ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ប៊ី​ល ហ្គេ​ត​ បន្ត​គ្រង​តំណែង​​ជាមហា​សេដ្ឋី​​លំដាប់​ទី​1​​លើ​​​លោក

7 ឆ្នាំ មុន

ការ​រៀប​ចំណាត់ថ្នាក់​បុគ្គល​មាន​ស្តុកស្តម្ភ​បំផុត​នៅ​លើ​ពិភពលោក​ប្រចាំឆ្នាំ​២០១៧ របស់​ទស្សនាវដ្តី​«Forbes»​គឺ​លោក​ប៊ី​ល ហ្គេ​ត មានទ្រព្យ​សម្បត្តិ​សរុប​ប្រហែល​៨៦.០០០​លាន​ដុល្លារ ស្ថិត​នៅ​លំដាប់​កំពូល​ជា​មហាសេដ្ឋី​មានទ្រព្យ​ស្តុកស្តម្ភ​នៅ​លើ​ពិភពលោក​៤​ឆ្នាំ​ជាប់​គ្នា ។

ការ​រៀប​ចំណាត់ថ្នាក់​បុគ្គល​មាន​ស្តុកស្តម្ភ​បំផុត​នៅ​លើ​ពិភពលោក​ប្រចាំឆ្នាំ​២០១៧ របស់​ទស្សនាវដ្តី​«Forbes»​គឺ​លោក​ប៊ី​ល ហ្គេ​ត មានទ្រព្យ​សម្បត្តិ​សរុប​ប្រហែល​៨៦.០០០​លាន​ដុល្លារ ស្ថិត​នៅ​លំដាប់​កំពូល​ជា​មហាសេដ្ឋី​មានទ្រព្យ​ស្តុកស្តម្ភ​នៅ​លើ​ពិភពលោក​៤​ឆ្នាំ​ជាប់​គ្នា ។

ចំណាត់ថ្នាក់​ទី​២ គឺ​លោក​វ័​រ​រ៉េ​ន ប៊ូ​ហ្វូ​ហ្វេ​ត មានទ្រព្យ​សម្បត្តិ​ចំនួន​៧៥.៦០០​លាន​ដុល្លារ ។ បន្ទាប់​មក​លោក​ជេ​ហ្វ បេ​ហ្សូ​ស អ្នក​បង្កើត​វេ​ប​សាយ​«Amazon»​មានទ្រព្យ​សម្បត្តិ​៧២.៨០០​លាន​ដុល្លារ ។ លោក​អា​ម៉ា​ន់​សុ​ី​យ៉ូ អ៊័​រ​តេ​ហ្គា​មានទ្រព្យ​៧១.៣០០​លាន​ដុល្លារ ។ លោក​ម៉ាក សាក់​ឃឺ​ប៊ើ​ក ជា​ម្ចាស់​Facebook​មានទ្រព្យ​សរុប​៥៦.០០០​លាន​ដុល្លារ ។

ទស្សនាវដ្តី​Forbes​បង្ហាញ​ថា​មហាសេដ្ឋី​នៅ​ក្នុង​ឆ្នាំ​២០១៧​នេះ មាន​កំណើន​ប្រហែល​១៣%​លើស​ពី​ឆ្នាំ​មុន​មាន​ប្រហែល​២.០៤៣​នាក់ ចាត់​ទុក​ថា​កើន​ខ្ពស់​បំផុត​ក្នុងអំឡុងពេល​៣១​ឆ្នាំ តាំងពី​ទស្សនាវដ្តី​ធ្វើ​អង្កេត​មក ។អា​មេ​រិ​ក​ជា​ប្រទេស​មាន​មហាសេដ្ឋី​ច្រើន​បំផុត​ចំនួន​៥៦៥​នាក់ ដោយ​មួយ​ផ្នែក​កើនឡើង​ពី​ភាគហ៊ុន​ក្នុង​ទីផ្សារ​អចលនទ្រព្យ​ចាប់តាំងពី​លោក​ដូ​ណា​ល់ ត្រាំ ឈ្នះ​ឆ្នោត​នៅ​ក្នុង​ខែវិច្ឆិកា ២០១៦ ។ សម្រាប់​ចំណាត់ថ្នាក់​ទី​២​គឺ​ចិន​មាន​មហាសេដ្ឋី​ចំនួន​៣១៩​នាក់ និង​អា​ល្លឺ​ម៉​ង់​ស្ថិត​នៅ​ចំណាត់ថ្នាក់​ទី​៣ មាន​មហាសេដ្ឋី​ចំនួន​១១៤​នាក់ ។

ចំណែក​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​របស់​អា​មេ​រិ​ក ចំណាត់ថ្នាក់​របស់​លោក​បាន​ធ្លាក់​ចុះ​ដល់​ទៅ​២២០​ថ្នាក់ ស្ថិត​នៅ​លំដាប់​ទី​៥៤៤ នៅ​លើ​ពិភពលោក មានទ្រព្យ​សរុប​៣.៥០០​លាន​ដុល្លារ ។ កត្តា​សំខាន់​ដែល​ធ្វើ​ឱ្យ​ទ្រព្យសម្បត្តិ​របស់​លោក​ដូ​ណា​ល់ ត្រាំ ដាំ​ក្បាល​ចុះ​គឺ​ទីផ្សារ​អចលនទ្រព្យ​សោះកក្រោះ នៅ​តំបន់​មែន​ហាត​តាន់ ។

ចំណែក​ប្រទេស​ថៃ ទិន្នន័យ​របស់​«Forbes»​ឃើញ​ថា​ក្នុងឆ្នាំនេះ​មាន​មហាសេដ្ឋី​ក្នុង​ចំណាត់ថ្នាក់​របស់​Forbes​ចំនួន​២០​នាក់ ដោយ​កើន​លើស​៤​នាក់ ពី​ឆ្នាំ​២០១៦ ។ លោក​ចា​រើ​ន សុ​ី​រី​វ៉ា​ត់​ថា​ណា​ផាក​ឌី អាយុ​៧២​ឆ្នាំ ជា​ម្ចាស់​ស្រា​បៀរ​ដំរី​«Chang»​ស្ថិត​នៅ​លំដាប់​ទី​១​ក្នុង​ប្រទេស​មួយ​អាណត្តិ​ទៀត មានទ្រព្យ​សរុប​១៥.៨០០​លាន​ដុល្លារ និង​ស្ថិត​នៅ​លំដាប់​ទី​៦២​នៅ​លើ​ពិភពលោក កើន​លើស​៥.១០០​លាន​ដុល្លារ ។

លោក​ថា​ក់​សុ​ី​ន សុ​ី​ណា​វ៉ា​ត្រា អតីត​នាយក​រដ្ឋមន្ត្រី​ថៃ អាយុ​៦៧​ឆ្នាំ ស្ថិត​នៅ​លំដាប់​ទី​១០​ក្នុង​ប្រទេស​ថៃ​មានទ្រព្យ​សម្បត្តិ​១.៧០០​លាន​ដុល្លារ​កើនឡើង​ចំនួន​១០០​លាន​ដុល្លារ ៕