អាជ្ញាធរខេត្តនឹងត្រូវជម្លៀសផ្ទះបណ្តែតទឹកក្នុងក្រុងកំពង់ឆ្នាំងឡើងគោកក្នុងពេលឆាប់ៗនេះ
ខេត្តកំពង់ឆ្នាំង ៖ ឯកឧត្តម ឈួរ ចន្ទ័ឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានលើកឡើងថា បញ្ហាផ្ទះបណ្តែតទឹកធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន
ខេត្តកំពង់ឆ្នាំង ៖ ឯកឧត្តម ឈួរ ចន្ទ័ឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានលើកឡើងថា បញ្ហាផ្ទះបណ្តែតទឹកធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន
ខេត្តកំពង់ឆ្នាំង ៖ ឯកឧត្តម ឈួរ ចន្ទ័ឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានលើកឡើងថា បញ្ហាផ្ទះបណ្តែតទឹកធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន និងដល់សុខភាពប្រជាពលរដ្ឋទូទាំងក្រុងកំពង់ឆ្នាំង ដែលបានទទួលទានទឹក ទោះស្ថិតក្នុងកាលៈទេសណាក៏ដោយ។ ដោយហេតុនេះ តាមគម្រោងរបស់អាជ្ញាធរខេត្ត នឹងត្រូវជម្លៀសអ្នករស់នៅលើផ្ទះបណ្តែតទឹក ក្នុងពេលឆាប់ខាងមុខនេះ។ មានប្រសាសន៍បែបនេះនៅក្នុងពិធី ប្រជុំផ្សព្វផ្សាយស្តីពីបដិសណ្ឋារកិច្ចល្អ ក្នុងសេវាសាធារណៈ របស់ការិយាល័យច្រកចេញចូលតែមួយ សាលាក្រុងកំពង់ឆ្នាំង ព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ នៅសាលានយោបាយខេត្ត។
ឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំងបានបន្តថា អ្នករស់នៅលើផ្ទះបណ្តែតទឹកសព្វថ្ងៃមានប្រមាណ៥ពាន់នាក់ ចុះបើមួយថ្ងៃម្នាក់ទម្លាក់កាកសំណល់ចាស់តែមួយគីឡូមួយថ្ងៃមិនឡើង៥តោន ចុះបើមួយខែវាឡើងប៉ុន្មាន។ សព្វថ្ងៃនេះប្រជាពលរដ្ឋក្នុងកំពង់ឆ្នាំង បានប្រើប្រាស់ទឹកដែលបូមពីទន្លេទោះថា យកមកចម្រោះដាក់ថ្នាំយ៉ាងណាក៏ដោយ ក៏ពិបាកទុកចិត្តដែរ។ ហេតុនេះហើយអ្នករស់នៅលើទឹកមិនអាចរស់នៅបានទៀតទេ ត្រូវឡើងលើគោក។
មានអ្នកទូរសព្ទ័មកសួរ តែឯកឧត្តមថា អត់បានទេបញ្ហាធំគឺទឹក ហើយបើមានបញ្ហាគ្រោះថ្នាក់មិនមែនអ្នករស់នៅលើទឹកនោះទេ គឺយើង និងកូនចៅយើង ទាំងអស់គ្នាដែលប្រើប្រាស់ទឹកបូមពីទន្លេមកប្រើ។ ហេតុនេះអាជ្ញាធរខេត្តត្រូវតែរៀបចំឲ្យអ្នករស់នៅលើកទឹកឡើងគោក។ យោងតាមផែនការអភិវឌ្ឍន៍ រយៈពេល៥ឆ្នាំ របស់សាលាខេត្តកំពង់ឆ្នាំង ដែលមានជាជំហានៗ គឺចាប់ផ្តើមជាដំបូង ធ្វើការបន្លាស់ទី ផ្ទះប្រជាពលរដ្ឋរស់នៅលើផ្ទះបណ្តែតទឹកនៅចំណុចមុខផ្សារក្រោម ទាំងអស់ឲ្យទៅនៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ចម្ងាយប្រមាណជាង២គីឡូម៉ែត្រពីមុខផ្សារក្រោម។
បន្ទាប់មកផ្ទះជាប់ដី នៅតាមមាត់ទន្លេក្នុងភូមិចុងកោះ ត្រូវរុះរើចេញទៅនៅលើដីចាក់ថ្មី ដែលកំពុងអភិវឌ្ឍន៍ ហើយយកដីមាត់ទន្លេកសាងផ្លូវ កសាងសួនច្បារតាមមាត់ទន្លេ ក្នុងនោះដែរផ្ទះបណ្តែតទឹកដែលបានបន្លាស់ទីទៅកន្លែងថ្មីនោះ ក៏ត្រូវរុះរើឲ្យឡើងគោកដែរ នេះជាការអភិវឌ្ឍន៍តាមតំណាក់កាល ៕
ចែករំលែកព័តមាននេះ