ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊យ​នោះ​ស៊យ ! រវល់​មើល​គេ​រក​សព​ក្មេង ស្រាប់តែ​បាត់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ជួប​រឿង​ស៊យ ខណៈ​ពេល​ដែល​គាត់​ជិះ​ម៉ូតូ​ស៊េរី​ទំនើប​១​គ្រឿង ទៅ​ឈប់​មើល​ទិដ្ឋភាព​នៃ​ការ​រាវរក​សព​ក្មេង​ប្រុស​សិស្សសាលា​គោក​បញ្ជាន់​ម្នាក់ ដែល​លង់ទឹក​ស្លា.ប់ ហើយ​

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ជួប​រឿង​ស៊យ ខណៈ​ពេល​ដែល​គាត់​ជិះ​ម៉ូតូ​ស៊េរី​ទំនើប​១​គ្រឿង ទៅ​ឈប់​មើល​ទិដ្ឋភាព​នៃ​ការ​រាវរក​សព​ក្មេង​ប្រុស​សិស្សសាលា​គោក​បញ្ជាន់​ម្នាក់ ដែល​លង់ទឹក​ស្លាប់ ហើយ​ក្រោយ​ពី​មើល​តាំងពី​ដើម​រហូត​ដល់​ចប់ ខណៈ​ពេល​ដែល​សព​ត្រូវ​បាន​នាំ​ចេញពី​កន្លែង​កើតហេតុ ហើយ​មនុស្ស​ម្នា​ដែល​ទៅ​ចាម​រោម​មើល​ដែរ​នោះ​បាន​នាំ​គ្នា​ចាកចេញ​ទៅ​ផ្ទះ​ជិត​អស់​ទៅ​ហើយ ទើប​គាត់​នឹកឃើញ​ទៅ​មើល​ម៉ូតូ ស្រាប់តែ​បាត់​មិនឃើញ ដោយ​មិនដឹង​ថា ចោរលួច​តាំងពី​ពេល​ណា​នោះ​ឡើយ​។

ហេតុការណ៍​នោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០១៧ ស្ថិត​នៅ​ក្នុង​វត្ត​គោក​បញ្ជាន់ ភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា បុរស​ដែល​ត្រូវ​ចោរលួច​យក​ម៉ូតូ​នោះ​ឈ្មោះ ប្រាក់ វិ​ចើ​ត អាយុ​៤៧​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៤០៥ ភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ បាត់បង់​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៦ បិទ​តែម​ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FU- 1319 ។ នៅ​មុន​ពេល​កើតហេតុ​បុរស​ខាងលើ​នោះ បាន​ជិះ​ម៉ូតូ​របស់​គាត់​១​គ្រឿង​ខាងលើ ទៅ​មើល​ទិដ្ឋភាព​រាវរក​សព​ក្មេង​ប្រុស​ឈ្មោះ ទ្រី សុ​បញ្ញា ដែល​ជា​សិស្សសាលា​បឋម​សិក្សា​គោក​បញ្ជាន់ លង់ទឹក​ស្រះ​ក្នុង​វត្ត​គោក​បញ្ជាន់​នោះ​ស្លាប់​។

ប្រភព​ដដែល​បាន​បន្ត​ថា ពេល​ទៅ​ដល់​បុរស​ខាងលើ បាន​ទុក​ម៉ូតូ​នៅ​ក្បែរ​ស្រះ​ទឹក​នោះ​ដែរ បន្ទាប់​មក​គាត់​បាន​ដើរ​ចូល​ទៅ​មើល​ក្រុម​អ្នក​រាវរក​សព​ស្រង់​ក្មេង​ប្រុស​ខាងលើ ហើយ​គាត់​មិន​បាន​ឧស្សាហ៍​ទៅ​អឺត​មើល​ម៉ូតូ​នោះ​ទេ ព្រោះ​ជាប់រវល់​តាមដាន​ថា តើ​សាកសព​ត្រូវ​រក​ឃើញ​ឬ​មិនឃើញ? គាត់​បាន​ឈរ​មើល​សកម្មភាព​នោះ​តាំងពី​ដើម​រហូត​ដល់​ចប់ គឺ​ពេល​គេ​ចាប់ផ្ដើម​រាវរក រហូត​ដល់​ពេល​ឃើញ និង​ពេល​ស្រង់​សព​ឡើងគោក រហូត​ដល់​យក​សព​ទៅ​ផ្ទះ​បាត់ ។ ខណៈ​ពេល​អ្នក​មើល​ដូច​គ្នា​ចាកចេញ​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​ជិត​អស់ ទើប​គាត់​នឹកឃើញ​ទៅ​មើល​ម៉ូតូ ស្រាប់តែ​មានការ​ភ្ញាកផ្អើល​ឡើង​តែ​ម្ដង ព្រោះ​ម៉ូតូ​គាត់​ត្រូវ​ចោរលួច​បាត់ ដោយ​មិនដឹង​ថា បាត់​តាំងពី​ពេល​ណា​នោះ​ឡើយ​។ ទើប​គាត់​ហួសចិត្ត​នឹក​រក​យាយ​មិន​ចេញ គឺ​បាន​ត្រឹមតែ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​ឲ្យ​ជួយ​ទាំង​សោកស្តាយ​ប៉ុណ្ណោះ​។

ទាក់ទិន​ទៅ​នឹង​ហេតុការណ៍​នោះ នគរបាល​ក៏​បាន​និយាយ​ផង​ដែរ​ថា នេះ​ហើយ​ដែល​ជា​មេរៀន​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​ចូល​ចិត្តខ្លាំង​ណាស់​ឲ្យ​តែ​មាន​បញ្ហា​អ្វី​កើតឡើង​តែងតែ​នាំ​គ្នា​ទៅ​ចោមរោម​មើល​ដាច់​បាយ​ដាច់​ទឹក ហើយ​មានការ​ធ្វេសប្រហែស​ចំពោះ​យានជំនិះ​របស់​ខ្លួន​ជិះ​ទៅ​ទុក​ចោល​មិន​ប្រុង​ប្រយ័ត្ន ដែល​ជា​ឱកាសល្អ​សម្រាប់​ចោរលួច​បាន​ដោយ​ងាយ​៕