ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរ​ជា​ច្រើន​ខកចិត្ត​មិន​បាន​មើល​ថ្ងៃ​រះ​ចំ​កណ្តាលប្រាសាទ​អង្គរ ​ព្រោះ​…

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​នាំ​គ្នា​ទៅ​មើល​ថ្ងៃ​រះ​នៅ​ចំ​ប្រាសាទអង្គរវត្ត នា​ព្រឹក​ថ្ងៃ​ទី​២១ មីនា ឆ្នាំ​២០១៧ គឺជា​ពេលវេលា​ដែល​ព្រះអាទិត្យ​រះ​ចំ​កំពូល​ប្រាង្គ​កណ្តាល​នៃ​ប្រាសាទអង្គរវត្ត ។

ភ្ញៀវ​ទេសចរ​ជា​ច្រើន​បាន​ទៅ​រង់ចាំ​មើល​ហេតុការណ៍​ប្រចាំឆ្នាំ​មួយ​នោះ តែ​ពពក​រាំងស្ទះ​ដូច្នេះ​ហើយ​ភ្ញៀវ​ទេសចរ​ត្រូវ​រង់ចាំ​មើល​ពេល​កើតឡើង​លើក​ក្រោយ​ទៀត ។

អ្នកទេសចរ​ជា​ច្រើន​បាន​ទៅ​រង់ចាំ​មើល​ថ្ងៃ​រះ​ចំ​កំពូល​ប្រាង្គ​កណ្តាល​ប្រាសាទអង្គរវត្ត ។ ដោយសារ​អាកាសធាតុ​មិន​អំណោយផល ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​ទាំងអស់​ខក​ខានមិនបាន​មើល​ហេតុការណ៍​ដ៏​អស្ចារ្យ​នោះ​ទេ ។

មាន​ហេតុការណ៍ សំខាន់​ៗ​ចំនួន​៤​ដែល​កើតឡើង​នៅ​លើ​សំណង់​ប្រាសាទអង្គរវត្ត​ជា​រៀង​រាល់​ឆ្នាំ ។ ហេតុការណ៍​ទាំងនោះ រួម​មាន ពេលវេលា​ថ្ងៃ និង​យប់​មាន​រយៈពេល​ស្មើគ្នា ឬ ហៅ​ថា​សម​រាត្រី គឺ​កើតឡើង​២​ដង​ក្នុង​មួយ​ឆ្នាំ លើក​ទី​១ នា​រដូវវស្សា​កើត​ចំ​ថ្ងៃ​ទី​២១ កញ្ញា និង​លើក​ទី​២ នា​រដូវប្រាំង កើត​ចំ​ថ្ងៃ​ទី​២១ ខែមីនា​ឆ្នាំ​២០១៧ ។ សម្រាប់​ព្រឹត្តិការណ៍​២​ទៀត គឺ​ពេល​ថ្ងៃ​មាន​រយៈពេល​ខ្លី​ជាង​យប់ កើតឡើង​ចំ​ថ្ងៃ​ទី​២១ ធ្នូ និង​ថ្ងៃ​វែង​ជាង​យប់ កើត​ចំ​ថ្ងៃ​ទី​២១ មិថុនា ៕