ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​ជន​ដៃដល់​វាយ​បំពាក់​រូបសំណាក់​លោកយាយ​ទេព​គឺជា​ជន​ដដែល​(​មាន​វី​ដេ​អូ​)

7 ឆ្នាំ មុន

ខេត្តសៀមរាប​៖ ជន​អគតិ​បាន​វាយបំបាក់​.​ក​រូប​ហង្ស និង​កន្ទុយ​ហង្ស​ដែល​ទុក​សម្រាប់​ភ្ញៀវ​ចូល​មក​អុច​ទាន​នៅ​មុខ​លោក យាយ ទេព

ខេត្តសៀមរាប​៖ ជន​អគតិ​បាន​វាយបំបាក់​.​ក​រូប​ហង្ស និង​កន្ទុយ​ហង្ស​ដែល​ទុក​សម្រាប់​ភ្ញៀវ​ចូល​មក​អុច​ទាន​នៅ​មុខ​លោក យាយ ទេព កាលពី​យប់​អធ្រាត្រ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ក្រុង សហការ​ជាមួយ​កម្លាំង​នគរបាល​អន្តរាគមន៍​ខេត្តសៀមរាប ខណៈ​កំពុង​ដើរ​ការ​ល្បាត នៅ​បរិ​វេន មុខ​ព្រះ​អង្គ​ចេក ព្រះ​អង្គ​ចម រួច​ឃើញ​ក៏​ធ្វើការ​ឃាត់ខ្លួន​បញ្ជូន​យក​មក​ធ្វើការ​សាកសួរ​នាំ​នៅ​ប៉ុស្តិ​នគរបាល​រដ្ឋបាល​សង្កាត់​ស្វាយ​ដង្គំ ។ ហេតុការណ៍​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី​ឈាង​ចូល​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០១៧ ក្នុងភូមិ​មណ្ឌល​២ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ។

នៅ​ពេល​កើតហេតុ​ភ្លាម​ៗ​កម្លាំង​នគរបាល​ការិយាល័យ​អន្តរាគមន៍​ខេត្ត​បាន​ធ្វើការ​ល្បាត​ទៅ​ដល់​បរិវេណ​កើតហេតុ​ក៏​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​ម្នាក់​ហើយ​ធ្វើការ​ឃាត់ខ្លួន​ភ្លាម​ៗ​យក​មក​ធ្វើការ​សាកសួរ​នាំ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ស្វាយ​ដង្គំ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ។ លោក​បាន​បន្ត​ទៀត​ថា ជនសង្ស័យ​មានឈ្មោះ ឈឿ​ន ឆើត ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្លា​ត ឃុំ​ខ្ចាស់ ស្រុក​សូទ្រនិគម ខេត្តសៀមរាប ។

សូម​រំលឹក​ផង​ដែរ​ថា រូបសំណាក​របស់​លោកយាយ ទេព កាល​វេលា​ម៉ោង​ប្រមាណ​ជាង​១២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០១៧ កន្លង​ទៅ​ក៏​ធ្លាប់​ត្រូវ​បាន​ជន​អគតិ​វាយបំបាក់​.​ក និង​ឆែប​ច្រមុះ​រួច​ម្តង​មក​ហើយ ខណៈ​ពេល​នោះ​ត្រូវ​ជន​បង្ក​រត់គេច​ខ្លួន​បាត់​ស្រមោល​នៅ​មិន​ទាន់​ចាប់​បាន​យក​មក​ផ្តន្ទាទោស​នៅឡើយ​ទេ ៕