ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់ ផ្ទះ​៥​ខ្នង​ខ្ទេច

7 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ បាតុភូត​ធម្មជាតិ​បណ្តាល​ឱ្យ​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង កាលពី​វេលា​ម៉ោង​១៧​និង​២០​នាទី ថ្ងៃ​ទី​21 មីនា 2017 ព្រម​ជាមួយ​គ្នា​នោះ​មាន​ខ្យល់​កន្ត្រាក់​យ៉ាង​ខ្លាំង បណ្ដាល​ឱ្យ​ខូចខាត​ផ្ទះ​

ខេត្តកំពង់ស្ពឺ ៖ បាតុភូត​ធម្មជាតិ​បណ្តាល​ឱ្យ​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង កាលពី​វេលា​ម៉ោង​១៧​និង​២០​នាទី ថ្ងៃ​ទី​21 មីនា 2017 ព្រម​ជាមួយ​គ្នា​នោះ​មាន​ខ្យល់​កន្ត្រាក់​យ៉ាង​ខ្លាំង បណ្ដាល​ឱ្យ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៥​ខ្នង នៅ​ភូមិ​សំបួរ ឃុំ​តាំង​ស្យា ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

ម្ចាស់ផ្ទះ​រង​គ្រោះ​មានឈ្មោះ​ដូច​ខាងក្រោម ៖
១- ឈ្មោះ កង ច​ន្ថ​ន ភេទ​ស្រី អាយុ​៤៥​ឆ្នាំ ផ្ទះ​ខ្ពស់​ទំហំ ៦​ម​x៨​ម ធ្វើ​ពី​ឈើ​ប្រក់​ប្រូ​សី​ម៉​ង រលំ​ខូចខាត​ទាំងស្រុង
២- ឈ្មោះ វ៉ង់ ភាព ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ផ្ទះ​តៀម​របើក​ដំបូល
៣- ឈ្មោះ ឡាយ ចំរើន អាយុ​៥០​ឆ្នាំ ផ្ទះ​តៀម​របើក​ដំបូល​ស័ង្កសី
៤- ឈ្មោះ កៅ សន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ផ្ទះ​ខ្ពស់ របើក​ដំបូល​ក្បឿង
៥- ឈ្មោះ ជី សូ​ណា ភេទ​ស្រី អាយុ​២៩​ឆ្នាំ ផ្ទះ​តៀម​របើក​ដំបូល​ស័ង្កសី ។

តាម​ការ​រៀបរាប់​របស់​ម្ចាស់ផ្ទះ​រង​គ្រោះ គឺ​មុន​ពេល​ភ្លៀង​មេឃ​មាន​សភាព​ខ្មៅ​ងងឹត និង​បាន​បង្អុរ​ភ្លៀង​ធ្លាក់​មក​យ៉ាង​ខ្លាំង ព្រម​ជាមួយ​គ្នា​នោះ​ក៏​មាន​ខ្យល់​បក់​បោក​មក​ជាមួយ​ផង​ដែរ បណ្តាល​ឱ្យ​បក់​ចំ​ផ្ទះ​របស់​ពួក​គាត់​រង​ការ​ខូចខាត ដោយ​ផ្ទះ​១​ខ្នង​រលំ​រាប​ដល់​ដី​ទាំងស្រុង និង​ផ្ទះ​ផ្សេង​ទៀត​ប៉ើង​របូត​ដំបូល​។ ក្រោយ​ពេល​ភ្លៀង​រាំង​ម្ចាស់ផ្ទះ​រង​គ្រោះ​បាន​រាយការណ៍​ទៅ​លោក​មេ​ភូមិ​អំពី​ការ​ខូចខាត​នេះ មួយសន្ទុះ​ក្រោយមក​ពួក​គាត់​បានឃើញ​វត្តមាន​របស់​មន្ត្រី​អាជ្ញាធរ​ស្រុក​ចុះ​មក​សួរសុខទុក្ខ​ពួក​គាត់​ផង​ដែរ ក្នុង​នោះ​មន្ត្រី​មួយ​ចំនួន​បាន​ធ្វើ​របាយការណ៍​ថា នឹង​រៀបចំ​ដាក់​ទៅ​ថ្នាក់លើ​ជូន​ជ្រាប​។

មិន​អាច​សុំ​ការ​ពន្យល់​ពី​លោក​អភិបាល និង​អភិបាលរង​ស្រុក​ភ្នំស្រួច​បាន​ឡើយ នៅ​ព្រឹក​ថ្ងៃ​ទី​២២ មីនា​នេះ តែបើ​តាម​មន្ត្រី​សាលាស្រុក​ភ្នំស្រួច​បាន​ប្រាប់​ថា ឧបទ្ទវ​ហេតុនេះ ខាង​ស្រុក​បាន​ធ្វើ​របាយការណ៍​ដាក់​ជូន​ថ្នាក់លើ​អស់ហើយ​។ ករណី​នេះ​គ្រាន់តែ​ខូចខាត​ផ្ទះសម្បែង​តែ​ប៉ុណ្ណោះ មិន​មាន​គ្រោះថ្នាក់​ដល់​អាយុ​ជី​វិ​យ​មនុស្ស​សត្វ​ឡើយ​។

ក្នុង​ហេតុការណ៍​គ្រោះ​ធម្មជាតិ​នេះ​ដែរ លោក​វ៉ី សំណាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​កាកបាទក្រហម​ខេត្ត​បាន​ប្រាប់​ថា «​លោក​បាន​ជ្រាប​អំពី​ករណី​នេះ​ហើយ ក្នុង​នាម​អាជ្ញាធរ​មិន​ព្រងើយកន្តើយ​ឡើយ ចំពោះ​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​» លោក​អភិបាល​បន្ត​ថា ពេល​នេះ​លោក​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ភូមិ​សំបួរ ឃុំ​តាំង​ស្យា​ទី ដែល​កើត​មាន​ហេតុការណ៍​គ្រោះ​ធម្មជាតិ​នេះ ដើម្បី​នាំ​យក​អំណោយ​ខ្លះ​ៗ​ចែក​ជូន​ដល់​ម្ចាស់ផ្ទះ​រង​គ្រោះ គ្រាន់​បាន​ជួយ​សំរាល​ការ​លំបាក​របស់​ពួក​គាត់​បាន​មួយ​កំរិត​៕