ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​បុគ្គលិក​ម្នាក់​ទៅតុលា​ការ​រឿង​ស៊ីដាច់​លុយ​ជាង​1​ម៉ឺន​ដុល្លារ

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​ដែល​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​បាត់ដំបង ឃាត់ខ្លួន​ពាក់ ព័ន្ធ​នឹង​ករណី​ស៊ីដាច់​លុយ​របស់​ក្រុមហ៊ុន​ជាង​១​ម៉ឺន​ដុល្លារ ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ហើយ នា​ព្រឹក

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​ដែល​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​បាត់ដំបង ឃាត់ខ្លួន​ពាក់ ព័ន្ធ​នឹង​ករណី​ស៊ីដាច់​លុយ​របស់​ក្រុមហ៊ុន​ជាង​១​ម៉ឺន​ដុល្លារ ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ហើយ នា​ព្រឹក​ថ្ងៃ​ទី​២២ ខែមីនា ដើម្បី​ប្រគល់​ឲ្យ​តំណាង​អយ្យការ​ធ្វើការ​សន្និដ្ឋាន​និង​ចោទប្រកាន់​តាម​នីតិវិធី ។

លោក សំ វិ​ឡុ​ង មេបញ្ជាការ​មូលដ្ឋាន​កង រាជ​អាវុធហត្ថ​ក្រុង​បាត់ដំបង បាន​ប្រាប់​ថា ជនសង្ស័យ​ឈ្មោះ ដួង ចំណាប់ អាយុ​៣០​ឆ្នាំ ជា​បុគ្គលិក​ផ្នែក​គណនេយ្យ​របស់​ក្រុមហ៊ុន​លក់​ផលិតផល​មួយ​ប្រចាំ​ភាគ​ពាយ័ព្យ និង​រស់នៅ​ភូមិ​កំពង់ក្របី សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។ ជន​នេះ​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ខែមីនា តាម​បណ្ដឹង​របស់​លោក ជូ ហ្វី​ង អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​អូរ​ចារ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ដែល​ជា​អ្នកគ្រប់គ្រង​ទីផ្សារ​របស់​ក្រុមហ៊ុន​ចំនួន​៥​ខេត្ត​ភាគ​ពាយ័ព្យ ដែល​សង្ស័យ​ថា ជន​នេះ​បាន​បន្លំ​យក​លុយ​ក្រុមហ៊ុន​ចំនួន​១៥.៦៣២​ដុល្លារ​ទៅ​ដើរ​ស៊ីចាយ ។

បើ​តាម​លោក ជូ ហ្វី​ង បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា ឈ្មោះ ដួង ចំណាប់ នេះ​ជា​បុគ្គលិក​ផ្នែក​គណនេយ្យ​នៅ​ក្រុមហ៊ុន​របស់​លោក ដែល​គ្រប់គ្រង​ខេត្ត​ចំនួន​៥​នៃ​ភាគ​ពាយ័ព្យ​។ លោក​និយាយ​ថា មួយ​រយ​:​នេះ​បុគ្គលិក​រូប​នេះ​បាន​ដើរ​ប្រមូល​លុយ​ពី​ម៉ូយ​តាម​បណ្ដា​ខេត្ត​នានា តែ​មិន​បាន​យក​លុយ​នោះ​ឲ្យ​ក្រុមហ៊ុន​ទេ​។  លុះ​ខាង​ក្រុមហ៊ុន​សួរនាំ ជន​នេះ​បែរជា​និយាយ​បោកប្រាស់​បង្វិល​គ្រប់​ទិស ដូច្នេះ​ហើយ​ទើប​លោក​ស​ម្រ​ច​ចិត្ត​ប្ដឹង​តែ​ម្ដង ។

បើ​តាម​ការ​បូក​សរុប​បញ្ជី​គឺ​ទឹកប្រាក់​ប្រមាណ​១៥.៦៣២​ដុល្លារ ដែល​ជន​នេះ​ស៊ីដាច់ តែ​អាច​នៅ​មាន​លើស​ពី​នេះ​ទៀត ៕