ប្រេ​ស៊ី​ល មាន​សភាព​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​កាលពី​ថ្ងៃ​ចន្ទ បន្ទាប់​ពី​ប្រទេស​ចិន ជា​អតិថិជន​ដ៏​ធំ​ផ្អាក​ការ​នាំ​ចូល ហើយ​សហភាព​អឺរ៉ុប​បាន​ហាមឃាត់​ក្នុង​ផ្នែក​មួយ​ចំនួន​ផង​ដែរ ។

ការ​ហាមឃាត់​មួយទៀត​របស់​ប្រទេស​ឈី​លី បាន​បង្ក​ការ​ព្រួយបារម្ភ​ថា នឹង​មាន​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ដៃគូ​អា​មេ​រិ​ក​ខាងត្បូង​ទាំង​ពីរ​នេះ ។

ប្រទេស​ចិន ដែល​មាន​ហុងកុង​ជាទី​ផ្សារ​សាច់​ធំ​ជាងគេ​របស់​ប្រេ​ស៊ី​ល​និយាយ​ថា ពួក​គេ​ត្រូវការ​ព័ត៌មាន​បន្ថែម​ទាក់ទិន​នឹង​ការ​ចោទប្រកាន់​ថា ក្រុមហ៊ុន​ផលិត​សាច់​ធំ​ៗ​បាន​សូកប៉ាន់​អ្នកត្រួតពិនិត្យ​ដើម្បី​ទទួល​បាន​លិខិតបញ្ជាក់ និង​បិទ​បាំងសាច់​ខូចគុណភាព ។

ក្រសួងកសិកម្ម​ប្រេ​ស៊ី​ល​ឲ្យ​ដឹង​ថា ប្រទេស​ចិន​នឹង​មិន​អាច​នាំ​ចូល​សាច់​ពី​ប្រេ​ស៊ី​ល​ទេ រហូត​ដល់​ពួក​គេ​ទទួល​បាន​ព័ត៌មាន​បន្ថែម ។

លោក Blairo Maggi រដ្ឋមន្ត្រី​កសិកម្ម​ប្រេ​ស៊ី​ល បាន​ប្រាប់​សន្និសីទកាសែត​មួយ​ថា ៖ « ពួក​យើង​គិត​ថា អាច​មាន​ប្រទេស​ច្រើន​ជាង​៣០​ទៅ​ទៀត​នឹង​ចោទ​ជា​សំណួរ​ដល់​ប្រទេស​ប្រេ​ស៊ី​ល​ពី​បញ្ហា​នេះ » ។

អ្នកនាំពាក្យ​របស់​សហភាព​អឺរ៉ុប លោក Enrico Brivio បាន​ប្រាប់​អ្នកកាសែត​ថា គណៈកម្មការ​អឺរ៉ុប​បាន​ស្នើ​ប្រេ​ស៊ី​ល​ឲ្យ​បញ្ឈប់​ភ្លាម​រាល់​ការ​នាំ​ចេញពី​ក្រុមហ៊ុន​ទាំង​៤ ដែល​ជាប់​ទាក់ទិន​នឹង​បញ្ហា​នេះ ។

មិនយូរ​ប៉ុន្មាន រដ្ឋាភិបាល​ប្រេ​ស៊ី​ល​ប្រាប់​ថា ពួក​គេ​សម្រប​តាម និង​បញ្ឈប់​ការ​នាំ​ចេញពី​ក្រុមហ៊ុន​ទាំង​២១ ដែល​នៅ​ក្រោម​ការ​ស៊ើបអង្កេត ។

លើស​ពី​នេះ កូរ៉េ​ខាងត្បូង​ក៏​បាន​ផ្អាក​ការ​ចែកចាយ​សាច់​មាន់​ដែល​បាន​នាំ​ចូល​ពី​ប្រទេស​ប្រេ​ស៊ី​ល​ដើម្បី​ត្រួតពិនិត្យ​ផង​ដែរ ប៉ុន្តែ​ពួក​គេ​គ្មាន​ផែនការ​បិទ​ទីផ្សារ​សាច់​របស់​ប្រេ​ស៊ី​ល​ទេ ៕