ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បច្ចេកវិទ្យា​ជំរុញ​ដល់​តម្លាភាព និង​ប្រសិទ្ធភាព​ការងារ​រដ្ឋ​នៅ​កម្ពុជា

7 ឆ្នាំ មុន

ការ​រីក​លូតលាស់​នៃ​បណ្តាញ​សង្គម​បាន​បញ្ចប់​សម័យកាល​សិទ្ធិ​ផ្តាច់មុខ​នៃ​ព័ត៌មាន​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​ប្រពៃណី​ដូច​ជា កាសែត វិទ្យុ និង​ទូរទស្សន៍​។ វា​បាន​ធ្វើ​ឱ្យ​មនុស្ស​គ្រប់​គ្នា​មាន​លទ្ធភាព​នៅ​ក្នុង​ការ​

ការ​រីក​លូតលាស់​នៃ​បណ្តាញ​សង្គម​បាន​បញ្ចប់​សម័យកាល​សិទ្ធិ​ផ្តាច់មុខ​នៃ​ព័ត៌មាន​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​ប្រពៃណី​ដូច​ជា កាសែត វិទ្យុ និង​ទូរទស្សន៍​។ វា​បាន​ធ្វើ​ឱ្យ​មនុស្ស​គ្រប់​គ្នា​មាន​លទ្ធភាព​នៅ​ក្នុង​ការ​ចែក​ផ្សាយ​ព័ត៌មាន​ដែល​គេ​យល់​ថា ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​មនុស្ស​នៅ​ក្នុង​សង្គម​។

នៅ​ក្នុង​ប្រទេស​កម្ពុជា ការ​ប្រើប្រាស់​បណ្តាញ​ហ្វេ​ស​ប៊ុ​កបាន​កាន់តែ​ទូលំទូលាយ និង​កាន់តែ​មាន​ប្រយោជន៍​សម្រាប់​សង្គម ដោយ​បាន​ធ្វើ​ឱ្យ​មាន​ទំនាក់ទំនង​កាន់តែ​ជិត​ស្និ​ទ្ធិ​រវាង​មេដឹកនាំ ឬ​អ្នកនយោបាយ និង​ប្រជាជន​។ ទន្ទឹម​នោះ វា​ក៏​បាន​ក្លាយជា​កន្លែង​មួយ​ដែល​ប្រជាជន​បញ្ចេញមតិ និង​យោបល់ ចំពោះ​បញ្ហា​នានា​នៅ​ក្នុង​សង្គម​ដែល​ពួក​គេ​យល់​ថា កំពុង​តែ​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ពួក​គេ​។

កន្លង​មក មានរឿង​រ៉ាវ​ជា​ច្រើន​ដែល​គេ​ផ្សព្វផ្សាយ​តាម​ហ្វេ​ស​ប៊ុ​ក ហើយ​បញ្ហា​ក៏​ត្រូវ​បាន​ដោះស្រាយ​។ រឿង​ដែល​គេ​ចង​ចាំ​បំផុត​នោះ គឺ​ប្រតិកម្ម​របស់​ប្រជាជន​ចំពោះ​ការ​ចេញ​ប្រើ​ច្បាស់​ចរាចរណ៍​ដែល​ក្រោយមក​ត្រូវ​ផ្អាក​ទៅ​វិញ បន្ទាប់​ពី​ប្រជាជន​ប្រតិកម្ម​តាម​ហ្វេ​ស​ប៊ុ​ក ហើយ​សម្តេច​តេ​ជោ​បាន​យល់​ច្បាស់​អំពី​ប្រតិកម្ម​របស់​ប្រជាជន​។

ហ្វេ​ស​ប៊ុ​កបាន​ក្លាយជា​កន្លែង​មួយ​ដែល​ប្រជាជន​កម្ពុជា​បាន​បញ្ចេញ​មតិយោបល់​យ៉ាង​ទូលំទូលាយ​ចំពោះ​បញ្ហា​សង្គម និង​ការ​មិន​សប្បាយចិត្ត​ទាំងឡាយ​ដែល​ពួក​គេ​មាន​។ ដូច្នេះ​វា​ចាំបាច់​ណាស់​ដែល​មន្ត្រី​រដ្ឋ​ទាំងអស់​ត្រូវ​យល់​ថា ការ​បិទ​បាំង​ព័ត៌មាន​ចំពោះ​អំពើ​ខុសឆ្គង​ទាំងឡាយ​នឹង​មិន​មាន​ប្រសិទ្ធភាព​ដូច​ជា​ពេល​មុន​ទៀត​ទេ​។ រឿងអាស្រូវ​នានា​ងាយ​នឹង​ត្រូវ​គេ​ទម្លាយ​ចេញ​តាម​រយ​:​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នេះ​។

មធ្យោបាយ​ដ៏​ល្អ​តែ​មួយ​គត់ ដើម្បី​កំ​ុ​ឱ្យ​មានរឿង​អាស្រូវ​ខ្ចរខ្ចាយ គឺ​មិន​ត្រូវ​ប្រព្រឹត្ត​អ្វី​ដែល​ខុសឆ្គង​ហើយ​បំពេញ​តួនាទី​តាម​ការ​ទទួលខុសត្រូវ​។

បច្ចេកវិទ្យា​បាន​ធ្វើ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ងាយ​នឹង​ធ្វើ​ដោយ​មនុស្ស​គ្រប់​គ្នា​។ ដូច្នេះ​វា​នឹង​ជួយ​ឱ្យ​មនុស្ស​ទាំងអស់​កាន់តែ​មានការ​ទទួលខុសត្រូវ​ចំពោះ​ការងារ​រ​របស់​ពួក​គេ ពិសេស​មន្ត្រី​ដែល​ត្រូវ​បម្រើប្រជាជន​៕