ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ក្រសួង​នាំ​ខ្លួន​ជនសង្ស័យ​ទៅ​រក​កន្លែង​បោះចោល​កាំភ្លើង

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​៣​នាក់ក្នុង​ចំណោម​បក្សពួក​៥​នាក់ ដែល​ប្លន់​ថៅកែ ទិញ​-​លក់​ក្រដាស​អេ​ត​ចាយ​កាលពី​ព្រឹក​ថ្ងៃ​ទី ២២ មិថុនា បាន​ត្រូវ​សមត្ថកិច្ច​ការិយាល័យ ស៊ើបការណ៍​នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន​បាន​នៅ​ ថ្ងៃ​ទី១១ និង​១២ កក្កដា ខណៈ​ពេល​ស្រាវជ្រាវរក​ឃើញ​ថា ពួក​គេ​សុទ្ធតែ​ជា​សមាសភាពប្លន់ ។ ជនជាប់សង្ស័យ​ទាំង​៣​នាក់​រួម​មាន ១-​ឈ្មោះ​ជក់ រុន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ២-​ឈ្មោះ​អ៊ុ​ក វ​ណ្ណា

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​៣​នាក់ក្នុង​ចំណោម​បក្សពួក​៥​នាក់ ដែល​ប្លន់​ថៅកែ ទិញ​-​លក់​ក្រដាស​អេ​ត​ចាយ​កាលពី​ព្រឹក​ថ្ងៃ​ទី ២២ មិថុនា បាន​ត្រូវ​សមត្ថកិច្ច​ការិយាល័យ ស៊ើបការណ៍​នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន​បាន​នៅ​ថ្ងៃ​ទី១១ និង​១២ កក្កដា ខណៈ​ពេល​ស្រាវជ្រាវរក​ឃើញ​ថា ពួក​គេ​សុទ្ធតែ​ជា​សមាសភាពប្លន់ ។ ជនជាប់សង្ស័យ​ទាំង​៣​នាក់​រួម​មាន ១-​ឈ្មោះ​ជក់ រុន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ២-​ឈ្មោះ​អ៊ុ​ក វ​ណ្ណា ហៅ​វែង ភេទ​ប្រុស អាយុ២៥​ឆ្នាំ ៣-​ឈ្មោះ​កេង រឹត ហៅ​បាក់ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ពួក​គេ​ស្នាក់ នៅផ្ទះ​ជួល​ក្នុង​រាជធានី​ភ្នំពេញ ។

ទាក់ទិន​នឹង​ការ​ឃាត់ខ្លួន​ជនសង្ស័យ ប្លន់​ថៅកែ​ទិញ​-​លក់​ក្រដាស​អេ​ត​ចាយ​ខាងលើ​នេះ លោក​វរសេនីយ៍ទោ​ហម គ​ន្ធី ប្រធានការិយាល័យ​ស៊ើបការណ៍​ឱ្យ​ដឹង​ថា កាលពីវេលា​ម៉ោង​៩​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​២២ មិថុនា កើត​មាន​អំពើ​ប្លន់​ក្នុងផ្ទះ លោក​ទិ​ត្យ ចក្ក​រ៉ា អាយុ​៤២​ឆ្នាំ ជា​ថៅកែ​ទិញ​-​លក់ ក្រដាស​អេ​ត​ចាយ នៅ​ក្នុងភូមិ​ត្រ​ញំ​ង ក្រសាំង សង្កាត់​ត្រ​ញំ​ង​ក្រសាំង ខណ្ឌដង្កោ ដោយ​ចង​ម្ចាស់ផ្ទះ​ប្លន់​យក​ប្រាក់​បាន​ជាង​២២​លាន​រៀល និង​សំភារ​មួយ​ចំនួន ។ លោក​ហម គ​ន្ធី បានឱ្យ​ដឹង​ទៀត​ថា ផ្ទះ​កើតហេតុ​ជាទីស្នាក់ការ​សំរាប់​ទិញ​-​លក់​ក្រដាស​អេ​តចាយ ចំណែក​ផ្ទះ​ពិតប្រាកដ​គឺ​នៅ​បុរី​ពិភព​ថ្មី ភូមិ​ត្រ​ញំ​ង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌដង្កោ ។

នៅ​ថ្ងៃ​កើតហេតុ ជនសង្ស័យ​មាន​បក្សពួក​៥​នាក់ ពេល​នោះ​ម្នាក់​បាន​គាស់​ដំបូល​ចូលទៅ​សំងំ​ក្នុងផ្ទះ លុះ​នៅ​ម៉ោង​៩​ព្រឹក បក្សពួក​៤​នាក់​បាន​ជិះ​ម៉ូតូ​៣​គ្រឿង ទៅ​ចាំ និងត្រៀម​ធ្វើ​សកម្មភាព​ដោយ​ប្រើប្រាស់​អាវុធ​ខ្លី ម៉ាក K​៥៤ មួយ​ដើម ។ ពេល​ម្ចាស់ផ្ទះ​ទៅដល់​បើកទ្វារ​ស្នាក់​ការ​ដើម្បី​ប្រកប​មុខរបរអាជីវកម្ម​របស់​ខ្លួន ស្រាប់តែ​ពួក​គេ​នៅ​ខាងក្រៅ​បាន​ភ្ជង់​ជន​រង​គ្រោះ​ចូល​ទៅ​ក្នុង រួច​ចងស្លាបសេក​ជាប់​នឹង​ជណ្ដើរ​ផ្ទះ​ប្លន់​យក​ប្រាក់ និង​ទ្រព្យសម្បត្ដិ​១​ចំនួន​ទៀត ហើយ​គេចខ្លួនបាត់​អស់ ។

បន្ទាប់​ពី​មាន​សភាពការណ៍​នោះកើតឡើង នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ​ដែល​មាន​លោក​ឧត្ដមសេនីយ៍ទោ អ៊ិ​ន បូ​រ៉ា ជា​ប្រធានបាន​ចង្អុលបង្ហាញ និង​ដាក់​បទបញ្ជា​ឱ្យ​ការិយាល័យ​ស៊ើបការណ៍​សហការ​ជាមួយ​សមត្ថកិច្ច​នគរបាល​ខណ្ឌដង្កោ​ស្រាវជ្រាវ​លើ​ករណី​នេះ​រហូត​ឈាន ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ។នៅ​ព្រឹក​ថ្ងៃ​ទី​១៣ កក្កដា ការិយាល័យស៊ើបការណ៍​បាន​នាំ​ជនសង្ស័យ​ម្នាក់​ទៅ​ចង្អុលបង្ហាញ​កន្លែង​ដែល​គេ​បាន​យក​កាំភ្លើងខ្លី K៥៤ ទៅ​បោះចោល​ក្នុង​លូ​ទឹក​មួយ ក្នុងភូមិ​អូ​ដឹ​ម តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ។ ទោះជា​យ៉ាងណា កាំភ្លើង​ដែល​គេ​សារភាព​ថា​យក​ទៅ​បោះ ចោល​នោះ​រក​មិនឃើញ​ទេ ហើយ​សមត្ថកិច្ច បាន​ត្រឹម​ជួល​អ្នកស្រុក​ឱ្យ​ចុះ​រាវ​ក្នុង​ទឹកលូ នោះ​ប៉ុណ្ណោះ ។ ជនសង្ស័យ​ត្រូវ​បាន​កសាង​សំណុំរឿង បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញតាម​នីតិវិធី​ច្បាប់ ៕