ខ្សែបម្រើក្លិបBayern កីឡាករArjen Robben បានសារភាពថា រូបលោកធ្លាប់ពិចារណាលាឈប់ពីក្រុមជម្រើសជាតិហូឡង់ម្តងរួចហើយ ដោយទុកពេលផ្តោតសំខាន់ទៅលើការបន្តអាជីពបាល់ទាត់របស់ខ្លួនតែនៅក្នុងក្លិប Bayern ប៉ុណ្ណោះ ។
កីឡាករវ័យ៣៣ឆ្នាំរូបនេះបានប្រាប់សារព័ត៌មានក្នុងស្រុកDe Telegraaf ថា៖ «ខ្ញុំបានសួរខ្លួនឯង ថានឹងត្រូវសម្រេចចិត្តបន្តលេងតែនៅក្នុងក្លិបBayern ឬក៏បន្តលេងទាំងក្នុងក្រុមជម្រើសជាតិ (ហូឡង់)» ។
កីឡាករRobben បានបន្ថែមថា៖«ខ្ញុំបានពិភាក្សារឿងនេះជាមួយប្រពន្ធរបស់ខ្ញុំ និងក្រុមគ្រួសារ ក៏ដូចជាសុំយោបល់ខ្លះៗពីគ្រូបង្វឹកក្រុមជម្រើសជាតិលោកDanny Blind រួចហើយដែរ ។ ហេតុនេះ ខ្ញុំបានសម្រេចចិត្តថា ខ្ញុំនឹងបន្តលេងទាំងនៅក្លិប Bayern និងក្រុមជម្រើសជាតិដដែល ។
ចំពោះការប្រកួតជម្រុះWorld Cup 2018 វគ្គសន្សំពិន្ទុក្នុងពូល ក្រុមជម្រើសជាតិហូឡង់នឹងត្រូវប្រកួតប៉ះក្រុមប៊ុលហ្គារីនៅថ្ងៃទី២៥ មីនា ខាងមុខនេះ ក្នុងទីក្រុងSofia ប្រទេសប៊ុលហ្គារី ៕
ចែករំលែកព័តមាននេះ