ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​តូប​ផ្សារ​វាល​យន្ត​ផ្អើល​ក្រុង​ស្វាយ​រៀង

7 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ ភ្លើង​អគ្គី​ភ័យ​បាន​ឆាបឆេះ​តូប​ផ្សារ​វាល​យន្ត បណ្តាល​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​នាំ​គ្នា​មក​ជួយ​ពន្លត់ ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​

ខេត្តស្វាយរៀង ៖ ភ្លើង​អគ្គី​ភ័យ​បាន​ឆាបឆេះ​តូប​ផ្សារ​វាល​យន្ត បណ្តាល​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​នាំ​គ្នា​មក​ជួយ​ពន្លត់ ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង អស់​រយៈពេល​មួយ​ម៉ោង ទើប​គ្រប់គ្រង​បាន​។

បើ​តាម​មន្ត្រី​នគ​បាល​ក្រុង​ស្វាយ​រៀង បាន​ឲ្យ​ដឹង​ថា ករណី​គ្រោះ​អគ្គិភ័យ​នេះ​កើតឡើង​កាលពី​ថ្ងៃ​ទី ២១  មីនា  ២០១៧ វេលា​ម៉ោង​១១​និង​៥០​នាទី​យប់ នៅ​ចំណុច​តូប​លក់ដូរ (​លក់​បាយ​) ជួរ​ខាង​នៃ​ផ្សារ​វាល​យន្ត  ដែល​បាន​ឆាបឆេះ​ចំនួន​១ មាន​ម្ចាស់​ឈ្មោះ កើត ចំរើន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ស្ថិត​ក្នុងភូមិ​វាល​យន្ត សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយ​រៀង បាន សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត ធ្វើការ​ចុះ​ជួយ​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ​ភ្លាម​ៗ ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចំនួន​០១​គ្រឿង និង​ប្រើប្រាស់​ប្រព័ន្ធ​ទុ​យ​យោ​ទឹក​សម្រាប់​ពន្លត់​អគ្គិភ័យ របស់​សមាគមយុវជន​កម្ពុជា​ខេត្ត រហូត​ដល់​ម៉ោ​០០ និង​៤០​នាទី​យប់​រំលង​អធ្រាត្រ ទើប​គ្រប់គ្រង​បាន​ភ្លើង ។

អគ្គិភ័យ​ខាងលើ​នេះ បណ្តាល​ឱ្យ​ខូចខាត​ម៉ាស៊ីនភ្លើង​០១​គ្រឿង ទូរទស្សន៍ Samsung LCD ៣២​អ៊ី​ញ ០១​គ្រឿង ទូរ​ទឹកកក ០១​គ្រឿង ម៉ាស៊ីន​កិន​ទឹកអំពៅ ០១​គ្រឿង  និង​សម្ភារ​លក់ដូរ​មួយ​ចំនួន ។  មូលហេតុ​ផ្ទុះ​កំប៉ុង​ហ្គា​ស​ចង្ក្រាន​បាយ ។

ក្នុង​ឱកាស​នោះ​ដែរ មន្ត្រី​នគរបាល​ក្រុង​បាន​មាន​ប្រសាសន៍​ថា ដើម្បី​ជៀសវាង​អគ្គិភ័យ​កើតឡើង​បន្ត​ទៀត លោក ប្រាក់ ជុ​ត អធិការ​នៃ​អធិការដ្ឋាន​នគ​បាល​ក្រុង​ស្វាយ​រៀង បាន​ពន្យល់​ប្រាប់​បងប្អូន​ប្រជាពលរដ្ឋ និង​ក្រុម​អាជីវករ​ផ្សារ​វាល​យន្ត​ថា សូម​បងប្អូន​អាជីវករ​ទាំងអស់​មេត្តា​ប្រុង​ប្រយ័ត្ន​ភ្លើងចង្ក្រាន ធូប  ទៀន និង​អគ្គិសនី ត្រូវ​ពិនិត្យ​ឱ្យ​បាន​ច្បាស់លាស់​ត្រឹមត្រូវ ពីព្រោះ​វា​ជា​បញ្ហា​បង្ក​គ្រោះ​អគ្គិភ័យ ហើយ​បើ​មក​ជួយ​ពន្លត់​មិន​ទាន់​ទេ ហ្នឹង​ឆាបឆេះ​ផ្សារ​ទាំងមូល បណ្តាល​ឲ្យ​ខាតបង់​ទ្រព្យសម្បត្តិ​អ្នក​ដទៃ និង​អាច​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស និង​សត្វ​ទៀត​ផង ។