ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

10​ឆ្នាំ​…​តែ​ប៉ុណ្ណឹង !

7 ឆ្នាំ មុន

អាទិត្យ​មុន​នេះ​បាន​ជួប​យុទ្ធ​ជន​ម្នាក់​មក​លេង​ស្រុក​…​យូរ​ៗ​ឃើញ​ម្តង ចង់​ភ្លេចមុខ ភ្លេចឈ្មោះ​… – ក្មួយ​ឯង​ធ្វើ​ទាហាន​នៅ​ណា​សព្វថ្ងៃ ?

អាទិត្យ​មុន​នេះ​បាន​ជួប​យុទ្ធ​ជន​ម្នាក់​មក​លេង​ស្រុក​…​យូរ​ៗ​ឃើញ​ម្តង ចង់​ភ្លេចមុខ ភ្លេចឈ្មោះ​…
– ក្មួយ​ឯង​ធ្វើ​ទាហាន​នៅ​ណា​សព្វថ្ងៃ ?
– បាទ​ពូ​…​ក្មួយ​ធ្វើ​ទាហាន​នៅ​ការពារ​ព្រំដែន​…​នៅ​ជាប់​ព្រំដែន​ថៃ​…

ខ្ញុំ​សួរសុខទុក្ខ​បន្ត​ទៀត
– ម៉េច​ទៅ​ក្មួយ​…​សុខ​ស្រួល​ទេ​នៅ​ខ្សែក្រវាត់​ព្រំដែន​…​ធ្វើ​ទាហាន​បាន​ប៉ុន្មាន​ឆ្នាំ​ហើយ ?​…​មាន​ប្រពន្ធ​កូន​នឹង​គេ​នៅ ?
– ធម្មតា​ទៅ​ហើយ​លោកពូ​…
ធ្វើ​ទាហាន​បាន​ជាង​១០​ឆ្នាំ​ដែរ​នៅ​ព្រំដែន​តែ​ប៉ុណ្ណឹង​ឯង ! ម៉ា​រស់​ខ្លួនឯង​…​ខ្ញុំ​មាន​ប្រពន្ធ​ជិត​១០​ឆ្នាំ​ហើយ​…​សព្វថ្ងៃ​ប្រពន្ធ​នៅ​ធ្វើការ​តាម​រោងចក្រ​…​យូរ​ៗ​ខ្ញុំ​មក​លេង​ស្រុក​ម្តង​…​ខ្ញុំ​រស់​ដោយ​ខ្ញុំ ប្រពន្ធ​រស់​ដោយ​ប្រពន្ធ​ទៅ​…​គឺ​ម៉ារ​ស់រៀងខ្លួន​…​។

ខ្ញុំ​សួរ​បន្ត​ទៀត
– មាន​សក្តិ​ពាក់​នឹង​គេ​ទេ​…​បាន​សក្តិ​ប៉ុន្មាន​សព្វថ្ងៃ ?
– បាទ​ខ្ញុំ​នៅ​ជា​កូនទាហាន​ដដែល​…​ជា​ពល​ទាហាន​ដដែល​…«​បេ​ប​»​ក៏​គ្មាន ! «​ដោយ​»​ក៏​គ្មាន !! គឺ​បេ​ប​មិន​បេ​ប​…​ផ្កាយ​មិន​ផ្កាយ​…​ដូច​ពាក្យ​គេ​និយាយ​ទូទៅ​សម្រាប់​ទាហាន​…​។

ខ្ញុំ​តប​វិញ​ថា
– ដូច​ជា​មិន​អីចឹង​ទេ​…​វា​មិន​ដែល​ធ្វើ​ទាហាន​ជាង​១០​ឆ្នាំ អត់​មាន​សក្តិ​ពាក់​នឹង​គេ ?
– ចំពោះ​ខ្ញុំ​អត់​មាន​សក្តិ​ពាក់​ទេ​…​សក្តិ​ឃើញ​មាន​ដែរ ហើយ​ឡើង​ហូរហែ​សម្រាប់​ទាហាន​ដែល​នៅ​តាមផ្ទះ​មេ​ៗ…​សក្តិ​ឡើង​តាម​«​គ្នា​គេ​គ្នា​យើង​»…​។

ដូច​ខ្ញុំ​នៅ​ការពារ​តាម​ព្រំដែន​អត់​ឡើង​ទេ​…​ឡើង​តែ​អ្នក​នៅផ្ទះ​…​។ ទោះ​យ៉ាង​អីចឹង​ក្តី ខ្ញុំ​អត់​ឈប់​ទេ​…​ទ្រាំ​បន្ត​ទៀត​…​យកឈ្មោះ យក​ក្រប​ខណ្ឌ​សម្រាប់​ដល់​ពេល​ឆ្នាំ​រឺ​ត្រែ​ត​…​កុំឱ្យ​បាត់ប្រាក់​រឺ​ត្រែ​ត​…​។
– អើ​…​យល់​អីចឹង​ក៏​ល្អ​ដែរ​…​ទ្រាំ​ដប់​ម្ភៃ​ឆ្នាំ​ទៀត​មើល​…​ក្រែង​បាន​ពាក់​«​ដោយ​»​នឹង​គេ​…

ការ​សន្ទនា​សួរសុខទុក្ខ​«​ក្មួយ​ពលទោ​អភ័ព្វ​»​ចប់​ត្រឹមណេះ​…​។ គិត​ថាបើ​ធ្វើ​មេ​ទាំងអស់​…​បាន​អ្នក​ណា​ធ្វើ​កូន ?
             អា​ឡេវ